Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

វិនិយោគិន​ម៉ាឡេស៊ី​ម្នាក់ ចូលចិត្ត​ឲ្យគេ​ហៅ​បុរស​នំ​បញ្ចុក​

ដោយ Pothe Thun
05/04/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
70
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោក សេម ចាន់ ឬ ចាន់ ឆី​ន​ហុង ជា​ជនបរទេស​ម្នាក់​ដែល​ចូលចិត្ត​ទទួលទាន​នំ​បញ្ចុក​ខ្មែរ​ជាងគេ និង​បាន​ផ្សព្វផ្សាយ​អាហារ​មួយ​ប្រភេទ​នេះ​ជា​ញឹកញាប់ ទៅកាន់​ជនបរទេស​ដទៃទៀត​ដែល​ស្គាល់​គាត់​។ តើ​មូលហេតុ​អី្វ បានជា​នំ​បញ្ចុក​ជា​អាហារ​ដ៏​ពេញ​និយម​របស់​គាត់​?

​លោក សេម ចាន់ គឺជា​អ្នក​វិនិយោគិន ជនជាតិ​ម៉ាឡេស៊ី បច្ចុប្បន្ន​លោក​ជា​ម្ចាស់​ក្រុមហ៊ុន​ទេសចរណ៍​មួយ ម្ចាស់​ភោជនីយដ្ឋាន​មួយ​កន្លែង​នៅក្នុង​ខេត្តសៀមរាប និង​ជា​សមាជិក​សមាគម​ចុងភៅ​កម្ពុជា ហើយ​នា​ពេល​កន្លងមក​លោក​ក៏​ធ្លាប់​ជា​ថ្នាក់​ដឹកនាំ​មួយ​រូប​នៅ​ក្រុមហ៊ុន​អាកាសចរណ៍​អង្គរ​អ៊ែរ​ផងដែរ​។​

​លោក បាន​ប្រាប់ឲ្យដឹង​ថា លោក​ត្រូវបាន​បញ្ជូន​មក​បំពេញ​ការងារ​នៅ​កម្ពុជា ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​អង្គរ​អ៊ែរ អំឡុងពេល​លោក​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន​មួយ​នេះ នៅពេល​នោះ​លោក​ពិបាក​ក្នុង​ការបរិភោគ​ម្ហូប​ខ្មែ​រណាស់ ថ្ងៃ​មួយ​មាន​សន្តិសុខ​ម្នាក់​បាន​ណែនាំ​លោក​អំពី​នំ​បញ្ចុក ដែល​លក់​នៅ​តាម​ផ្លូវ ពេល​នោះ​ហើយ​ជា​ឱកាស ដែល​លោក​បាន​ភ្លក្ស​រសជាតិ​នំ​បញ្ចុក​ខ្មែរ​លើក​ដំបូង ហើយ​ចាប់ពីពេលនោះ​មក លោក​ក៏​ចូលចិត្ត​ទទួលទាន​វា​រហូតមកដល់​បច្ចុប្បន្ន​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​រយៈពេល​ដែល​លោក​ធ្វើ​ការវិនិយោគ​ក្នុងប្រទេស​កម្ពុជា​ជាង ៦​ឆ្នាំនេះ លោក សេម បាន​ភ្លក្ស​រសជាតិ​នំ​បញ្ចុក​ប្លែកៗ​គ្នា នៅតាម​បណ្ដា​ខេត្ត​នានា ក្នុងប្រទេស​កម្ពុជា​។ បន្ទាប់មក លោក​បាន ដាក់បញ្ចូល​នំ​បញ្ចុក​ទៅក្នុង​បញ្ជី​មុខម្ហូប ទៅក្នុង​ភោជនីយដ្ឋាន​របស់លោក​។​

​លោក បានឲ្យ​ដឹង​បន្ថែមថា បន្ទាប់​ពី​ស្គាល់​ពី​នំ​បញ្ចុក​ច្បាស់​ហើយ លោក បាន​ណែនាំ​វា​ទៅ​ភ្ញៀវ​បរទេស​ដទៃទៀត ដោយ​លោក​បាន​បង្ហាញ ពី​របៀប​ធ្វើ​ដោយ​ផ្ទាល់​ទៅ​តាម​បែបបទ ដើម្បី​បាន​នំ​បញ្ចុក​មួយ​ចាន និង​ណែនាំ​ពី​របៀប​ញ៉ាំ​វា ថា​តើ​មាន​ភាពខុសប្លែក​យ៉ាងណាខ្លះ ពី​ម្ហូប​របស់​ពួកគេ​ទទួលទាន​រាល់ថ្ងៃ​។​

