តួកគីមានគ្រាប់បែកនុយក្លេអ៊ែរអាមេរិក «៥០គ្រាប់» នៅក្នុងដៃ, ពេលនេះអាមេរិកកំពុងរកវិធីយកទៅវិញ
ក្រុមមន្ត្រីអាមេរិកកំពុងវាយតម្លៃលើគម្រោង ដើម្បីយកចេញវិញនូវអាវុធនុយក្លេអ៊ែរប្រមាណ ៥០គ្រាប់ ដែលត្រូវបានរក្សាទុកនៅក្នុងមូលដ្ឋានទ័ពអាកាស អ៊ីនស៊ឺលីក (Incirlik) របស់តួកគីអស់រយៈពេលជាយូរណាស់មកហើយ ចំពោះមុខការធ្វើប្រតិបត្តិការ យោធារបស់តួកគីនៅភាគខាងជើងស៊ីរី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន New York Time នៅរសៀលថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០១៩។ បើតាមមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ គ្រាប់បែកនុយក្លេអ៊ែរទាំងនោះ គឺប្រៀបដូចជាចំណាប់ខ្មាំងរបស់ប្រធានាធិបតីតួកគី ...