Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច៖ ពលរដ្ឋកម្ពុជាប្រមាណ ៦៨ម៉ឺន ត្រូវបានកំណត់ថាជាជនមានពិការភាព ខណៈចំនួននេះអាចនឹងបន្តកើនឡើងថែមទៀត

ដោយ Pothe Thun
14/08/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច៖ ពលរដ្ឋកម្ពុជាប្រមាណ ៦៨ម៉ឺន ត្រូវបានកំណត់ថាជាជនមានពិការភាព ខណៈចំនួននេះអាចនឹងបន្តកើនឡើងថែមទៀត
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបង្ហាញថា គិតចាប់តាំងពីឆ្នាំ២០១៩ មកដល់បច្ចុប្បន្នពលរដ្ឋកម្ពុជាប្រមាណ ៦៨ម៉ឺននាក់ ត្រូវកំណត់ថាជាជនមានពិការភាព ខណៈចំនួននេះមន្ត្រីជំនាញអះអាងថា អាចនឹងមានការកើនឡើងបន្ថែមទៀត។

ថ្លែងក្នុងសិក្ខាសាលាស្តីពីការបញ្ជ្រាបបរិយាបន្នពិការភាពទៅក្នុងប្រព័ន្ធជំនួយសង្គម ដែលធ្វើឡើងនៅសាលាខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ លោក សាន់ រតនា ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យដឹងថា កម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាព បានដំណើរការកាលពីឆ្នាំ២០២០ ក្រោមការគាំទ្រពីយូនីសេហ្វ ហើយសម្រាប់ខេត្តសៀមរាប ក៏ដូចជាបណ្តាខេត្តដទៃទៀត ក៏ត្រូវបានអនុវត្តនូវកម្មវិធីនេះផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក សាន់ រតនា បានបញ្ជាក់ថា ការធ្វើជំរឿនកំណត់អត្តសញ្ញាណកម្មពិការភាពនេះ បើគិតពីឆ្នាំ២០១៩ ពោលមុនមានការគាំទ្រពីអង្គការយូនីសេហ្វ គឺមកដល់បច្ចុប្បន្ននេះ នៅទូទាំងប្រទេសមានពលរដ្ឋប្រមាណ ៦៨ម៉ឺននាក់ ត្រូវបានកំណត់ថាមានពិការភាព។ ប៉ុន្តែចំនួនពិការភាពនេះត្រូវបានគេមើលឃើញថា នឹងមានការកើនឡើងតាមអ្វីដែលយើងកត់សម្គាល់តាមសូចនាករ ឬការវ៉ៃតម្លៃនៅក្នុងជំរឿនយើងអាចប្រើកម្រងសំណួរខុសគ្នា។ ដោយឡែកសម្រាប់ខេត្តសៀមរាប បច្ចុប្បន្នមានពលរដ្ឋចំនួន ៤០.៥៨៥នាក់ ត្រូវបានកំណត់ថាជាជនមានពិការភាព ក្នុងនោះមាន ១៨.៤៥៣នាក់ ត្រូវបានធ្វើអត្តសញ្ញាណកម្មជូនពួកគាត់រួចរាល់ និងនៅសល់ចំនួន ២២.១៣២នាក់ទៀត ដែលមិនទាន់បានមកធ្វើអត្តសញ្ញាណកម្ម។

លោក ចឹក គឹមជុន នាយករងរដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា យោងតាមតួលេខខាងលើនេះ វាគ្រាន់តែជាតួលេខបណ្តោះអាសន្នប៉ុណ្ណោះ ប៉ុន្តែនៅមានជនមានពិការភាពមួយចំនួនទៀតមិនទាន់ត្រូវបានចុះបញ្ជីកំណត់ថាជាជនមានពិការភាពនៅឡើយ ដោយកិច្ចការនេះហាក់បីដូចជាយឺតបន្តិច។ ដើម្បីជួយដល់ជនមានពិការភាពការងារចុះកំណត់អត្តសញ្ញាណកម្មនេះសំខាន់ណាស់។ ដូច្នេះលោកទទូចសុំឱ្យអាជ្ញាធរឃុំសង្កាត់ ស្រុកក្រុង ត្រូវខិតខំជួយជំរុញកិច្ចការងារនេះឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ក្រសួង​សង្គមកិច្ចជនមានពិការភាព
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការងារជួសជុលទំនប់អាងទឹកសួង៧៨ ក្នុងស្រុកជីក្រែង សម្រេចបានជាង ៩០ភាគរយហើយ និងបើកដំណើរការឡើងវិញនាពេលឆាប់ៗខាងមុខ

ការងារជួសជុលទំនប់អាងទឹកសួង៧៨ ក្នុងស្រុកជីក្រែង សម្រេចបានជាង ៩០ភាគរយហើយ និងបើកដំណើរការឡើងវិញនាពេលឆាប់ៗខាងមុខ

ប្រតិភូគណៈកម្មការទី១ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្តសៀមរាប ដើម្បីស្វែងយល់ពីយន្តការដោះស្រាយទំនាស់ដីធ្លីដែលអាជ្ញាធរបានជួបប្រទះ និងដោះស្រាយកន្លងមក

ប្រតិភូគណៈកម្មការទី១ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្តសៀមរាប ដើម្បីស្វែងយល់ពីយន្តការដោះស្រាយទំនាស់ដីធ្លីដែលអាជ្ញាធរបានជួបប្រទះ និងដោះស្រាយកន្លងមក

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រួមនឹងមន្ត្រីជំនាញ សហការនឹងអាជ្ញាធរមូលដ្ឋានចុះបង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្ត្រខេត្តសៀមរាប

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រួមនឹងមន្ត្រីជំនាញ សហការនឹងអាជ្ញាធរមូលដ្ឋានចុះបង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្ត្រខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.