Wednesday, March 22, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ការស្ទង់មតិ​អំពី​កង្វះ​ព័ត៌មាន​ការងារ​សម្រាប់​យុវជន​ក្នុង​ខេត្តសៀមរាប គឺ​មិន​ទាន់​គ្រប់​ជ្រុងជ្រោយ​

ដោយ Pothe Thun
04/04/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
83
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោក នាក់ ណេ​រ៉ុន អភិបាលរង​ខេត្តសៀមរាប បាន​លើកឡើង​ថា តាមរយៈ​ការស្ទង់មតិ​របស់​យុវជន​ខេត្តសៀមរាប គាំទ្រ​ដោយ វិទ្យាស្ថាន​តស៊ូ​មតិ និង​គោលនយោបាយ ស្ដីអំពី “​យុវជន និង​ព័ត៌មាន​ការងារ ក្នុង​ខេត្ត​សៀមរាប​” ដែល​បាន​បង្ហាញថា យុវជន​ក្នុង​ខេត្ត​មួយ​នេះ ទទួលបាន​ព័ត៌មាន​អំពី​ឱកាស​ទទួលបាន​ការងា​រ នៅ​មាន​កម្រិត​ទាប​ពី​ស្ថាប័ន​រដ្ឋ គឺ​នៅ​មិនទាន់​ស្រង់​មតិ​បាន​គ្រប់​ជ្រុងជ្រោយ និង​គ្រប់​ភាគី​នៅឡើយ​ទេ​។​

​នេះ​បើ​តាម​ប្រសាសន៍​របស់​លោក ក្នុងឱកាស​បើក​វេទិកា កិច្ចសន្ទនា​គោលនយោបាយ ស្តី​ពី​យុវជន​និង​ការងារ​ព័ត៌មាន នៅ​ខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃទី​០៤ ខែ​មេសា ឆ្នាំ​២០១៩​នេះ ដែល​រៀបចំឡើង​ដោយ វិទ្យាស្ថាន​តស៊ូ​មតិ និង​គោលនយោបាយ គាំទ្រ​ដោយ UNDP​។​

​សូមបញ្ជាក់​ថា ក្នុង​បទ​បង្ហាញ​នៃ​វេទិកា​នេះ បាន​លើកយក​លទ្ឋផល​នៃ​ការស្រាវជ្រាវ​រយៈពេ​លពី​រខែ គឺ​ខែ​កុម្ភៈ​និង​ខែមីនា ឆ្នាំ​២០១៩ របស់​ក្រុម​យុវជន​ខេត្តសៀមរាប តាមរយៈ​ការស្ទង់មតិ​ពី​យុវជន​ចំនួន​១៣៤​នាក់​នៅ​ខេត្ត​សៀមរាប គឺ​មាន​យុវជន​ចំនួន​តែ​៤៩​នាក់​ប៉ុណ្ណោះ ដែល​ថា​បាន​ដឹង​ពី​កន្លែង​ផ្តល់​ព័ត៌មាន​ការងារ និង មាន​យុវជន​ច្រើន​លើសលប់ ទទួលបាន​ព័ត៌មាន​អំពី​ការងារ​តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​និង​មិត្តភក្តិ ហើយ​ក្នុងចំណោម​យុវជន​ចំនួន​១៣៤​នាក់​ដដែល​នោះ មាន​យុវជន​ចំនួន​១០១​នាក់ មិន​ធ្លាប់​បាន​ចូលរួម​ជជែក និង​ពិភាក្សា​អំពី​គោលនយោបាយ​នានា ទាក់ទង​ទៅនឹង​យុវជន​និង​ការងារ​ឡើយ​។​

ព័ត៌មានជាតិ ថ្មីៗ

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

21/03/2023
អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

21/03/2023

​ទាក់ទង​នឹង​ការងារ​ជាមួយ​យុវជន លោក នាក់ ណេ​រ៉ុន លើកឡើងថា តាមរយៈ​បទពិសោធ​របស់លោក អតីត​ជា​អភិបាល​ស្រុក​ស្រីស្នំ​នា​ពេលកន្លងមក យុវជន​មួយចំនួន​នៅពេល ដែល​ទៅ​សួរ​ព័ត៌មាន​អំពី​ការជ្រើសរើស និង​ស្វែងរក​ការងារ​នៅតាម​សាលាឃុំ សាលាស្រុក ពួក​គាត់​ចាប់​អារម្មណ៍​តែ​ប្រាក់​បៀរ​វត្ស និង​តួនាទី រីឯ​ការងារ​តូចតាច ឬ​ការងារ​ស្ម័គ្រចិត្ត ពួកគាត់​មិន​មក​ដាក់​ពាក្យ​ឡើយ​។ មួយវិញទៀត ការបណ្ដុះបណ្ដាល​អំពី​វិជ្ជាជីវៈ​ដោយ​ឥតគិតថ្លៃ ក្នុង​ខេត្ត​សៀមរាប បាន​ផ្សព្វផ្សាយ​ជា​រៀងរាល់ថ្ងៃ​តាម​បណ្ដា​យ​សង្គម និង​វិទ្យុជាតិ​ខេត្តសៀមរាប ដើម្បី​ផ្ដល់​ឱកាស​ដល់​យុវជន ដែល​មាន​កម្រិតវប្បធម៌​ទាប រហូត​ដល់​ខ្ពស់ មាន​ជំនាញ ងាយស្រួល​រក​ការងារ​ធ្វើ និង​ទទួលបាន​ប្រាក់កម្រៃ​សមរម្យ​។ ផ្ទុយទៅវិញ យុវជន​មួយចំនួន​ជ្រើស​យក​មុខវិជ្ជា​សិក្សា​តាម​គ្នា ដោយ​មិន​ខ្វល់​ពី​ទីផ្សារ​ការងារ​បន្ទាប់​ពី​បញ្ចប់​ការសិក្សា និង​មួយចំនួនទៀត​ជ្រើស​យក​មុខវិជ្ជា​សិក្សា​លើស​ពី​សមត្ថភាព​របស់​ខ្លួន​។​

