Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

សម្តេច ម៉ែន សំអន៖ ព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” បានរួមចំណែកក្នុងការឆ្លើយតបទៅនឹងយុទ្ធនាការទស្សនាសៀមរាប ឆ្នាំ២០២៤

ដោយ Pothe Thun
15/08/2024
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
សម្តេច ម៉ែន សំអន៖ ព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” បានរួមចំណែកក្នុងការឆ្លើយតបទៅនឹងយុទ្ធនាការទស្សនាសៀមរាប ឆ្នាំ២០២៤
4
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ប្រកាសបើកព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” ក្នុងបរិវេណប្រាសាទអង្គរវត្ត នៃខេត្តសៀមរាប នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបង្ហាញថា ព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” បានរួមចំណែកយ៉ាងពិសេសក្នុងការឆ្លើយតបទៅនឹងយុទ្ធនាការ ទស្សនាសៀមរាប ឆ្នាំ២០២៤ ដែលជាយុទ្ធនាការដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញកំណើនភ្ញៀវទេសចរមកកាន់ទឹកដីសៀមរាបអង្គរ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍ថា កាលពីអតីតកាល កម្ពុជាពោរពេញដោយសង្គ្រាម ពុំមានអ្នកណាមានសិទ្ធិសេរីភាព រងនូវការកាប់សម្លាប់ បែកបាក់និរាសព្រាត់ប្រាស់គ្រួសារ គ្មានស្នាមញញឹម។ ប៉ុន្ដែព្រឹត្តិការណ៍ថ្ងៃនេះ កើតចេញពីប្រទេសមានសុខសន្តិភាព ទើបមានព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា នៅថ្ងៃនេះ ដែលជាផ្នែកមួយនៃគោលនយោបាយ និងទិសដៅការទស្សនាខេត្តសៀមរាប ឆ្នាំ២០២៤ ដែលបានដាក់ចេញដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីដើមឆ្នាំ២០២៤កន្លងទៅ ក្នុងនៃជំរុញវិស័យទេសចរណ៍ខេត្តសៀមរាប ឱ្យងើបឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមាគមសិល្បករខ្មែរ ក៏ដូចជាក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ក្រសួង ទេសចរណ៍ ក្រសួងកិច្ចការនារី រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និងសហព័ន្ធទេសចរណ៍ បានរួមសហការគ្នាយ៉ាងល្អក្នុងការរៀបចំព្រឹត្តិការណ៍នេះឡើង ដោយឈរលើគោលការណ៍ “អភិរក្សដើម្បីអភិវឌ្ឍ និង អភិវឌ្ឍដើម្បីអភិរក្ស” ដើម្បីទាក់ទាញភ្ញៀវទេសចរមកប្រទេសកម្ពុជាឱ្យកាន់តែច្រើនឡើង សំដៅរួមចំណែកការបង្កើនការងារ ប្រាក់ចំណូល ការចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

បើតាម អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានឱ្យដឹងថា ព្រឹត្តិការណ៍នេះ គឺជាការផ្ដល់ឱកាសឱ្យសិល្បករ សិល្បការិនីដែលមានឈ្មោះល្បីនៅលើបណ្តាញសង្គម និងអ្នកជំនាញបង្កើតមាតិកាល្អៗមកជួបជុំគ្នានៅលើដែនដីអង្គរដ៏អស្ចារ្យ រួមគ្នាក្នុងការផលិតមាតិកាវីដេអូខ្លីៗ ស្តីអំពីសុជីវធម៌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងតំបន់ទេសចរណ៍ល្បីៗក្នុងតំបន់អង្គរ ដើម្បីបង្ហាញពីសក្តានុពលទេសចរណ៍វប្បធម៌ធម្មជាតិរបស់ប្រទេសកម្ពុជា ទៅកាន់ពិភពលោក។ “ស្នាមញញឹមនៃកម្ពុជា” គឺជាស្នាមញញឹមមួយមិនមែនមានត្រឹមតែនៅលើផ្ទៃមុខរបស់ជនជាតិខ្មែរមួយរូបមួយរូបនោះឡើយ គឺជាស្នាមញញឹមប្រកបដោយព្រហ្មវិហារធម៌នៃប្រាសាទបាយ័នជាស្នាដៃបុព្វបុរសខ្មែរ បានផ្ដល់ជាមរតកបង្កប់ក្នុងស្នាមញញឹមរបស់កូនខ្មែរគ្រប់ៗជំនាន់ជាបន្តបន្ទាប់ ដែលនេះ គឺជាស្នាមញញឹមដ៏ស្រស់ស្រាយរាក់ទាក់ទាក់ទាញដែលពិភពលោកទទួលស្គាល់។

