ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់នៃខេត្តចំនួនពីរ ទទួលបានការបណ្ដុះបណ្ដាលពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់ថ្នាក់ក្រោមជាតិ
ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់នៃខេត្តចំនួនពីរ គឺខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ សរុបចំនួន ១២៤នាក់ បានទទួលការបណ្ដុះបណ្ដាល ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅរដ្ឋបាលឃុំសង្កាត់ ដើម្បីពង្រឹងសមត្ថភាព និងលើកកម្ពស់ចំណេះដឹងពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់ក្រោមជាតិ ដែលវគ្គបណ្តុះបណ្ដាលនេះ រៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅក្រុងសៀមរាប។ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ...