Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាលខេត្ដសៀមរាប បើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីនីតិវិធីការចូលរួមប្រឡងប្រណាំង “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” ក្នុងក្របខ័ណ្ឌលក្ខណសម្បត្តិទី៦

ដោយ Pothe Thun
18/08/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋបាលខេត្ដសៀមរាប បើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីនីតិវិធីការចូលរួមប្រឡងប្រណាំង “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” ក្នុងក្របខ័ណ្ឌលក្ខណសម្បត្តិទី៦
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តសៀមរាប បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីនិតិវិធីប្រលងប្រណាំងភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ក្នុងក្របខ័ណ្ឌលក្ខណសម្បត្តិទី៦ មានអនាម័យ សោភ័ណ្ឌភាពល្អ និងបរិស្ថានល្អ ដោយអ្នកចូលរួមតំណាងមន្ទីរអង្គភាព តំណាងរដ្ឋបាលក្រុងស្រុកទាំង១៣ តំណាងរដ្ឋបាល ឃុំសង្កាត់ទាំង១០០ និងក្រុមហ៊ុនដឹកជញ្ជូនសំរាមជាង១៦០នាក់។

លោក ឃុន លីនណេ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវកម្មវិធីនយោបាយ សម្រាប់ការកសាង និងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឆ្នាំ២០២៣-២០២៨ ដើម្បីកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធិភាព និងរក្សាចីរភាព។ ការកែទម្រងការងារ គ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ជាការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាពរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងបរិស្ថានដឹកនាំអនុវត្តរួមមាន៖ ការកាត់បន្ថយការបំពុលបរិស្ថាន ការពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ការអប់រំផ្សព្វផ្សាយ និងការប្រែប្រួលអាកាសធាតុ ការធ្វើទំនើបកម្មរដ្ឋបាល និងហិរញ្ញវត្ថុប្រកបដោយចីរភាព និងការលើកម្ពស់ការទូតបៃតង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកបានបន្ដថា ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ គោលបំណង តម្រង់ទិស និងចង្អុលបង្ហាញការងារអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង ដើម្បីសម្រេចឱ្យបានជាប្រទេស អព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ ៦០% នៅឆ្នាំ២០៥០។

ទន្ទឹងនេះដែរ ក្រសួងបរិស្ថានក៏បាននឹងកំពុង បន្តអនុវត្តគោលនយោបាយការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនឆ្នាំ២០២០-២០៣០ គោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ក្របខ័ណ្ឌលក្ខណសម្បត្តិទី៦៖មានអនាម័យ សោភ័ណភាពល្អ និងបរិស្ថានល្អ និងកម្មវិធីវិមជ្ឈការ និងវិសហមជ្ឈការ ដែលក្រសួងបរិស្ថានបានប្រគល់មុខងារវិស័យបរិស្ថានជូនរដ្ឋបាលថ្នាក់ក្រោមជាតិ និងជួយគាំទ្រលើការពង្រឹងសមត្ថភាពធនធានមនុស្ស មធ្យោបាយសម្ភារៈ និងបច្ចេកទេស។ ដើម្បីចូលរួមចំណែកក្នុងការអនុវត្តសម្រេចឱ្យបាននូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានរបស់ក្រសួងបរិស្ថាន រដ្ឋបាលខេត្ត សៀមរាបមានមន្ទីរបរិស្ថានខេត្តជាសេនាធិការបាននឹងកំពុងចូលរួមអនុវត្ត និងសម្របសម្រួលដៃគូអភិវឌ្ឍន៍ រដ្ឋបាលក្រុងស្រុក មន្ទីរ អង្គភាព អង្គការសង្គមស៊ីវិល និងវិស័យឯកជន ក្នុងការអនុវត្តសកម្មភាពការងារយ៉ាងសកម្ម និងទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបានលទ្ធផលប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផល។

