Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គណៈមេធាវីកម្ពុជា ធ្វើការផ្សព្វផ្សាយពីវិជ្ជាជីវៈ និងច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណីជូនអាជ្ញាធរ និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប

ដោយ Pothe Thun
13/08/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
គណៈមេធាវីកម្ពុជា ធ្វើការផ្សព្វផ្សាយពីវិជ្ជាជីវៈ និងច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណីជូនអាជ្ញាធរ និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គម្រោងមេធាវីដល់មូលដ្ឋាន នៃគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការផ្សព្វផ្សាយពីវិជ្ជាជីវៈមេធាវី និងច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណីដល់ប្រជាពលរដ្ឋ អាជ្ញាធរពាក់ព័ន្ធ ដែលការផ្សព្វផ្សាយនេះធ្វើឡើងនៅសាលាខេត្ដសៀមរាប នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ក្រោមការដឹកនាំពី ឯកឧត្ដម លី ច័ន្ទតុលា ប្រធានគណៈមេធាវី អាណត្តិទី១៣ និងទី១៤ និងលោក ង៉ូវ សេងកាក់ អភិបាលរងខេត្ដសៀមរាប ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។

លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ដមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះ មានសារៈសំខាន់ណាស់លើវិស័យសិទ្ធិមនុស្ស ដែលជាជំនួយផ្នែកច្បាប់ដល់ជនក្រីក្រ ព្រោះមនុស្សជាមូលដ្ឋានមួយ និងជាធាតុផ្សំមួយដ៏សំខាន់នៃប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌត្រឹមត្រូវ និងមានប្រសិទ្ធភាពដោយឈរលើមូលដ្ឋាននីតិរដ្ឋ។ ក្នុងនោះវាក៏មានសារៈសំខាន់ផងដែរ ដល់ការទទួលបានសិទ្ធិដទៃទៀត រួមទាំងសិទ្ធិទទួលបានសវនាការដោយយុត្តិធម៌ផង ជាពិសេសចំពោះអ្នកក្រីក្របំផុត ដែលគ្មានលទ្ធភាពបង់ថ្លៃដល់សេវាកម្មជំនួយផ្នែកច្បាប់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអភិបាលរងខេត្តបន្ដថា ការទទួលបានសេវាកម្មយុត្តិធម៌កាន់តែច្រើនឡើង អាចជួយបង្ការពីការប្រព្រឹត្តមិនគប្បីនៅប៉ុស្តិ៍នគរបាល អធិការដ្ឋាន ស្នងការដ្ឋាន អាចជួយសម្រួលដល់ភាពចង្អៀតណែននៅពន្ធនាគារ និងអាជួយកាត់បន្ថយដល់ការផ្តន្ទាទោសមិនត្រឹមត្រូវ។ លោកសង្ឃឹមថា អង្គពិធីទាំងមូល នឹងបានជ្រាបកាន់តែច្បាស់ ក៏ដូចជាបានស្តាប់នូវអនុសាសន៍ចំនួនពីប្រធានបទ និងគោលបំណងដែលវាគ្មិនធ្វើការបទបង្ហាញនាពេលនេះ។ លោកក៏បានណែនាំដល់អ្នកដែលបានចូលរួមទាំងអស់ ត្រូវត្រងត្រាប់ស្តាប់ដោយចិត្តទុកដាក ដើម្បីយកខ្លឹមសារទាំងនេះទៅផ្សព្វផ្សាយបន្តដល់មូលដ្ឋាន សំដៅធ្វើយ៉ាងណា ដើម្បីឱ្យសេវាកម្មជំនួយផ្នែកច្បាប់ត្រូវបានផ្ដល់ជូនតាមមធ្យោបាយមួយជាប្រព័ន្ធ និងសម្រាប់ទាំងអស់គ្នាដែលត្រូវការសេវាកម្មនេះ។

ឯកឧត្ដម លី ច័ន្ទតុលា មានប្រសាសន៍ដែរថា វគ្គបណ្តុះបណ្តាលនៃគម្រោងមេធាវីដល់មូលដ្ឋាន មានគោលបំណងផ្សព្វផ្សាយច្បាប់សំខាន់ៗចំនួន៤ រួមមាន ផ្សព្វផ្សាយនូវវិជ្ជាជីវៈ និងការទទួលខុសត្រូវរបស់មេធាវី ផ្សព្វផ្សាយពីសេវាការពារក្ដី ផ្សព្វផ្សាយពីការពិគ្រោះយោបល់ផ្លូវច្បាប់ ដោយមិនគិតកម្រៃដល់ប្រជាពលរដ្ឋក្រីក្រ គ្រូបង្រៀន ស្ត្រី កម្មករនិយោជិត និងការផ្សព្វផ្សាយច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណី។

ឯកឧត្ដមបន្ដថា វិស័យច្បាប់ដែលផ្សព្វផ្សាយដល់អាជ្ញាធរ មន្ត្រីឃុំសង្កាត់ មេភូមិ និងអ្នកពាក់ព័ន្ធក្នុងខេត្ដសៀមរាបនាពេលនេះ គឺដើម្បីឱ្យពួកគាត់ចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយច្បាប់នៅមូលដ្ឋាន ពង្រឹងចំណេះដឹង ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ឱ្យបានយល់កាន់តែច្បាស់ ជាពិសេសការចែករំលែកចំណេះដឹង ក៏ដូចជាផ្ដល់បទពិសោធដក់អាជ្ញាធរពាក់ព័ន្ធ ដើម្បីអនុវត្ដច្បាប់នៅមូលដ្ឋាន។ វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងជាលើកទី១សម្រាប់ខេត្ដសៀមរាប ប៉ុន្ដែសម្រាប់នៅទូទាំងរាជធានីខេត្ដបានចំនួន១១លើកមកហើយ ដោយមានអ្នកចូលរួមជាអាជ្ញាធរមូលដ្ឋានមានប្រមាណជិត៣.០០០នាក់។ ក្នុងខេត្ដសៀមរាប មានមេធាវីស្ម័គ្រចិត្ដជាង៦០នាក់ ក្នុងនោះក្នុងមួយឆ្នាំៗបានជួយផ្ដល់សេវាជួយការពារក្ដីដល់ជនក្រីក្រ មានប្រមាណ២០០ករណី ខណៈដែលនៅទូទាំងរាជធានីខេត្ដពី ៦.០០០ ទៅ៧.០០០ករណី ក្នុងរយៈពេលមួយឆ្នាំៗ៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: គណៈមេធាវីកម្ពុជាផ្សព្វផ្សាយច្បាប់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ សន្យាដោះស្រាយបញ្ហាប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ឱ្យបានផលប្រយោជន៍ផងនិងការពារប្រាសាទផង

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ សន្យាដោះស្រាយបញ្ហាប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ឱ្យបានផលប្រយោជន៍ផងនិងការពារប្រាសាទផង

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសកូរ៉េ ចុះពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងឃុំចំនួន៥ ក្នុងស្រុកស្វាយលើ ខេត្តសៀមរាប

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសកូរ៉េ ចុះពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងឃុំចំនួន៥ ក្នុងស្រុកស្វាយលើ ខេត្តសៀមរាប

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំវិសាមញ្ញលើកទី១ ដើម្បីត្រួតពិនិត្យពិភាក្សា និងអនុម័តលើសេចក្តីសម្រេច និងចំណូលចំណាយឆ្នាំ២០២៥

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំវិសាមញ្ញលើកទី១ ដើម្បីត្រួតពិនិត្យពិភាក្សា និងអនុម័តលើសេចក្តីសម្រេច និងចំណូលចំណាយឆ្នាំ២០២៥

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.