Sunday, June 4, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាល​ស្រុក​ប្រាសាទបាគង ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិនិង​បរិស្ថាន​ពិភពលោក ថ្ងៃទី ០៥ ខែ មិថុនា ជាមួយនឹង​ការដាំ​កូនឈើ​ជាង​៥០០០​ដើម​

ដោយ Pothe Thun
27/06/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នា​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៩ រដ្ឋបាល​ស្រុក​ប្រាសាទបាគង បាន​សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប បាន​ប្រ​ព្ធ​ពិធី “​ទិវា​បរិស្ថាន​ជាតិ​និង​ពិភពលោក ៥ មិថុនា​” ក្រោម​ប្រធានបទ “​ការបំពុល​ខ្យល់​” ជាមួយនឹង​ការចែក​កូនឈើ​ចំរុះ​ជាង​៥០០០​ដើម ដល់​វត្ត​អារាម និង​សាលារៀន​នានា ក្រោម​អធិបតីភាព​ឯកឧត្តម​ទៀ សីហា អភិបាលខេត្ត​សៀមរាប​។​

​លោក​ស៊ុន គង់ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ជា​រៀងរាល់ឆ្នាំ មនុស្ស​ប្រមាណ​៧​លាន​នាក់​នៅ​ទូទាំង​ពិភពលោក បាន​ស្លាប់​ដោយ​ការបំពុល​ខ្យល់អាកាស ដោយ​មនុស្ស​ប្រមាណ​ជាង ៤ លាន​នាក់ បាន​ស្លាប់​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ ទិវា​បរិស្ថាន​ពិភពលោក​ឆ្នាំ ២០១៩ និង​ជម្រុញ​ឱ្យ​រដ្ឋាភិបាល ឧស្សាហកម្ម សហគមន៍ និង​បុគ្គល​ចូលរួម​ជាមួយគ្នា​ដើម្បី​ស្វែងរក​ថាមពល​កកើតឡើង​វិញ បច្ចេកវិទ្យា​បៃតង ការកែលម្អ​គុណភាព​ខ្យល់​នៅក្នុង​ទីក្រុង តំបន់​
​និង​នៅ​ទូទាំង​ពិភពលោក​។​

ព័ត៌មានជាតិ ថ្មីៗ

ក្រសួងបរិស្ថាន សហការជាមួយស្ថាប័នពាក់ព័ន្ធបើកយុទ្ឋនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់កាលទី២ ក្នុងខេត្តសៀមរាប

ក្រសួងបរិស្ថាន សហការជាមួយស្ថាប័នពាក់ព័ន្ធបើកយុទ្ឋនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់កាលទី២ ក្នុងខេត្តសៀមរាប

02/06/2023
គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហមធម្មជាតិ ៥ខ្សែ ក្នុងឃុំចំនួន២ នៃស្រុកអង្គរជុំ បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហមធម្មជាតិ ៥ខ្សែ ក្នុងឃុំចំនួន២ នៃស្រុកអង្គរជុំ បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

02/06/2023

​លោក​ស៊ុន គង់ បាន​បន្តថា ដើម្បី​ចូលរួម​ក្នុង​ចលនា​ពិភពលោក រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​សម្រេច​កំណត់​យក​ថ្ងៃទី​៥
​ខែមិថុនា​ជា “​ទិវា​បរិស្ថាន​ជាតិ​” ជាមួយនឹង​សេចក្ដីអនុម័ត​នេះ ក្រសួងបរិស្ថាន បាន​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ រួមជាមួយ​នឹង​ការ​ប្រារព្ធ​ទិវា​បរិស្ថាន​ពិភពលោក​។ ចាប់តាំងពី​ពេល​បង្កើត​ទិវា​នេះ​មក យុទ្ធនាការ​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក​ត្រូវបាន​រៀបចំឡើង​នៅ​ទូទាំងប្រទេស គ្រប់​រាជធានី​-​ខេត្ត ហើយ​ព្រឹត្តិការណ៍​ធំ​ថ្នាក់ជាតិ ក៏ត្រូវ​បានរៀបចំ​ឡើង​នៅតាម​ទីតាំង​ផ្សេងៗ​គ្នា​ទូទាំងប្រទេស ដោយបាន​សហការ​ណ៍​ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់​។​