ជាក់ស្តែង កិច្ចប្រជុំផ្សព្វផ្សាយថ្ងៃនេះ គឺពិតជាបានចូលរួមចំណែកយ៉ាងធំធេងក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ- សង្កាត់មានសុវត្ថិភាព ក្នុងក្របខ័ណ្ឌលក្ខណសម្បត្តិទី៦ “មានអនាម័យ សោភ័ណភាពល្អ និងបរិស្ថានល្អ ឱ្យ កាន់តែយល់ដឹងបន្ថែមទៀត និងមានការចូលរួមចលនាប្រឡងប្រណាំង “ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព” ក្នុង ក្របខ័ណ្ឌលក្ខណសម្បត្តិទី៦ ដើម្បីទទួលបានរង្វាន់ជ័យលាភីតាមគោលការណ៍លើកទឹកចិត្តមេត្រីបរិស្ថាន និងជំរុញដល់ការចូលរួមប្រតិបត្តិមេត្រីបរិស្ថានក្នុងភូមិ ឃុំ-សង្កាត់ សាលារៀន អារាម និងអាជីវកម្មដ្ឋាន ដើម្បីកម្ពុជា ទទួលបាននូវ «ភាពស្អាត» «ភាពបៃតង និង-ចីរភាព»។

លោក សម្ដែងមោទនភាពយ៉ាងក្រៃលែងចំពោះឃុំ-សង្កាត់ សាលារៀន វត្តអារាម រូបវន្តបុគ្គល និងនីតិបុគ្គល ដែលបានទទួលជ័យលាភីកន្លងមក និងបានកំពុងបន្តប្រតិបត្តិមេត្រីភាពបរិស្ថានក្នុងភូមិសាស្ត្រខេត្តសៀមរាប។ ជាក់ស្តែង ចាប់ពីឆ្នាំ២០១៥ ដល់ ឆ្នាំ២០២៣ ឃុំ-សង្កាត់ទទួលជ័យលាភីសរុបចំនួន ០២ឃុំ- សង្កាត់(ឃុំព្រះដាក់ និងឃុំខ្នាត) សាលារៀនទទួលជ័យលាភីសរុបចំនួន ២៧សាលា វត្តអារាមទទួលជ័យលាភី សរុបចំនួន ១៤វត្ត រូបវន្តបុគ្គលទទួលជ័យលាភីសរុបចំនួន ១៧រូប និងនីតិបុគ្គលទទួលជ័យលាភី សរុបចំនួន ០៩ស្ថាបន។ លោកសង្ឃឹមយ៉ាងមុតមាំថាកិច្ចប្រជុំផ្សព្វផ្សាយនាពេលនេះ នឹងសម្រេចបានលទ្ធផលជាផ្លែ ផ្កាក្នុងការអនុវត្តមុខងារវិស័យបរិស្ថាន និងធនធានធម្មជាតិឱ្យកាន់តែប្រសើរឡើងជាលំដាប់៕

អត្ថបទ និងរូបភាព លោកឈិត សាវី
កែសម្រួល ហាំ ម៉េងហួត

Tags: ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការដេញថ្លៃគម្រោងជួសជុលផ្លូវដីសក្រាលក្រួសធម្មជាតិចំនួន៣ខ្សែ ក្នុងសង្កាត់ជ្រាវ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងជួសជុលផ្លូវដីសក្រាលក្រួសធម្មជាតិចំនួន៣ខ្សែ ក្នុងសង្កាត់ជ្រាវ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បើកការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិក ថ្នាក់ខេត្តប្រចាំឆ្នាំ២០២៤នៅខេត្តសៀមរាប

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បើកការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិក ថ្នាក់ខេត្តប្រចាំឆ្នាំ២០២៤នៅខេត្តសៀមរាប

ធនាគារជាតិនៃកម្ពុជា សម្ពោធដាក់ឱ្យដំណើរការបឋម «Bakong Tourist App» ដើម្បីផ្ដល់ភាពងាយស្រួលការទូទាត់ប្រាក់ដល់ទេសចរអន្តរជាតិនៅកម្ពុជា

ធនាគារជាតិនៃកម្ពុជា សម្ពោធដាក់ឱ្យដំណើរការបឋម «Bakong Tourist App» ដើម្បីផ្ដល់ភាពងាយស្រួលការទូទាត់ប្រាក់ដល់ទេសចរអន្តរជាតិនៅកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.