Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រួមនឹងមន្ត្រីជំនាញ សហការនឹងអាជ្ញាធរមូលដ្ឋានចុះបង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្ត្រខេត្តសៀមរាប

ដោយ Pothe Thun
15/08/2024
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រួមនឹងមន្ត្រីជំនាញ សហការនឹងអាជ្ញាធរមូលដ្ឋានចុះបង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្ត្រខេត្តសៀមរាប
7
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ដឹកនាំដោយឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួង និងជាអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ខណ្ឌរដ្ឋបាលជលផលសៀមរាប រួមនឹងអាជ្ញាធរ និងមន្ត្រីជំនាញបានចុះពិនិត្យ និងបង្រ្កាបបទល្មើសជលផលចាប់ពីចំណុចចុងឃ្នៀស ទៅមាត់ពាមមេជ្រៃ ភូមិមេជ្រៃ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប ដោយបានធ្វើការរឹបអូសវត្ថុតាងមួយចំនួន រួចបំផ្លាញចោលនៅនឹងកន្លែងតែម្ដង។

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឱ្យដឹងថា យុទ្ធនាការនេះក្រុមការងារបានឯកភាពគ្នាកាប់បំផ្លាញឧបករណ៍នេសាទល្មើសច្បាប់ស្តីពីជលផលនេសាទ ដោយឧបករណ៍លបរ៉ាវដែលមានក្រឡាតូចជាង០,០៣ម៉ែត្រ និងលើសប្រវែងកំណត់បាន១ករណី ក្បាលលប១០គ្រឿង របាំងសាច់អួនប្រវែង១.៥០០ម៉ែត្រ ចម្រឹង៦០០ដើម និងលែងកូនត្រីចម្រុះប្រមាណ៣០គីឡូក្រាមចូលទៅក្នុងទន្លេវិញ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ប៉ែន ផល្លីកា មានប្រសាសន៍ថា ក្រុមការងារនឹងបន្តអនុវត្តការងារនេះជាបន្តបន្ទាប់ដូចភ្លៀងរលឹម ក្នុងគោលបំណងទប់ស្កាត់បទល្មើសជលផលដែលបង្កមហន្តរាយដល់មច្ឆជាតិធម្មជាតិ ក៏ដូចជាជីវចម្រុះគ្រប់ប្រភេទដែលកំពុងពងកូន និងចល័តនារដូវទឹកឡើង ពោលគឺរដូវបិទនេសាទ និងមិនលើកលែងចំពោះជនប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ឡើយ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមក៏បានជំរុញដល់មន្ត្រីក្រោមឱវាទ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់សហការគ្នាចេញត្រួតពិនិត្យឱ្យបានញឹកញាប់ បន្តការពិនិត្យទប់ស្កាត់បទល្មើសជលផលក្នុងភូមិសាស្ត្ររបស់ខ្លួនឱ្យបានជាប្រចាំ ព្រោះថាកិច្ចការបង្ក្រាបនិងអភិរក្សជលផលនេះ យើងត្រូវការការចូលរួមសហការពីអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងសហគមន៍ក្នុងមូលដ្ឋាន រួមគ្នាបំផុស និងពន្យល់ប្រជាពលរដ្ឋឱ្យយល់ពីធនធានជលផលថា ជាទ្រព្យសម្បត្តិយើងទាំងអស់គ្នា ជួយការពារទាំងអស់គ្នា និងត្រូវយល់ថា ធនធាននេសាទមិនមែនជាទ្រព្យសម្បត្តិរបស់ជលផលតែម្ខាងនោះទេ។ តាមការពិនិត្យជាក់ស្តែងក្នុងការទប់ស្កាត់បទល្មើសជលផលក្រុមការងារសង្កេតឃើញថា ត្រីនឹងមានកំណើនច្រើនជាងឆ្នាំមុនផងដែរ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: បទល្មើសជលផល​បឹង​ទន្លេសាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ក្នុងឃុំប្រាសាទ ស្រុកវ៉ារិន ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ក្នុងឃុំប្រាសាទ ស្រុកវ៉ារិន ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

សម្តេច ម៉ែន សំអន៖ ព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” បានរួមចំណែកក្នុងការឆ្លើយតបទៅនឹងយុទ្ធនាការទស្សនាសៀមរាប ឆ្នាំ២០២៤

សម្តេច ម៉ែន សំអន៖ ព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” បានរួមចំណែកក្នុងការឆ្លើយតបទៅនឹងយុទ្ធនាការទស្សនាសៀមរាប ឆ្នាំ២០២៤

ក្រុមប្រឹក្សាធម្មនុញ្ញ ផ្សព្វផ្សាយពីសមិទ្ធផលធម្មនុញ្ញដែលកម្ពុជាសម្រេចបានក្នុងរយៈពេល ៣០ឆ្នាំ ជូនដល់ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពក្នុងខេត្តសៀមរាប

ក្រុមប្រឹក្សាធម្មនុញ្ញ ផ្សព្វផ្សាយពីសមិទ្ធផលធម្មនុញ្ញដែលកម្ពុជាសម្រេចបានក្នុងរយៈពេល ៣០ឆ្នាំ ជូនដល់ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពក្នុងខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.