​លោក​ស៊ុន គង់ បាន​បន្តទៀតថា ការ​ប្រារព្ធ​ទិវា​បរិស្ថាន បានបង្ហាញ​អំពី​កម្លាំង​ដួងចិត្ត​របស់​មនុស្ស​ម្នាក់ៗ ដែល​ប្រមូលផ្តុំ​ទៅជា​កម្លាំង​រួមមួយ​សម្រាប់​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​។ ការ​ប្រារព្ធ​ទិវា​បរិស្ថាន​ពិភពលោក​នាពេល​កន្លងមក​បាន​ផ្តោត​សំខាន់​ទៅលើ​ការថែទាំ​ភពផែនដី និង​ធនធានទឹក ស្រទាប់​អូហ្សូន ការផ្លាស់ប្តូរ​អាកាសធាតុ រហោស្ថាន​កម្ម និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​ល​។ ទិវា​បរិស្ថាន​ពិភពលោក ត្រូវបាន​ប្រារព្ធ​ឡើង​ក្នុង​រូបភាព​ផ្សេងៗ ដែល​ក្នុងនោះ​រួមមាន​ការប្រមូល​ផ្តុំគ្នា​នៅតាម​ផ្លូវ ក្បួន​ដង្ហែ​កង់ ការប្រគំ​តន្ត្រី​បៃតង ការនិពន្ធ​អត្ថបទ​និង​ការប្រកួត​ផ្ទាំង​រូបភាព​នៅក្នុង​សាលារៀន ការដាំ​ដើមឈើ ការកែច្នៃ​សំណល់ និង​យុទ្ធនា​ការសម្អាត​ជាដើម នៅ​ឆ្នាំ​២០១៩​នេះ ប្រធានបទ​របស់​ទិវា​បរិស្ថាន​ពិភពលោក​គឺ “​ការបំពុល​ខ្យល់​»​។

​មានប្រសាសន៍​នៅក្នុង​ពិធី​នេះ ឯកឧត្តម​ទៀ សីហា បាន​មានប្រសាសន៍ថា ប្រជាពលរដ្ឋ មិនសូវ​ជាមាន​ការចាប់អារម្មណ៍​នឹង​ការបំពុល​ខ្យល់​ទេ ដោយសារ​ថា ពួកគាត់​មិនបាន​មើលឃើញ​ដោយផ្ទាល់​ភ្នែក​។ ហើយដោយ​ការបំពុល​ខ្យល់​នេះ បានធ្វើ​ឲ្យ​មានការ​កើនឡើង​នូវ​កម្តៅ​ផែនដី ប៉ះពាល់​ដល់​អាយុជីវិត សត្វ និង​រុក្ខជាតិ​។​

​ឯកឧត្តម​អភិបាលខេត្ត​សៀមរាប មានប្រសាសន៍​បន្តថា ដើម្បី​រួមចំណែក​ទប់ទល់​ជាមួយនឹង​ការបំពុល​ខ្យល់​ក្នុង​បរិយាកាស​នេះ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​យើង ឲ្យ​បញ្ឈប់​ការកាប់​រាន​ព្រៃ​យក​ដី​ធ្វើ​កម្មសិទ្ធិ បញ្ឈប់​ការ​ចោល​សំរាម ឬ​ដុត​សំរាម​ផ្តេសផ្តាស និង​ចូលរួម​ដាំ​កូនឈើ​ទាំងអស់គ្នា​ដើម្បី​ស្តារ​គម្រប​បៃតង​ឡើង​វី​ញ ។​

​គួរកត់សម្គាល់​ផងដែរ​ថា ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក​គឺ​តែងតែ​ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ហើយ​ឆ្នាំ​២០១៩​នេះ គឺជា​ខួប​លើក​ទី​២៦​ហើយ សម្រាប់​ប្រទេស​កម្ពុជា ៕