ក្នុងនាមអាជ្ញាធរខេត្ត លោក យុន លីនណេ អភិបាលរងខេត្ដសៀមរាប បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” គឺជាសមិទ្ធផលថ្មីមួយ ដែលបានឆ្លុះបញ្ចាំងនូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ ក្នុងនោះមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាសេនាធិការ បានខិតខំពុះពារនូវរាល់ឧបសគ្គនានា ដើម្បីទទួលបានជោគជ័យក្នុងការបញ្ចូលប្រាសាទបុរាណខ្មែរក្នុងព្រះរាជណាចក្រកម្ពុជា ពិសេសក្នុងខេត្តសៀមរាប ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកជាបន្តបន្ទាប់ ដែលជាខេត្តពោរពេញដោយបេតិកភណ្ឌរូបី អរូបី ជាសក្ខីភាព នៃគំនិតប្រកបដោយទេពកោសល្យដ៏វិចិត្រ និងរស់រវើកដែលដូនតាបានបន្សល់ទុករហូតដល់សព្វថ្ងៃ។

លោកអភិបាលរងខេត្តបន្ដថា ភាពញញឹមរបស់ប្រជាជនកម្ពុជា គឺជាមរតកពូជសាសន៍ខ្មែរ ដែលបង្ហាញអំពីគុណតម្លៃប្រពៃណីវប្បធម៌ខ្មែរតាំងពីបុរាណរៀងមក។លោកបន្ដថា អ្នកប្រាជ្ញបារំាងកាលពីសម័យអាណានិគមនិយម បានធ្វើការស្រាវជ្រាវជាប្រវត្ដិសាស្រ្តអំពីស្នាមញញឹមខ្មែរដោយហៅថា “កម្ពុជាជាទឹកដីនៃស្នាមញញឹម”។ ជនជាតិខ្មែរញញឹមរួសរាយរាក់ទាក់ ដោយឆ្លុះបញ្ចាំងអំពីប្រពៃណី វប្បធម៌ចម្លាក់ដែលពួកគេឃើញពីស្នាមញញឹមប្រាង្គប្រាសាទបាយ័ន អប្សរា ក៏ដូចជាស្នាមញញឹមរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលជាស្នាមញញឹមនៃភាពស្ងប់ស្ងាត់សន្ដិភាព និងជៀសវាងពីអំពើបាប។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” រៀបចំឡើងរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១២-១៦ ខែសីហា ឆ្នាំ២០២៤នេះ ដែលជាព្រឹត្តិការណ៍ដ៏ធំថ្មីមួយសម្រាប់ខេត្តសៀមរាបទាំងមូល ដែលជាកត្តាជំរុញឱ្យមានកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមានបំណងចង់ចូលទស្សនា ក៏ដូចជាបានសិក្សាឈ្វេងយល់អំពីវប្បធម៌ ប្រពៃណីខ្មែរ អមជាមួយនឹងការផ្ដល់ឱកាសឱ្យភ្ញៀវទេសចរភ្លក់នូវរសជាតិម្ហូបខ្មែរដ៏ឈ្ងុយឆ្ងាញ់ និងស្នាមញញឹមរបស់ប្រជាពលរដ្ឋកម្ពុជា ពិសេសប្រជាជនក្នុងខេត្តសៀមរាបផងដែរ៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ស្នាមញញឹមនៃកម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមប្រឹក្សាធម្មនុញ្ញ ផ្សព្វផ្សាយពីសមិទ្ធផលធម្មនុញ្ញដែលកម្ពុជាសម្រេចបានក្នុងរយៈពេល ៣០ឆ្នាំ ជូនដល់ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពក្នុងខេត្តសៀមរាប

ក្រុមប្រឹក្សាធម្មនុញ្ញ ផ្សព្វផ្សាយពីសមិទ្ធផលធម្មនុញ្ញដែលកម្ពុជាសម្រេចបានក្នុងរយៈពេល ៣០ឆ្នាំ ជូនដល់ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពក្នុងខេត្តសៀមរាប

មន្ត្រីបសុពេទ្យមន្ទីរកសិកម្មខេត្តសៀមរាប ណែនាំឱ្យប្រជាពលរដ្ឋត្រូវពិនិត្យតាមដានសុខភាពសត្វចិញ្ចឹមរបស់ខ្លួនឱ្យដិតដល់ ជាពិសេសក្នុងរដូវវស្សានេះ

មន្ត្រីបសុពេទ្យមន្ទីរកសិកម្មខេត្តសៀមរាប ណែនាំឱ្យប្រជាពលរដ្ឋត្រូវពិនិត្យតាមដានសុខភាពសត្វចិញ្ចឹមរបស់ខ្លួនឱ្យដិតដល់ ជាពិសេសក្នុងរដូវវស្សានេះ

គណៈកម្មការលទ្ធកម្មឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប ប្រកាសបញ្ចប់ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងប្រវែងជាង១០០ម៉ែត្រ ដោយជោគជ័យ

គណៈកម្មការលទ្ធកម្មឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប ប្រកាសបញ្ចប់ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងប្រវែងជាង១០០ម៉ែត្រ ដោយជោគជ័យ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.