Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ធនាគារជាតិនៃកម្ពុជា សម្ពោធដាក់ឱ្យដំណើរការបឋម «Bakong Tourist App» ដើម្បីផ្ដល់ភាពងាយស្រួលការទូទាត់ប្រាក់ដល់ទេសចរអន្តរជាតិនៅកម្ពុជា

ដោយ Pothe Thun
20/08/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ធនាគារជាតិនៃកម្ពុជា សម្ពោធដាក់ឱ្យដំណើរការបឋម «Bakong Tourist App» ដើម្បីផ្ដល់ភាពងាយស្រួលការទូទាត់ប្រាក់ដល់ទេសចរអន្តរជាតិនៅកម្ពុជា
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដើម្បីរួមចំណែកក្នុងការគាំទ្រវិស័យទេសចរណ៍នៅកម្ពុជា ជាពិសេសខេត្តសៀមរាប ដែលជាគោលអាទិភាព នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២៤នេះ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានសម្ពោធដាក់ឱ្យដំណើរការបឋម (soft launch) នូវកម្មវិធីទូទាត់បាគងទេសចរ ឬហៅថា Bakong Tourist App ដែលជាមធ្យោបាយទូទាត់ឌីជីថល លើថ្លៃទំនិញ និងសេវាផ្សេងៗ របស់ភ្ញៀវទេសចរអន្តរជាតិ ដែលមកកម្សាន្តនៅប្រទេសកម្ពុជា។


ថ្លែងក្នុងពិធីនោះ លោកជំទាវបណ្ឌិត ជា សិរី លើកឡើងថា ភ្ញៀវទេសចរអន្តរជាតិ អាចទាញយក Bakong Tourist App ដោយគ្រាន់តែធ្វើការចុះឈ្មោះងាយៗ និងធ្វើការបញ្ចូលទឹកប្រាក់ក្នុងគណនីបាគង ដើម្បីធ្វើប្រតិបត្តិការ។ ការណ៍នេះ នឹងកាត់បន្ថយបញ្ហាលំបាកដល់ភ្ញៀវទេសចរក្នុងការប្រើប្រាស់សាច់ប្រាក់ ដោយគ្រាន់តែធ្វើការស្កេនទូទាត់នៅតាមហាងទំនិញប្រមាណ ៣,៣លានទីតាំង ដែលមានសញ្ញា KHQR ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកជំទាវ ក៏បានបញ្ជាក់ដែរថា ជំហានបន្ទាប់ Bakong Tourist App នឹងអាចភ្ជាប់ជាមួយបណ្ណទូទាត់អន្តរជាតិដែលពួកគាត់មាន ដើម្បីដាក់ប្រាក់ក្នុងគណនីបានកាន់តែងាយស្រួលបន្ថែមទៀត។

លោកជំទាវទេសាភិបាល បង្ហាញការជឿជាក់ថា ការដាក់ឱ្យដំណើរការបឋម Bakong Tourist App នឹងរួមចំណែកជំរុញនវានុវត្តន៍ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ លើការប្រើប្រាស់សេវាធនាគារ និងហិរញ្ញវត្ថុ និងអាចផ្តល់នូវបទពិសោធក្នុងការទូទាត់ឌីជីថល ប្រកបដោយជំនឿទុកចិត្ត សុវត្ថិភាព ប្រសិទ្ធភាព ស្ថិរភាព និងបរិយាបន្ន ដើម្បីឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ និងដើម្បីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។

ជាមួយគ្នានេះ លោកជំទាវបណ្ឌិត បានលើកទឹកចិត្តឱ្យគ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រប់តួអង្គពាក់ព័ន្ធ សូមចូលរួមផ្សព្វផ្សាយ និងជំរុញការប្រើប្រាស់ កម្មវិធីទូទាត់បាគងទេសចរ «Bakong Tourist App» ឱ្យបានទូលំទូលាយ ដើម្បីទាញប្រយោជន៍ឱ្យអស់លទ្ធភាពពីការប្រើប្រាស់សមិទ្ធផល ដែលបានដាក់ឱ្យដំណើរការក្នុងថ្ងៃនេះ។

គួរជម្រាបថា ធនាគារជាតិនៃកម្ពុជា បានដាក់ឱ្យដំណើរការ ប្រព័ន្ធបាគង (Bakong) ជាផ្លូវការ នៅខែតុលា ឆ្នាំ២០២០។ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ ការធ្វើប្រតិបត្តិការតាមប្រព័ន្ធបាគង ដែលគិតជាប្រាក់រៀលមានទំហំទឹកប្រាក់ចំនួន ៧៧,៣៦ទ្រីលាន រៀល និងជាប្រាក់ដុល្លារអាមេរិកចំនួន ៤៦,៣៣ប៊ីលាន ដុល្លារអាមេរិក។

អត្ថបទ និងរូបភាព : មន្ទីរព័ត៌មានខេត្ត

Tags: Bakong Tourist Appធនាគារជាតិនៃកម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គណៈកម្មការលទ្ធកម្មឃុំកណ្តែក ប្រកាសបញ្ចប់ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងប្រវែងជាង១០០ម៉ែត្រ

គណៈកម្មការលទ្ធកម្មឃុំកណ្តែក ប្រកាសបញ្ចប់ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងប្រវែងជាង១០០ម៉ែត្រ

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំពិភាក្សារៀបចំសេចក្ដីព្រាងគោលការណ៍ណែនាំ ផ្នែកគោលនយោបាយ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំពិភាក្សារៀបចំសេចក្ដីព្រាងគោលការណ៍ណែនាំ ផ្នែកគោលនយោបាយ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤

ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ បើកកិច្ចប្រជុំសាមញ្ញលើកទី៣ ដោយបានលើកយករបៀបវារៈចំនួន៣ ដើម្បីធ្វើការពិនិត្យពិភាក្សា និងអនុម័ត

ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ បើកកិច្ចប្រជុំសាមញ្ញលើកទី៣ ដោយបានលើកយករបៀបវារៈចំនួន៣ ដើម្បីធ្វើការពិនិត្យពិភាក្សា និងអនុម័ត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.