    

​អត្ថបទ និង រូបភាព ៖ ជា ស្រស់​
​កែសម្រួល ៖ អ៊ុន ណា​រាជ្យ​

Tags: ដាំ​កូន​ឈើទិវា​បរិស្ថាន​ជាតិ​និង​ពិភពលោក ៥ មិថុនាមន្ទីរ​បរិស្ថាន​ខេត្តសៀមរាបរដ្ឋបាល​ស្រុក​ប្រាសាទបាគង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរ​ខេត្តសៀមរាប​បង្ហាញថា គម្រោង​ស្តារ​ស្ទឹង​សៀមរាប​ជំហាន​ទី​២​និង​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​២០១៩​ឬ​ដើមឆ្នាំ​២០២០

អាជ្ញាធរ​ខេត្តសៀមរាប​បង្ហាញថា គម្រោង​ស្តារ​ស្ទឹង​សៀមរាប​ជំហាន​ទី​២​និង​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​២០១៩​ឬ​ដើមឆ្នាំ​២០២០

សមត្ថកិច្ច​ខេត្តសៀមរាប កំពុង​ស្វែងរក​ចាប់ខ្លួន​បុរស​ម្នាក់ ដែល​ជាប់​សង្ស័យ​លើ​ករណី​ចាប់​បោក​កូន​ខ្លួនឯង​អាយុ​ជាង​មួយឆ្នាំ នឹង​សសរផ្ទះ បណ្ដាល​ឲ្យ​របួសធ្ងន់ រហូតដល់​ស្លាប់​

សមត្ថកិច្ច​ខេត្តសៀមរាប កំពុង​ស្វែងរក​ចាប់ខ្លួន​បុរស​ម្នាក់ ដែល​ជាប់​សង្ស័យ​លើ​ករណី​ចាប់​បោក​កូន​ខ្លួនឯង​អាយុ​ជាង​មួយឆ្នាំ នឹង​សសរផ្ទះ បណ្ដាល​ឲ្យ​របួសធ្ងន់ រហូតដល់​ស្លាប់​

ខេត្តសៀមរាប​នឹងមាន​កន្ត្រ​កវិល ខ្ពស់​ជាងគេ​លំដាប់​ទី​៣​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​អាច​ផ្ទុក​មនុស្ស​បាន​១៩២​នាក់​ក្នុងពេល​តែមួយ​

ខេត្តសៀមរាប​នឹងមាន​កន្ត្រ​កវិល ខ្ពស់​ជាងគេ​លំដាប់​ទី​៣​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​អាច​ផ្ទុក​មនុស្ស​បាន​១៩២​នាក់​ក្នុងពេល​តែមួយ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    650 shares
    Share 260 Tweet 163
  • អាជ្ញាធរខេត្តជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបជួយសម្រួលដល់អ្នកទេសចរដែលមកកម្សាន្ត កុំឲ្យមានការថ្នាំងថ្នាក់

    308 shares
    Share 123 Tweet 77
  • ពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប សម្ដែងការរីករាយក្រោយទទួលបានផ្លូវបេតុងថ្មីមួយខ្សែ ក្នុងមូលដ្ឋានរបស់ពួកគាត់

    308 shares
    Share 123 Tweet 77
  • ព្រះអគ្គីជ័យកីឡា បានមកដល់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបជាថ្មីម្ដងទៀត ក្រោមការសាទរពីពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់

    250 shares
    Share 100 Tweet 63
  • ផ្លូវដីសជិត៥គីឡូម៉ែត្រ ស្ថិតក្នុងឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ត្រូវបានបើកកាដ្ឋានសាងសង់ជាផ្លូវការ

    110 shares
    Share 44 Tweet 28

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (107)
  • ចំណេះដឹង និង ការអប់រំ (493)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,078)
  • ព័ត៌មានកីឡា (45)
  • ព័ត៌មានជាតិ (4,742)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (731)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (788)
  • សាសនា និង មនុស្សធម៌ (832)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (186)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.