ចង្រ្កានមេត្រីភាពបរិស្ថាន ត្រូវបានគេមើលឃើញថា កំពុងចូលមកជំនួសចង្ក្រានបែបបុរាណ
ចង្ក្រានសម័យថ្មី ដែលមានចង្ក្រានមេត្រីភាពបរិស្ថាន ត្រូវបានគេមើលឃើញថា កំពុងដើរតួនាទីជំនួសចង្រានពីបុរាណបន្តិចម្តង បន្ទាប់ពីប្រជាពលរដ្ឋដែលបានប្រើប្រាស់វាបានដឹងពីគុណតម្លៃ និងសន្សំសំចៃ។ អ្នកស្រី ឈ វ៉ាន់លី រស់នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ដែលទើបនឹងប្រើប្រាស់ចង្ក្រានបរិស្ថាននេះបានប្រមាណជារយៈពេល១ខែ បានលើកឡើងថា កាលពីមុនអ្នកស្រីបានប្រើចង្ក្រានហ្គាស ឬចង្ក្រានឡូវ ដែលប្រើអុស ធ្យូងធម្មតា នៅក្នុងការចម្អិនម្ហូបអារប្រចាំថ្ងៃ។ ប៉ុន្តែក្រោយពីឃើញមិត្តភក្តិប្រើចង្រ្កានបរិស្ថាននេះ មានភាពងាយស្រួល ...