​លោក នាក់ ណេ​រ៉ុន បានបញ្ជាក់​ថា ការងារ​តូចតាច ការងារ​រយៈពេល​ខ្លី ឬ​ការងារ​ស្ម័គ្រចិត្ត គឺជា​មូលដ្ឋាន នាំ​ទៅ​កាន់​ភាពរឹងមាំ និង​មាន​បទពិសោធន៍ សម្រាប់​ឈានឆ្ពោះ​ទៅរក​ការងារ​សមរម្យ ស្របតាម​បំណងប្រាថ្នា​របស់​ពួកគាត់ ដូច្នេះ​តាមរយៈ​នេះ សូម​ស្នើ​ឲ្យ​ក្រុម​យុវជន​នៃ​វិទ្យាស្ថាន​តស៊ូ​មតិ និង​គោលនយោបាយ និង​ក្រុម​យុវជន​ខេត្តសៀមរាប ត្រូវ​ស្វែងរក​បន្ថែម​នូវ​ធាតុ​ចូល ដែល​ផ្តល់​ដោយ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ដើម្បី​សំយោគ​បញ្ហា​ប្រឈម​ឲ្យបាន​គ្រប់​ជ្រុងជ្រោយ និង កំណត់​បាន​នូវ​ទិសដៅ​រួមមួយ ក្នុង​ការដោះស្រាយ​បញ្ហា​ការងារ និង​មុខរបរ​របស់​យុវជន​ក្នុង​ខេត្ត ឲ្យមាន​ប្រសិទ្ធផល និង ស័ក្តសិ​ទ្ធភាព​។​

​បើ​តាម​ការបញ្ជាក់​ពី លោក ណែ​ប សេ​ថៃ តំណាងឲ្យ វិទ្យាស្ថាន​តស៊ូ​មតិ និង​គោលនយោបាយ បានឲ្យដឹងថា លទ្ធផល​នៃ​ការស្ទង់មតិ​នេះ គឺជា​របកគំហើញ​របស់​យុវជន​ខេត្តសៀមរាប ដើម្បី​ដាក់ចូល​ក្នុង​កិច្ចសន្ទនា ពិភាក្សា​ជាមួយ​អាជ្ញាធរ ពុំមែន​ជា​ការស្រាវជ្រាវ​គ្រប់​ជ្រុងជ្រោយ​នោះឡើយ​។​

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ព័ត៌មាន​ការងារ​យុវជន និង​ព័ត៌មាន​ការងារ ក្នុង​ខេត្ត​សៀមរាបវិទ្យាស្ថាន​តស៊ូ​មតិ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំ​ពិភាក្សា​លើ​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាបអង្គរ​

កិច្ចប្រជុំ​ពិភាក្សា​លើ​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាបអង្គរ​

វិនិយោគិន​ម៉ាឡេស៊ី​ម្នាក់ ចូលចិត្ត​ឲ្យគេ​ហៅ​បុរស​នំ​បញ្ចុក​

វិនិយោគិន​ម៉ាឡេស៊ី​ម្នាក់ ចូលចិត្ត​ឲ្យគេ​ហៅ​បុរស​នំ​បញ្ចុក​

​ប្រធាន​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ​អំពាវនាវ​ឱ្យ​ប្រជា​ពលរដ្ឋ​ចេះ​ស្រលាញ់​សត្វព្រៃនិង​ចូលរួម​ថែរក្សា​ការពារ​ទាំងអស់គ្នា

​ប្រធាន​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ​អំពាវនាវ​ឱ្យ​ប្រជា​ពលរដ្ឋ​ចេះ​ស្រលាញ់​សត្វព្រៃនិង​ចូលរួម​ថែរក្សា​ការពារ​ទាំងអស់គ្នា

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1369 shares
    Share 548 Tweet 342
  • អាជ្ញាធរជាតិអប្សរា បង្ហាញថាស្វានៅតំបន់អង្គរបង្កហានិភ័យដល់ភ្ញៀវទេសចរនិងប្រាសាទ

    1210 shares
    Share 484 Tweet 303
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    885 shares
    Share 354 Tweet 221
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    646 shares
    Share 258 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    574 shares
    Share 230 Tweet 144

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (470)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,020)
  • ព័ត៌មានកីឡា (42)
  • ព័ត៌មានជាតិ (4,605)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (695)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (781)
  • សាសនា និង មនុស្សធម៌ (801)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.