អាជ្ញាធរខេត្ត បានបិទហាងហ្វឺ ( ហាងគុយទាវ ) មួយកន្លែងនៅក្រុងសៀមរាប ក្រោយពេលទទួលបានព័ត៌មានថា មានអ្នកពាក់ព័ន្ធ ដែលរត់ចេញពីចត្តាឡីស័កនៅខេត្តព្រះសីហនុ ចូលញ៉ាំអាហារនៅទីនោះ !
អាជ្ញធរខេត្ដសៀមរាបសម្រេចបិទហាងហ្វឺមួយកន្លែងដែលមានឈ្មោះថា "ហ្វឺអាម៉ាប់" ជាបណ្ដោះអាសន្ន នៅល្ងាចថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ ក្រោយពេលមានមនុស្សរត់ចេញពីកន្លែងចត្ដាឡីស័កពីខេត្ដព្រះសីហនុ ហើយចូលពិសារអាហារនៅទីនោះ។ សមត្ថកិច្ចដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ហាងគុយទាវមួយកន្លែងនោះមានយីហោ "ហ្វឺ អាម៉ាប់"ស្ថិតននៅក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។ ហាងមួយនេះត្រូវបានគណ:កម្មការទប់ស្កាត់កូវីដ១៩ ចុះទៅបិទជាបណ្តោះអាសន្ន និងបាននាំមនុស្ស០៦នាក់ ទៅធ្វើចត្តាឡីស័កភ្លាមៗ ...