Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ការងារជួសជុលទំនប់អាងទឹកសួង៧៨ ក្នុងស្រុកជីក្រែង សម្រេចបានជាង ៩០ភាគរយហើយ និងបើកដំណើរការឡើងវិញនាពេលឆាប់ៗខាងមុខ

ដោយ Pothe Thun
14/08/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ការងារជួសជុលទំនប់អាងទឹកសួង៧៨ ក្នុងស្រុកជីក្រែង សម្រេចបានជាង ៩០ភាគរយហើយ និងបើកដំណើរការឡើងវិញនាពេលឆាប់ៗខាងមុខ
32
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ការងារជួសជុលទំនប់អាងទឹកសួង៧៨ ស្ថិតនៅក្នុងភូមិស្ដៅ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប គិតមកទល់ពេលនេះសម្រេចបានជាង ៩០ភាគរយហើយ ដែលតាមការប៉ានប្រមាណអាចស្តុកទឹកនៃទំនប់នេះមានប្រមាណ ៣លានម៉ែត្រគូប បម្រើឱ្យការស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករក្នុងមូលដ្ឋាន។

លោក ប៊ុន ថន ប្រធានគ្រប់គ្រងការដ្ឋានខាងលើ បានឱ្យដឹងថា ទំនប់អាងទឹកសួង៧៨ បានកសាងឡើងតាំងពីឆ្នាំ១៩៧៨ ដែលមានតួនាទីទទួលទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និងពីស្ទឹងជីក្រែង ដើម្បីស្រោចស្រពបន្ថែមលើផ្ទៃបង្កបង្កើនផលកសិកម្មប្រមាណជាង ១.០០០ហិកតា និងសម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ កន្លងមកទំនប់នេះ បានជួបនូវស្ថានភាពទឹកជំនន់រដូវវស្សាហូរច្រោះដាច់តួទំនប់ស្ទើរតែទាំងស្រុង ខណៈសំណង់នៅលើទំនប់មិនអាចគ្រប់គ្រង និងបញ្ជាទឹកបាន ដែលបណ្តាលឱ្យមានការខ្វះខាតទឹកសម្រាប់ការងារបង្កបង្កើនផល និងការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងតំបន់។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

លោក ប៊ុន ថន បញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤នេះ នាយកដ្ឋានវិស្វកម្មនៃក្រសួងធនធានទឹក និងឧតុនិយម បានអនុវត្តគម្រោងជួសជុលទំនប់អាងទឹកនេះឡើងវិញ ក្នុងគោលបំណងដើម្បីជួយដោះស្រាយកង្វល់របស់បងប្អូនប្រជាកសិករ ដែលកំពុងជួបការលំបាកខ្វះទឹកសម្រាប់ការងារបង្កបង្កើនផល និងការប្រើប្រាស់ក្នុងជីវភាពរស់ប្រចាំថ្ងៃ។ គម្រោងជួសជុលនេះ បានចាប់ផ្ដើមអនុវត្តនៅក្នុងខែមីនា ឆ្នាំ២០២៤ ហើយការងារសំខាន់ៗរួមមាន៖ ជួសជុលទំនប់ប្រវែង ៤.២០០ម៉ែត្រ និងសាងសង់សំណង់សិល្បការ្យលើទំនប់ចំនួន៨កន្លែង ក្នុងនោះសំណង់ទ្វារទឹកចំនួន២កន្លែង សំណង់ទ្វារទឹកចំនួន៥កន្លែង និងសំណង់ទ្វារទឹកចំនួន ១កន្លែង។ បើគិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណជាង ៩០ភាគរយហើយ។

លោក កង ស៊ីជឿន ប្រធានក្រុមប្រឹក្សាឃុំអន្លង់សំណរ បានឱ្យដឹងថា កន្លងមកបងប្អូនប្រជាកសិករបានជួបការលំបាកដោយសារទំនប់បាក់ តែពេលនេះបានទទួលសមិទ្ធផលថ្មីដែលធ្វើឱ្យពួកគាត់មានការត្រេកអរ និងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខប្រជាពលរដ្ឋនៅតាមជនបទដាច់ស្រយាល ដែលជួបប្រទះនឹងការលំបាក។ បន្ទាប់ពីការងារនេះរួចរាល់បងប្អូនប្រជាពលរដ្ឋប្រមាណ ១.១៩០គ្រួសារ ក្នុងភូមិចំនួន៦ នៃឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប នឹងមានប្រភពទឹកទុកស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលកសិកម្មដែលមានស្រាប់ ដំណាំរួមផ្សំ និងការប្រើប្រាស់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។ ជាមួយគ្នានេះ ខ្នងទំនប់នឹងក្លាយជាផ្លូវគមនាគមន៍ដ៏សំខាន់សម្រាប់ចរាចរណ៍ដឹកកសិផលទៅកាន់ទីផ្សារ ព្រមទាំងជារមណីយដ្ឋានអេកូទេសចរណ៍ដ៏ទាក់ទាញមួយនៅក្នុងតំបន់ផងដែរ៕

អត្ថបទ និងរូបភាព៖ ក្រសួងធនធានទឹក
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ទំនប់អាងទឹកសួង៧៨
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រតិភូគណៈកម្មការទី១ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្តសៀមរាប ដើម្បីស្វែងយល់ពីយន្តការដោះស្រាយទំនាស់ដីធ្លីដែលអាជ្ញាធរបានជួបប្រទះ និងដោះស្រាយកន្លងមក

ប្រតិភូគណៈកម្មការទី១ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្តសៀមរាប ដើម្បីស្វែងយល់ពីយន្តការដោះស្រាយទំនាស់ដីធ្លីដែលអាជ្ញាធរបានជួបប្រទះ និងដោះស្រាយកន្លងមក

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រួមនឹងមន្ត្រីជំនាញ សហការនឹងអាជ្ញាធរមូលដ្ឋានចុះបង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្ត្រខេត្តសៀមរាប

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រួមនឹងមន្ត្រីជំនាញ សហការនឹងអាជ្ញាធរមូលដ្ឋានចុះបង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្ត្រខេត្តសៀមរាប

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ក្នុងឃុំប្រាសាទ ស្រុកវ៉ារិន ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ក្នុងឃុំប្រាសាទ ស្រុកវ៉ារិន ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.