Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងរៀបចំដែនដីរៀបចំសិក្ខាសាលាស្តីពីនីតិវិធីនៃការធ្វើអធិការកិច្ចសំណង់ និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងវិស័យសំណង់ នៅខេត្តសៀមរាប

ដោយ Pothe Thun
15/08/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រសួងរៀបចំដែនដីរៀបចំសិក្ខាសាលាស្តីពីនីតិវិធីនៃការធ្វើអធិការកិច្ចសំណង់ និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងវិស័យសំណង់ នៅខេត្តសៀមរាប
6
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី នាព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៤ បានរៀបចំសិក្ខាសាលាស្តីពី នីតិវិធីនៃការធ្វើអធិការកិច្ចសំណង់ និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងវិស័យសំណង់នៅខេត្តសៀមរាប ក្រោមវត្តមានឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី ដោយមានការចូលរួមពី ឯកឧត្តម សួស សុចាន់ សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប លោកលោកស្រីជាអគ្គនាយកសំណង់ ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព អាជ្ញាធរក្រុងស្រុក និងមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធមកពីខេត្តចំនួន៦ រួមមាន៖ ខេត្តសៀមរាប កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ ព្រៃវែង និងខេត្តស្វាយរៀង។

ឯកឧត្តម សួស សុចាន់ សមាជិកក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា សិក្ខាសាលានាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់ ស្របពេលដែលវិស័យអចលនវត្ថុដែលមានដីធ្លី និងសំណង់កំពុងមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ ហើយក្នុងនោះខេត្តសៀមរាប ជាខេត្តសម្បូរទៅដោយសំណង់ស្ថាបត្យកម្មជាប្រវត្តិសាស្ត្រ ដែលដូនតាយើងបានបន្សល់ទុកនៅជាកេរ្តិ៍មរតកមកដល់ពេលនេះ។ ជាមួយគ្នានេះរដ្ឋបាលខេត្ត បានខិតខំយកចិត្តទុកដាក់កែលម្អ និងអភិវឌ្ឍន៍លើវិស័យជាអាទិភាពជាច្រើន ជាពិសេសគឺវិស័យអប់រំ វិស័យការងារ ការកសាងធនធានមនុស្ស វិស័យដីធ្លី និងសំណង់ ព្រមទាំងការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ ដើម្បីឱ្យស្របទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យានាពេលបច្ចុប្បន្នផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម លាង មុនីរិទ្ធ បានបញ្ជាក់ថា វិស័យសំណង់ ដែលជាវិស័យកំពុងមានការរីកចម្រើនខ្លាំង ក៏កើតមាននូវបទល្មើសសំណង់ជាច្រើនផងដែរ នៅតាមបណ្តារាជធានីខេត្ត ដូចជាការសាងសង់ ការជួសជុល ការរុះរើដោយគ្មានលិខិតអនុញ្ញាត ឬការសាងសង់ខុសលិខិតអនុញ្ញាតជាដើម។ ដោយករណីប្រឈមនឹងចំណុចអវិជ្ជមាននៃបទល្មើសសំណង់បែបនេះ ឯកឧត្តមសូមឱ្យអាជ្ញាធរដែនដី និងមន្ទីរជំនាញ ក៏ដូចជាបណ្តាក្រុមហ៊ុនដែលកំពុងប្រកបអាជីវកម្មលើវិស័យសំណង់ ត្រូវពង្រឹងការគ្រប់គ្រងលើវិស័យ និងគោរពតាមបទដ្ឋានគតិយុត្តជាធរមាន ជាពិសេសតាមស្មារតីប្រកាសរួមរវាងក្រសួងមហាផ្ទៃ និងក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមបន្តថា កន្លងមករាជរដ្ឋាភិបាលបានដាក់ចេញនូវឧបករណ៍គតិយុត្ត និងវិធានការចាំបាច់មួយចំនួនទាក់ទងនឹងវិស័យសំណង់ វិស័យរដ្ឋបាលដីធ្លី និងវិស័យរៀបចំដែនដី គឺមានអនុក្រឹត្យ ប្រកាស និងសេចក្តីណែនាំបច្ចេកទេស មានលក្ខណៈគ្រប់គ្រាន់សម្រាប់គាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ តម្រង់ ទិសក្នុងការអនុវត្តលើការងារនេះ។ ឯកឧត្តមបានសំណូមពរដល់សមាជិកសមាជិកានៃអង្គសិក្ខាសាលាទាំងអស់ ដែលជាអ្នកធ្វើការពាក់ព័ន្ធលើវិស័យសំណង់ ត្រូវបង្កើនការយកចិត្តទុកដាក់ស្តាប់ការណែនាំរបស់មន្ត្រីជំនាញ ដែលជាគ្រូឧទ្ទេស និងសូមចូលរួមជាមតិយោបល់ឱ្យបានផុលផុស ដើម្បីជាធាតុចូលសម្រាប់យកទៅអនុវត្តការងារជាក់ស្តែង៕

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរព័ត៌មាន សហការជាមួយរដ្ឋបាលខេត្តសៀមរាប រៀបចំពិធីសំណេះសំណាល និងផ្សព្វផ្សាយធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដល់អ្នកសារព័ត៌មាន និងមន្ទីរ អង្គភាពជុំវិញខេត្ត

មន្ទីរព័ត៌មាន សហការជាមួយរដ្ឋបាលខេត្តសៀមរាប រៀបចំពិធីសំណេះសំណាល និងផ្សព្វផ្សាយធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដល់អ្នកសារព័ត៌មាន និងមន្ទីរ អង្គភាពជុំវិញខេត្ត

វគ្គបណ្តុះបណ្តាលស្តីពី “របាំងបច្ចេកទេសពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី” និង “ការធ្វើអធិការកិច្ច និងផ្ទៀងផ្ទាត់លទ្ធផល នៃការវាយតម្លៃភាពអនុលោមរបស់ផលិតផល”

វគ្គបណ្តុះបណ្តាលស្តីពី “របាំងបច្ចេកទេសពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី” និង “ការធ្វើអធិការកិច្ច និងផ្ទៀងផ្ទាត់លទ្ធផល នៃការវាយតម្លៃភាពអនុលោមរបស់ផលិតផល”

រដ្ឋបាលស្រុកស្រីស្នំ ដាំកូនឈើចម្រុះដើម្បីបំផុសស្មារតីប្រជាពលរដ្ឋ រួមគ្នាស្រឡាញ់ព្រៃឈើ និងបរិស្ថាន

រដ្ឋបាលស្រុកស្រីស្នំ ដាំកូនឈើចម្រុះដើម្បីបំផុសស្មារតីប្រជាពលរដ្ឋ រួមគ្នាស្រឡាញ់ព្រៃឈើ និងបរិស្ថាន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.