Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ដើមឈើ​ចំនួន​២,០០០​ដើមត្រូវបាន​ដាំ​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​

ដោយ Pothe Thun
27/06/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
ដើមឈើ​ចំនួន​២,០០០​ដើមត្រូវបាន​ដាំ​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​
41
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃ ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៩ សិស្សានុសិស្ស​នៃ​សាលា​វេ​ស្ទើ​ន​អន្តរជាតិ​ខេត្តសៀមរាប សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ព្រះសង្ឃ​ជាច្រើន​អង្គ បាន​ចូលរួម​ដាំ​ដើមឈើ​ប្រមាណ​២,០០០​ដើម នៅ​បរិវេណ​ខាងជើង​ប្រាសាទ​ព្រះ​គោ​ស្ថិតនៅ​ក្នុងស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប ដើម្បី​ចូលរួមចំនែក ក្នុង​ក្របខណ្ឌ​យុទ្ធនាការ​សាធារណៈ​ដាំ​ដើមឈើ​ឡើងវិញ​នៅ​រមណីយដ្ឋាន​អង្គរ ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក រ​ត្ន័ រស្មី នាយក​សាលា​វេ​ស្ទើ​ន​អន្តរជាតិ​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ព្រៃឈើ​អាច​ការពារ​នូវ​គ្រោះថ្នាក់​ផ្សេងៗ និង​ផ្តល់​ជា​ម្លប់​សម្រាប់​មនុស្ស សត្វ​ទូទៅ ហើយ​ថ្ងៃនេះ លោក​ពិត​ជាមាន​ការរីក​រាយ​ដែល​បាន​នាំ​សិស្សានុសិស្ស​នៃ​សាលា​វេ​ស្ទើ​ន​មក​ចូលរួម​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុង​ការដាំ​ដើមឈើ​នៅទីនេះ​។

​លោក​បាន​បន្តថា កន្លងមកនេះ​សាលា​វេ​ស្ទើ​ន​អន្តរជាតិ​តែងតែបាន​ដឹកនាំ​សិស្សានុសិស្ស​ចូលរួម​ជួយ​ការងារ​សង្គម​ជាច្រើន ដើម្បីឱ្យ​ពួក​បាន​រៀន​ទាំង​ទ្រឹស្តី និង​ការអនុវត្ត​ជាក់​ក្នុង​ការងារ​ជួយ​សង្គម ។ ជាក់ស្តែង​ថ្ងៃនេះ ពួកគេ​បាន​យល់​កាន់តែច្បាស់​បន្ថែមទៀត​នៃ​សារៈ​ប្រ​យោ​ជ​ន៏​ដើមឈើ​។​ហើយក៏​សុំឱ្យ​មានការ​ចូលរួម​ដាំ​ដើមឈើ​ឱ្យបាន​ច្រើនជាង​ការកាប់បំផ្លាញ​។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

​ឯកឧត្តម យិ​ត ចាន់​ដារ​ដ្ឋ អគ្គនាយករង​តំណាង​ឯកឧត្តម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ការបាត់បង់​ព្រៃឈើ​បណ្តាលឱ្យ​មនុស្ស និង​ប្រាសាទ​មានការ​រងគ្រោះ​។ ដូច្នេះ​ការចូលរួម​នាពេលនេះ​ពិតជា​សំខាន់ និង​ជា​បុណ្យ​កុសល​មួយ​ដ៏​ធំធេង​សម្រាប់​ប្រទេសជាតិ និង​មនុស្ស​ជំនាន់​ក្រោយ​។ លើសពីនេះ បច្ចុប្បន្ន​មាន​ជនខិលខូច​បាន​កាប់បំផ្លាញ​ច្រើន​ទៅៗ ហើយ​អាជ្ញាធរ​ជាតិ​អប្សរា​តែង​ព្យាយាម​ទប់ស្កាត់​នូវ​បទល្មើស​នានា និង​គ្រោង​ដាំ​បន្ថែម​ឡើងវិញ​៣៥​ហិច​តា​នៅ​ទីតាំង​ផ្សេងគ្នា ដែល​នឹង​បើក​យុទ្ធនា​ការដាំ​ដើមឈើ​៤​ម៉ឺន​ដើម នៅ​រដូវវស្សា​ក្នុងឆ្នាំនេះ​។ ក៏បាន​ថ្លែងអំណរគុណ​លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស​នៃ​សាលា​វេ​ស្ទើ​ន ជាពិសេស ព្រះសង្ឃ​គ្រប់​អង្គ ដែល​បាន​ចូលរួម​ដាំ​ដើមឈើ​នាពេលនេះ​។

