Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រតិភូគណៈកម្មការទី១ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្តសៀមរាប ដើម្បីស្វែងយល់ពីយន្តការដោះស្រាយទំនាស់ដីធ្លីដែលអាជ្ញាធរបានជួបប្រទះ និងដោះស្រាយកន្លងមក

ដោយ Pothe Thun
15/08/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ប្រតិភូគណៈកម្មការទី១ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្តសៀមរាប ដើម្បីស្វែងយល់ពីយន្តការដោះស្រាយទំនាស់ដីធ្លីដែលអាជ្ញាធរបានជួបប្រទះ និងដោះស្រាយកន្លងមក
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេត និងអធិការកិច្ច (គណៈកម្មការទី១) នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការទី១ បានជួបប្រជុំ និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តសៀមរាប ដឹកនាំដោយ លោក អុឹង គឹមលាង អភិបាលរងខេត្ត ដើម្បីធ្វើការស្វែងយល់ពីភាពរីកចម្រើន និងបញ្ហាប្រឈម ក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងស្វែងយល់អំពីយន្តការដោះស្រាយទំនាស់ដីធ្លីនៅក្នុងខេត្ត ដោយមានការចូលរួមពីប្រតិភូ និងថ្នាក់ដឹកនាំនានាក្នុងខេត្តជាច្រើនរូប។

លោក អុឹង គឹមលាង អភិបាលរងខេត្ត បានបង្ហាញថា ខេត្តសៀមរាបមានផ្ទៃដីសរុប ១០.២៩៩,៤៣គីឡូម៉ែត្រក្រឡា ដែលមានទាំងប្រភេទដីកម្មសិទ្ធិឯកជន និងកម្មសិទ្ធិសាធារណៈ ដោយដីជាកម្មសិទ្ធិសាធារណៈមានអាជ្ញាធរកាន់កាប់ដីរដ្ឋ មានដូចជា៖អាជ្ញាធរជាតិអប្សរា អាជ្ញាធរទន្លេសាប ក្រសួងបរិស្ថាន ក្រសួងកសិកម្ម ក្រសួងធនធានទឹក ក្រសួងវប្បធម៌ ក្រសួងសាធារណការ និងដឹកជញ្ជូនជាដើម ដែលកាន់កាប់ដីសាធារណៈរបស់រដ្ឋ ដូចមានកំណត់ក្នុងមាត្រា ១៥ នៃច្បាប់ភូមិបាលឆ្នាំ២០០១។ ភាគច្រើនដីរដ្ឋ និងដីប្រជាពលរដ្ឋម្នាក់ៗ មិនទាន់បានចុះបញ្ជីដីធ្លីឱ្យបានគ្រប់ក្បាលដីនៅឡើយ ដែលជាហេតុបង្កឱ្យមាននូវវិវាទកាន់កាប់ដីធ្លី និងព្រំប្រទល់រវាងកម្មសិទ្ធិករដែលជាប់ព្រំគ្នា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអភិបាលរងខេត្ត បង្ហាញទៀតថា ចំពោះលទ្ធផលនៃការដោះស្រាយវិវាទដីធ្លីគិតមកទល់ពេលនេះ ក្រុមការងារបានទទួលបណ្ដឹងចំនួន ៤៩២ករណី ដោះស្រាយចប់រួចរាល់ចំនួន ៣៣៥ករណី និង ១៥៨ករណីទៀតកំពុងបន្តពិនិត្យដោះស្រាយ ដែលជាករណីទាមទារសិទ្ធិដីធ្លីរបស់ប្រជាពលរដ្ឋលើដីរដ្ឋ និង ករណីវិវាទទាមទារសិទ្ធិដីធ្លីរវាងភាគីប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ។ ជាមួយនេះក្រុមការងារក៏នៅជួបប្រទះនៅបញ្ហាប្រឈមមួយចំនួនទៀត ហើយដើម្បីដោះស្រាយនូវបញ្ហាទាំងអស់នេះ អាជ្ញាធរខេត្ត និងមន្រ្តីជំនាញគ្រប់ជាន់ថ្នាក់ នឹងបន្តពង្រឹងតួនាទីភារកិច្ច និងយន្តការនៃការដោះស្រាយវិវាទដីធ្លីឱ្យកាន់តែមានប្រសិទ្ធភាព, ជំរុញការចុះបញ្ជីដីធ្លីទូទាំងខេត្តឱ្យបានរួចរាល់គ្រប់ក្បាលដីនៅបំណាច់ឆ្នាំ២០២៥, បន្តផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកម្មសិទ្ធិដីធ្លី ជូនដល់ប្រជាពលរដ្ឋ, ទប់ស្កាត់ បង្ក្រាប និងចាត់វិធានការចំពោះជនល្មើសរំលោភកាន់កាប់ដីរដ្ឋតាមនីតិវិធីច្បាប់ជាធរមាន និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធដើម្បីដោះស្រាយវិវាទដីធ្លីឱ្យបានឆាប់រហ័ស។

