ឆេះរថភ្លើងដឹកអ្នកដំណើរនៅប៉ាគីស្ថាន ផ្តាច់ជីវិតមនុស្សយ៉ាងតិច៦៥នាក់ និងជាច្រើននាក់ទៀតរងរបួស
មនុស្សយ៉ាងតិច៦៥នាក់បានបាត់បង់ជីវិត និងជាច្រើននាក់ទៀតបានរងរបួស បន្ទាប់ពីរថភ្លើងមួយខ្សែត្រូវបានភ្លើងឆាប ឆេះ នៅភាគខាងកើតប្រទេសប៉ាគីស្ថាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃ ព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០១៩។ យោងតាមអាជ្ញាធរផ្លូវដែកប៉ាគីស្ថាន គ្រោះអគ្គីភ័យដ៏អាក្រក់នេះបានកើតឡើង ដោយសារតែការផ្ទុះធុងហ្គាសដែលអ្នកដំណើរម្នាក់ បានយកតាមខ្លួន។ រថភ្លើងខាងលើស្ថិតក្រោមកម្មសិទ្ធិក្រុមហ៊ុន Tezgam Express ដែលគ្រានោះវាមានគោលដៅធ្វើដំណើរពីទីក្រុង ...