ក្រុមអ្នកអភិរក្សគ្រោងដោះលែងសត្វឆ្មាដាវញីមួយក្បាលបន្ថែម ក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ

ក្រុមអ្នកអភិរក្សគ្រោងដោះលែងសត្វឆ្មាដាវញីមួយក្បាលបន្ថែម ក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ

អាជ្ញាធរជាតិអប្សរា និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ គ្រោងនឹងធ្វើការដោះលែង សត្វឆ្មាដាវញី មួយក្បាលបន្ថែមទៀតចូលក្នុងព្រៃធម្មជាតិ នៃឧទ្យានអង្គរ។ បើតាមមន្ត្រីនៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា គម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរនេះបានធ្វើឡើង ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ក្រោយពីក្រុមការងារបានដឹកជញ្ជូនសត្វឆ្មាដាវ (Leopard Cat) ញីមួយក្បាល ពីមជ្ឈមណ្ឌលសង្រ្គោះសត្វព្រៃភ្នំតាម៉ៅ យកមកផ្សាំងក្នុងទ្រុង ...

Recommended

សូម Like និង Follow ពួកយើង