​នៅពេល​មាន​សំណួរ​សួរថា ហេតុ​អ្វី​លោក​មិន លើកតម្កើង​មុខម្ហូប​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​មក​កាន់​កម្ពុជា​ជំនួស​ឲ្យ​នំ​បញ្ចុក​វិញ​? វិនិយោគិន​ម៉ាឡេស៊ី​រូបនេះ បាន​ឆ្លើយថា បច្ចុប្បន្ន​លោក​មានគ្រួសារ​ជា​ជនជាតិ​ខ្មែរ​នៅ​កម្ពុជា ហើយ​លោក​រស់​នៅ​ទីនេះ​យូរ​ឆ្នាំ​ដែរ​ហើយ អញ្ចឹង​លោក​ប្រហែល​មិន​ពូកែ​ចម្អិនម្ហូប​ប្រចាំ​ប្រទេស​លោក​ទៀត​ទេ ខ្ញុំ​ទុក​ភារកិច្ច​នេះ​ជូន​អ្នកជំនាញ​ចម្អិនម្ហូប​នៅក្នុង​ប្រទេស​របស់​ខ្ញុំ​ចោះ ហើយ​នៅពេលនេះ​ម្ហូប​ដែល​ខ្ញុំ​ចង់​ណែនាំ​ទៅ​កាន់​មិត្តភក្តិ​របស់​ខ្ញុំ​គឺ​នំ​បញ្ចុក​ខ្មែរ​។​

​លោក សេម ចាន់ មានចិត្ត​ត្រេក​ណាស់ នៅពេល​មនុស្ស​ដែល​លោក​ស្គាល់ ប្រាប់ថា ពួកគេ​បាន​ញ៉ាំ​នំ​បញ្ចុក ទោះបី​នៅ​កន្លែង​ផ្សេង ក្រៅពី​ភោជនីយដ្ឋាន​របស់គាត់​ក៏ដោយ​។ ប៉ុន្មាន​ឆ្នាំ​មកនេះ លោក​ត្រូវបាន​មិត្តភក្តិ​របស់​លោក ដាក់​ឈ្មោះ​ឲ្យ​ថា Mr. Noodle ឬ​ជា​ភាសា​ខ្មែរ បុរស​នំ​បញ្ចុក​។​

​លោក​បាន​បញ្ជាក់ថា ជន​បរទេស​មួយ​ចំនួន​មិន​ចូលចិត្ត​ប្រហុក​ខ្មែរ តែ​សម្រាប់​លោក​គឺ​ចូល​ចិត្ត​ណាស់ ហើយ​ម្ហូប​ដែល​លោក​ចូលចិត្ត​ទទួលទាន​មានដូចជា សម្ល​ម្ជូរ សម្ល​កកូរ និង​ម្ហូប​ជាច្រើន​ទៀត ដែល​ចម្អិន​ផ្សំ​ជាមួយ​ប្រហុក​ខ្មែរ​។​

​អត្ថបទ​៖ លោក សេង ផល្លី​
​រូបភាព​៖ អ៊ុន ណា​រាជ្យ​

Tags: Mr. Noodleនំ​បញ្ចុកបុរស​នំ​បញ្ចុក​​លោក សេម ចាន់វិនិយោគិន​ម៉ាឡេស៊ី​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
​ប្រធាន​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ​អំពាវនាវ​ឱ្យ​ប្រជា​ពលរដ្ឋ​ចេះ​ស្រលាញ់​សត្វព្រៃនិង​ចូលរួម​ថែរក្សា​ការពារ​ទាំងអស់គ្នា

​ប្រធាន​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ​អំពាវនាវ​ឱ្យ​ប្រជា​ពលរដ្ឋ​ចេះ​ស្រលាញ់​សត្វព្រៃនិង​ចូលរួម​ថែរក្សា​ការពារ​ទាំងអស់គ្នា

ថ្នាក់ដឹកនាំ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម ជំរុញ​ឲ្យ​រដ្ឋាករទឹក​ស្វយ័ត​សៀមរាបធានា​នូវ​ការផ្ដល់​ទឹក​ជូន​ពលរដ្ឋ​ឲ្យបាន​គ្រប់គ្រាន់​នៅ​ឆ្នាំ​២០២៥

ថ្នាក់ដឹកនាំ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម ជំរុញ​ឲ្យ​រដ្ឋាករទឹក​ស្វយ័ត​សៀមរាបធានា​នូវ​ការផ្ដល់​ទឹក​ជូន​ពលរដ្ឋ​ឲ្យបាន​គ្រប់គ្រាន់​នៅ​ឆ្នាំ​២០២៥

អភិបាលរង​ខេត្តសៀមរាបសម្ពោធ​ជា​ផ្លូវការ​នូវ​សាលា​ធម្មសភា ក្នុង​វត្ត​រលួស​

អភិបាលរង​ខេត្តសៀមរាបសម្ពោធ​ជា​ផ្លូវការ​នូវ​សាលា​ធម្មសភា ក្នុង​វត្ត​រលួស​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.