​ឯកឧត្តម យិ​ត ចាន់​ដារ​ដ្ឋ ក៏បាន​ថ្លែងអំណរគុណ​លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស​នៃ​សាលា​វេ​ស្ទើ​ន ជាពិសេស ព្រះសង្ឃ​គ្រប់​អង្គ ដែល​កន្លងមក​តែងតែបាន​ចូលរួម​ក្នុងការ​ការពារ ក៏ដូចជា​អភិរក្ស​ព្រៃឈើ​ទាំង​ក្នុង​តំបន់​អង្គរ និង​ក្រៅ​អង្គរ ហើយ​លោក​សង្ឃឹមថា​ប្រជាពលរដ្ឋ​យើងទាំងអស់គ្នា នឹង​បន្ត​ចូលរួម​ក្នុង​ការដាំ​ដើម និង​ការពារ​ព្រៃឈើ​នេះ​បន្តទៀត ដើម្បី​ជា​ប្រយោជន៍​រួម​របស់​មនុស្សជាតិ និង​ប្រទេសជាតិ​យើង ៕

​អត្ថបទ និង រូបភាព ៖ ទ្រា ពន្លឺ . ជា ស្រស់ .​ខេង ឧ​ត្ត​ម​
​កែសម្រួល ៖ អ៊ុន ណា​រាជ្យ​

Tags: ដើមឈើ​តំបន់​រមណីយដ្ឋាន​អង្គរ​សាលា​វេ​ស្ទើ​ន​អន្តរជាតិ​ខេត្តសៀមរាបអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាល​ស្រុក​ប្រាសាទបាគង ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិនិង​បរិស្ថាន​ពិភពលោក ថ្ងៃទី ០៥ ខែ មិថុនា ជាមួយនឹង​ការដាំ​កូនឈើ​ជាង​៥០០០​ដើម​

រដ្ឋបាល​ស្រុក​ប្រាសាទបាគង ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិនិង​បរិស្ថាន​ពិភពលោក ថ្ងៃទី ០៥ ខែ មិថុនា ជាមួយនឹង​ការដាំ​កូនឈើ​ជាង​៥០០០​ដើម​

អាជ្ញាធរ​ខេត្តសៀមរាប​បង្ហាញថា គម្រោង​ស្តារ​ស្ទឹង​សៀមរាប​ជំហាន​ទី​២​និង​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​២០១៩​ឬ​ដើមឆ្នាំ​២០២០

អាជ្ញាធរ​ខេត្តសៀមរាប​បង្ហាញថា គម្រោង​ស្តារ​ស្ទឹង​សៀមរាប​ជំហាន​ទី​២​និង​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​២០១៩​ឬ​ដើមឆ្នាំ​២០២០

សមត្ថកិច្ច​ខេត្តសៀមរាប កំពុង​ស្វែងរក​ចាប់ខ្លួន​បុរស​ម្នាក់ ដែល​ជាប់​សង្ស័យ​លើ​ករណី​ចាប់​បោក​កូន​ខ្លួនឯង​អាយុ​ជាង​មួយឆ្នាំ នឹង​សសរផ្ទះ បណ្ដាល​ឲ្យ​របួសធ្ងន់ រហូតដល់​ស្លាប់​

សមត្ថកិច្ច​ខេត្តសៀមរាប កំពុង​ស្វែងរក​ចាប់ខ្លួន​បុរស​ម្នាក់ ដែល​ជាប់​សង្ស័យ​លើ​ករណី​ចាប់​បោក​កូន​ខ្លួនឯង​អាយុ​ជាង​មួយឆ្នាំ នឹង​សសរផ្ទះ បណ្ដាល​ឲ្យ​របួសធ្ងន់ រហូតដល់​ស្លាប់​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.