ក្នុងឱកាសនោះ ឯកឧត្តម សរ ចំរុង បានជម្រាបជូនថ្នាក់ដឹកនាំខេត្តសៀមរាប អំពីភារកិច្ចសំខាន់ៗ របស់រដ្ឋសភាដែលមានដូចជាការងារនីតិកម្ម ការតាមដាន ការអនុវត្តច្បាប់ និងភាពជាអ្នកតំណាងរបស់ពលរដ្ឋព្រមទាំងបានជម្រាបជូន ពីគោលបំណងនៃបេសកកម្មរបស់គណៈកម្មការមកកាន់ខេត្តសៀមរាប ដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារ និងយន្តការដោះស្រាយទំនាស់ដីធ្លីរបស់ខេត្ត។ ឯកឧត្តមក៏បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះរដ្ឋបាលខេត្ត ដែលជានិច្ចកាលបានយកចិត្តទុកដាក់ក្នុងការបម្រើសេវា និងខិតខំដោះស្រាយ រាល់ការលំបាកជូនប្រជាពលរដ្ឋដោយឈរលើគោលការណ៍ច្បាប់។

ឯកឧត្តម សរ ចំរុង ក៏បានបញ្ជាក់បន្ថែមទៀតថា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា គណៈកម្មការបានទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋចាប់ពីខែមករា រហូតដល់ខែសីហា ឆ្នាំ២០២៤ មានចំនួន ៣៥រឿង អន្តរគមន៍ពាក្យបណ្តឹងចំនួន ១៦រឿង ពាក្យបណ្តឹងកំពុងពិនិត្យចំនួន ១៩រឿង និងលិខិតឆ្លើយតបពីក្រសួងស្ថាប័នពាក់ព័ន្ធបានចំនួន ៣រឿងផងដែរ។ ជាមួយនេះឯកឧត្តមក៏បានសំណូមពរដល់អាជ្ញាធរខេត្ត ពន្លឿនការងារដោះស្រាយបញ្ហាដីធ្លីនេះបន្ថែមទៀត ធ្វើយ៉ាងណាឱ្យការងារនេះបញ្ចប់ទៅដោយរលូនតាមការរំពឹងទុក៕

អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ

Tags: កម្មការទី១ នៃរដ្ឋសភា​ទំនាស់​ដីធ្លី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រួមនឹងមន្ត្រីជំនាញ សហការនឹងអាជ្ញាធរមូលដ្ឋានចុះបង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្ត្រខេត្តសៀមរាប

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រួមនឹងមន្ត្រីជំនាញ សហការនឹងអាជ្ញាធរមូលដ្ឋានចុះបង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្ត្រខេត្តសៀមរាប

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ក្នុងឃុំប្រាសាទ ស្រុកវ៉ារិន ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ក្នុងឃុំប្រាសាទ ស្រុកវ៉ារិន ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

សម្តេច ម៉ែន សំអន៖ ព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” បានរួមចំណែកក្នុងការឆ្លើយតបទៅនឹងយុទ្ធនាការទស្សនាសៀមរាប ឆ្នាំ២០២៤

សម្តេច ម៉ែន សំអន៖ ព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” បានរួមចំណែកក្នុងការឆ្លើយតបទៅនឹងយុទ្ធនាការទស្សនាសៀមរាប ឆ្នាំ២០២៤

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.