Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

វគ្គបណ្តុះបណ្តាលស្តីពី “របាំងបច្ចេកទេសពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី” និង “ការធ្វើអធិការកិច្ច និងផ្ទៀងផ្ទាត់លទ្ធផល នៃការវាយតម្លៃភាពអនុលោមរបស់ផលិតផល”

ដោយ Pothe Thun
16/08/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
វគ្គបណ្តុះបណ្តាលស្តីពី “របាំងបច្ចេកទេសពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី” និង “ការធ្វើអធិការកិច្ច និងផ្ទៀងផ្ទាត់លទ្ធផល នៃការវាយតម្លៃភាពអនុលោមរបស់ផលិតផល”
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

វិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ បានបើកវគ្គបណ្តុះបណ្តាលស្តីពី “របាំងបច្ចេកទេសពាណិជ្ជកម្ម (TBT) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)” និង “ការធ្វើអធិការកិច្ច និងផ្ទៀងផ្ទាត់លទ្ធផល នៃការវាយតម្លៃភាពអនុលោមរបស់ផលិតផល” ដើម្បីជំរុញការអនុវត្តស្តង់ដារូបនីយកម្ម ការអនុវត្តបទប្បញ្ញត្តិបច្ចេកទេស និងការវាយតម្លៃភាពអនុលោម ដើម្បីពង្រឹងសមត្ថភាពលើការងារស្តង់ដារ ទៅដល់ស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុន រោងចក្រ សហគ្រាស និងសិប្បកម្មក្នុងខេត្តសៀមរាប។

លោក នូវ ថារ៉ា អគ្គនាយករងវិទ្យាស្ថានស្តង់ដារកម្ពុជា មានប្រសាសន៍ថា គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីពង្រឹងនូវចំណេះដឹងដល់មន្ត្រីតំណាងមន្ទីរ ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជននៅក្នុងខេត្តសៀមរាប ឱ្យយល់កាន់តែច្បាស់អំពីរបាំងបច្ចេកទេសចំពោះពាណិជ្ជកម្ម និងការធ្វើអធិការកិច្ច ដែលជាផ្នែកដ៏សំខាន់មួយក្នុងការជំរុញឱ្យផលិតករទាំងអស់ចូលរួមអនុវត្តស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស និងការវាយតម្លៃភាពអនុលោម ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ទាំងគុណភាព សុវត្ថិភាព និងឈានទៅធ្វើការប្រកួត ប្រជែងលើទីផ្សារក្នុង និងក្រៅប្រទេស ជាពិសេសជួយដល់ផលិតផលរបស់កម្ពុជា អាចនាំផលិតផលចេញដោយមិនជាប់របាំងបច្ចេកទេសចំពោះពាណិជ្ជកម្ម។

លោក នូវ ថារ៉ា មានប្រសាសន៍ទៀតថា សារៈសំខាន់ និងវិធានការនានាអំពីស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស និងការវាយតម្លៃភាពអនុលោម ជាលក្ខខណ្ឌគ្រឹះរបស់របាំងបច្ចេកទេសចំពោះពាណិជ្ជកម្មក្រោមក្របខណ្ឌ FTA និងការធ្វើអធិការកិច្ច និងផ្ទៀងផ្ទាត់លទ្ធផលនៃការដោយតម្លៃភាពអនុលោមរបស់ផលិតផល រាជរដ្ឋាភិបាលកម្ពុជា ក៏បានចូលរួមយ៉ាងសកម្មជាមួយប្រទេសជាសមាជិកអាស៊ាន ក្នុងការចរចាបង្កើតកិច្ចព្រមព្រៀងយ៉ាងច្រើនជាមួយប្រទេសជាដៃគូក្នុងតំបន់ និងអន្តរជាតិ មានដូចជា៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ២.កិច្ចព្រមព្រៀងអាស៊ានជាមួយដៃគូប្រទេសផ្សេងទៀត និង៣.កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកបញ្ជាក់ថា ចំពោះការត្រៀមលក្ខណសម្បត្តិក្នុងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វិទ្យាស្ថានស្តង់ដារកម្ពុជា បានដើរតួយ៉ាងសំខាន់ ជាមជ្ឈមណ្ឌលទំនាក់ទំនងផ្តល់ព័ត៌មាន ផ្នែករបាំងបច្ចេកទេសចំពោះពាណិជ្ជកម្មរបស់កម្ពុជា អង្គភាពស្តង់ដារជាតិ និងអង្គភាពវិញ្ញាបនបត្រជាតិ ដែលជាភារត្រៀមលក្ខណៈគ្រប់គ្រាន់ ក្នុងការផ្តល់សេវាកម្មបញ្ជាក់គុណភាពផ្នែកទំនិញ និងប្រព័ន្ធ ដើម្បីធានាថាការនាំចេញរបស់ផលិតផលកម្ពុជាមិនជាប់របាំងបច្ចេកទេសចំពោះពាណិជ្ជកម្ម។ ចំពោះវិស័យឯកជន និងអ្នកនាំចេញ ក៏ត្រូវតែត្រៀមលក្ខណៈគ្រប់គ្រាន់ក្នុងការទទួលយក និងអនុវត្តកិច្ចព្រមព្រៀងសេរី ដើម្បីធានាថាផលិតផលមានគុណភាព សុវត្ថិភាព អាចប្រកួតប្រជែងជាមួយផលិតផលបរទេសបាន ទាំងទីផ្សារក្នុងស្រុក ថ្នាក់តំបន់ និងអន្តរជាតិ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស

Tags: ពាណិជ្ជកម្មសេរីវិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលស្រុកស្រីស្នំ ដាំកូនឈើចម្រុះដើម្បីបំផុសស្មារតីប្រជាពលរដ្ឋ រួមគ្នាស្រឡាញ់ព្រៃឈើ និងបរិស្ថាន

រដ្ឋបាលស្រុកស្រីស្នំ ដាំកូនឈើចម្រុះដើម្បីបំផុសស្មារតីប្រជាពលរដ្ឋ រួមគ្នាស្រឡាញ់ព្រៃឈើ និងបរិស្ថាន

រដ្ឋបាលខេត្ដសៀមរាប បើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីនីតិវិធីការចូលរួមប្រឡងប្រណាំង “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” ក្នុងក្របខ័ណ្ឌលក្ខណសម្បត្តិទី៦

រដ្ឋបាលខេត្ដសៀមរាប បើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីនីតិវិធីការចូលរួមប្រឡងប្រណាំង “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” ក្នុងក្របខ័ណ្ឌលក្ខណសម្បត្តិទី៦

ការដេញថ្លៃគម្រោងជួសជុលផ្លូវដីសក្រាលក្រួសធម្មជាតិចំនួន៣ខ្សែ ក្នុងសង្កាត់ជ្រាវ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងជួសជុលផ្លូវដីសក្រាលក្រួសធម្មជាតិចំនួន៣ខ្សែ ក្នុងសង្កាត់ជ្រាវ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.