Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសកូរ៉េ ចុះពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងឃុំចំនួន៥ ក្នុងស្រុកស្វាយលើ ខេត្តសៀមរាប

ដោយ Pothe Thun
13/08/2024
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសកូរ៉េ ចុះពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងឃុំចំនួន៥ ក្នុងស្រុកស្វាយលើ ខេត្តសៀមរាប
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រុមគ្រូពេទ្យ និងអ្នកស្ម័គ្រចិត្តមកពីប្រទេសកូរ៉េជាង ៧០នាក់ តាមរយៈសមាគម Chung Buk Medical Association សហការជាមួយការិយាល័យស្រុកប្រតិបត្តិនៃមន្ទីរសុខាភិបាលខេត្តសៀមរាប និងមណ្ឌលសុខភាពទាំង៣ ក្នុងស្រុកស្វាយលើ បានចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០២៤ ជូនប្រជាពលរដ្ឋក្នុងឃុំចំនួន៥ នៃស្រុកស្វាយលើ ខេត្តសៀមរាប ក្នុងបរិវេណអនុវិទ្យាល័យទឹកលិច។

លោក យ៉ាង ស៊ីនដុក អ្នកដឹកនាំសមាគម Chung Buk Medical Association បានឱ្យដឹងថា ការចុះមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនេះ គឺដោយសារតែលោក និងក្រុមការងារមើលឃើញថា ឃុំបឹងមាលា ស្រុកស្វាយលើ មិនទាន់មានមណ្ឌលសុខភាពនូវឡើយ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្លះ ពិបាកក្នុងការរកសេវាដោយសារជីវភាព មិនអាចមានលទ្ធភាពទៅរកសេវាឯកជនបាន។ ជាមួយនោះក្រុមការងារក៏បានសាងសង់អគារមណ្ឌលសុខភាពមួយខ្នង ព្រមទាំងផ្ដល់បរិក្ខាពេទ្យចាំបាច់មួយចំនួនផងដែរ។ ក្នុងនោះលោកក៏បានថ្លែងអំណរអរគុណដល់អាជ្ញាធរខេត្តសៀមរាប និងអាជ្ញាធរស្រុក ដែលសហការសម្របសម្រួល បង្កភាពងាយស្រួលដល់ក្រុមរបស់លោកក្នុងការចុះមកពិនិត្យ និងព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋរយៈពេល២ថ្ងៃនេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ភឿក ប៊ុនស៊ុង អភិបាលរងស្រុកស្វាយលើ បានឱ្យដឹងថា ការចុះពិនិត្យនេះ គឺសម្រាប់ប្រជាពលរដ្ឋក្នុងឃុំចំនួន៥ មានឃុំបឹងមាលា ឃុំស្វាយលើ ឃុំតាសៀម ឃុំខ្នងភ្នំ និងឃុំកន្ទួត។ លោកថានេះជាទីមួយហើយ ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសកូរ៉េ ចុះមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងស្រុកស្វាយលើ ដោយការពិនិត្យរួមមាន៖ ជំងឺមាត់ធ្មេញ ភ្នែក រោគស្ត្រី ពិនិត្យផ្ទៃពោះ(អេកូ) ជំងឺសន្លាកដៃជើង និងសុខភាពទូទៅ និងបានជួយសាងសង់អាគារមួយខ្នងនៃមណ្ឌលសុខភាពបឹងមាលា និងបំពាក់គ្រឿងឧបករណ៍ពេទ្យ ដែលគិតមកទល់ពេលនេះសម្រេចបានជិត៩០ភាគរយហើយ។

លោកអភិបាលរងស្រុក បានបញ្ជាក់ដែរថា ក្រៅពីការចុះពិនិត្យដោយឥតគិតថ្លៃនេះ កន្លងមកអាជ្ញាធរស្រុក និងមន្ត្រីជំនាញតែងចុះជំរុញផ្សព្វផ្សាយ និងណែនាំជាប្រចាំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យទៅទទួលសេវានៅមណ្ឌលសុខភាពដែលនៅចិតបងប្អូនបំផុត ដើម្បីមានភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋពេលមានជំងឺ ឬបញ្ហាសុខភាពបន្ទាន់អ្វីមួយ។

ប្រជាពលរដ្ឋដែលបានមកទទួលសេវាពីក្រុមគ្រូពេទ្យនេះដែរ បានបង្ហាញក្ដីរីករាយ ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសកូរ៉េ បានចុះមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនពួកគាត់ ដែលជាការជួយសម្រួលការចំណាយថវិកាមួយកម្រិតពិការទៅរកសេវាឯកជន ហើយថែមទាំងបានជួយសាងសង់មណ្ឌលសុខភាពនៅក្នុងមូលដ្ឋានរបស់ពួកគាត់ទៀតផង ព្រោះពេលមានមណ្ឌលសុខភាពនៅជិតប្រជាពលរដ្ឋ គឺវាបានផ្ដល់ភាពល្អប្រសើរច្រើនដល់ពលរដ្ឋពេលដែលមានបញ្ហាសុខភាព ឬជំងឺផ្សេងៗកើតមានឡើង៕

អត្ថបទ និងរូបភាព៖ លោក ហាំ ម៉េងហួត
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: គ្រូពេទ្យស្ម័គ្រចិត្តប្រទេសកូរ៉េព្យាបាលដោយឥតគិតថ្លៃ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំវិសាមញ្ញលើកទី១ ដើម្បីត្រួតពិនិត្យពិភាក្សា និងអនុម័តលើសេចក្តីសម្រេច និងចំណូលចំណាយឆ្នាំ២០២៥

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំវិសាមញ្ញលើកទី១ ដើម្បីត្រួតពិនិត្យពិភាក្សា និងអនុម័តលើសេចក្តីសម្រេច និងចំណូលចំណាយឆ្នាំ២០២៥

មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច៖ ពលរដ្ឋកម្ពុជាប្រមាណ ៦៨ម៉ឺន ត្រូវបានកំណត់ថាជាជនមានពិការភាព ខណៈចំនួននេះអាចនឹងបន្តកើនឡើងថែមទៀត

មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច៖ ពលរដ្ឋកម្ពុជាប្រមាណ ៦៨ម៉ឺន ត្រូវបានកំណត់ថាជាជនមានពិការភាព ខណៈចំនួននេះអាចនឹងបន្តកើនឡើងថែមទៀត

ការងារជួសជុលទំនប់អាងទឹកសួង៧៨ ក្នុងស្រុកជីក្រែង សម្រេចបានជាង ៩០ភាគរយហើយ និងបើកដំណើរការឡើងវិញនាពេលឆាប់ៗខាងមុខ

ការងារជួសជុលទំនប់អាងទឹកសួង៧៨ ក្នុងស្រុកជីក្រែង សម្រេចបានជាង ៩០ភាគរយហើយ និងបើកដំណើរការឡើងវិញនាពេលឆាប់ៗខាងមុខ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.