Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

មន្ត្រីបសុពេទ្យមន្ទីរកសិកម្មខេត្តសៀមរាប ណែនាំឱ្យប្រជាពលរដ្ឋត្រូវពិនិត្យតាមដានសុខភាពសត្វចិញ្ចឹមរបស់ខ្លួនឱ្យដិតដល់ ជាពិសេសក្នុងរដូវវស្សានេះ

ដោយ Pothe Thun
15/08/2024
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
មន្ត្រីបសុពេទ្យមន្ទីរកសិកម្មខេត្តសៀមរាប ណែនាំឱ្យប្រជាពលរដ្ឋត្រូវពិនិត្យតាមដានសុខភាពសត្វចិញ្ចឹមរបស់ខ្លួនឱ្យដិតដល់ ជាពិសេសក្នុងរដូវវស្សានេះ
9
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប សហការជាមួយអាជ្ញាធរស្រុកសូទ្រនិគម ភ្នាក់ងារសុខភាពសត្វភូមិ បានចុះយុទ្ធនាការចាក់ថ្នាំការពារជំងឺសារទឹកដល់សត្វគោប្រជាពលរដ្ឋបានចំនួន៥១០ក្បាល និង ក្របី៣៣០ក្បាល នៅក្នុងភូមិសន្ទៃ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។

លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្ត បានបង្ហាញថា ក្នុងរយៈពេល០៧ខែ ឆ្នាំ២០២៤នេះ ខេត្តសៀមរាប ពុំមានជំងឺឆ្លងសត្វផ្ទុះឡើងគួរឱ្យកត់សម្គាល់អ្វីឡើយ ដោយសារបងប្អូនអ្នកចិញ្ចឹមសត្វមានការយល់ដឹង និងអនុវត្តបានតាមការណែនាំរបស់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានតែងតែនាំសត្វរបស់គាត់មកចាក់ថ្នាំការពារទៅតាមកាលកំណត់។ ប៉ុន្តែលោកក៏សូមអំពាវនាវដល់ម្ចាស់ចិញ្ចឹមសត្វទាំងអស់ ត្រូវប្រញាប់នាំសត្វមកចាក់ថ្នាំការពារ ហើយការចាក់វ៉ាក់សាំងនេះ គឺជួយសម្រាលការលំបាករបស់ប្រជាកសិករកុំឱ្យគោក្របីទាំងនោះឈឺ ឬងាប់នាំឱ្យបាត់បង់ចំណូល។ ជាពិសេសត្រូវពិនិត្យតាមដានឱ្យបានជាប្រចាំ បង្ការពីការឆ្លងជំងឺ ឈឺ ឬស្លាប់របស់សត្វ និងត្រូវប្រុងប្រយ័ត្នទៅលើជំងឺសារទឹក អុតក្តាម បុសខ្យល់និងជំងឺដុំពក។

មន្ត្រីជំនាញដដែល ក៏បានសំណូមពរដល់ម្ចាស់សត្វ និងអាជ្ញាធរមូលដ្ឋាន ត្រូវមានវិធានការត្រៀមដើម្បីសង្គ្រោះសត្វក្នុងពេលមានគ្រោះទឹកជំនន់ ដោយត្រូវបញ្ជូនសត្វទៅទីទួលមានសុវត្ថិភាព រៀបចំចំណី និងទឹកស្អាតឱ្យសត្វផឹកឱ្យបានគ្រប់គ្រាន់ ព្រមទាំងជម្រកឱ្យបានល្អ។ ក្នុងករណីមានសត្វឈឺ ត្រូវបំបែកសត្វឈឺចេញពីសត្វជា ហើយទំនាក់ទំនងទៅភ្នាក់ងារសុខភាពសត្វភូមិ អាជ្ញាធរភូមិឃុំ និងមន្ត្រីជំនាញដើម្បីជួយអន្តរាគមន៍។ បើសិនសត្វងាប់ដោយសារជំងឺមិនត្រូវប៉ះពាល់បរិភោគ ឬចរាចរលក់ដូរជាដាច់ខាត ហើយត្រូវកប់ ឬដុតកម្ទេចចោល និងត្រូវរាយការណ៍ទៅមន្ត្រីជំនាញដើម្បីចុះអន្តរាគមន៍ឱ្យបានទាន់ពេលវេលា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួរឱ្យដឹងថា ក្នុងអំឡុងពេលនៃយុទ្ធនាការចាក់វ៉ាក់សាំងនៅខែសីហា និងខែកញ្ញា ឆ្នាំ២០២៤នេះ មន្ទីរកសិកម្មខេត្តសៀមរាប ទទួលបានថ្នាំការពារសត្វពីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វដូចជា៖ វ៉ាក់សាំងសារទឹកចំនួនពី ៨ទៅ១០ម៉ឺនកម្រិត វ៉ាក់សាំងបុសខ្យល់ អុតក្តាម ដុំពកមួយចំនួនទៀតសម្រាប់ក្នុងឆមាសទី១ និងមានបសុឱសថ និងសម្ភារៈបរិក្ខាមួយចំនួនទៀតផងដែរ ដូចជាថ្នាំព្យាបាល វីតាមីន សំឡី អាល់កុល ម្ជុល សឺរាំង និងទឹកថ្នាំសម្លាប់មេរោគជាដើម៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ចាក់ថ្នាំការពារជំងឺសារទឹកដល់សត្វគោ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គណៈកម្មការលទ្ធកម្មឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប ប្រកាសបញ្ចប់ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងប្រវែងជាង១០០ម៉ែត្រ ដោយជោគជ័យ

គណៈកម្មការលទ្ធកម្មឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប ប្រកាសបញ្ចប់ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងប្រវែងជាង១០០ម៉ែត្រ ដោយជោគជ័យ

ក្រសួងរៀបចំដែនដីរៀបចំសិក្ខាសាលាស្តីពីនីតិវិធីនៃការធ្វើអធិការកិច្ចសំណង់ និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងវិស័យសំណង់ នៅខេត្តសៀមរាប

ក្រសួងរៀបចំដែនដីរៀបចំសិក្ខាសាលាស្តីពីនីតិវិធីនៃការធ្វើអធិការកិច្ចសំណង់ និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងវិស័យសំណង់ នៅខេត្តសៀមរាប

មន្ទីរព័ត៌មាន សហការជាមួយរដ្ឋបាលខេត្តសៀមរាប រៀបចំពិធីសំណេះសំណាល និងផ្សព្វផ្សាយធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដល់អ្នកសារព័ត៌មាន និងមន្ទីរ អង្គភាពជុំវិញខេត្ត

មន្ទីរព័ត៌មាន សហការជាមួយរដ្ឋបាលខេត្តសៀមរាប រៀបចំពិធីសំណេះសំណាល និងផ្សព្វផ្សាយធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដល់អ្នកសារព័ត៌មាន និងមន្ទីរ អង្គភាពជុំវិញខេត្ត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.