Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ថ្នាក់ដឹកនាំ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម ជំរុញ​ឲ្យ​រដ្ឋាករទឹក​ស្វយ័ត​សៀមរាបធានា​នូវ​ការផ្ដល់​ទឹក​ជូន​ពលរដ្ឋ​ឲ្យបាន​គ្រប់គ្រាន់​នៅ​ឆ្នាំ​២០២៥

ដោយ Pothe Thun
05/04/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
45
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ឯកឧត្តម អ៊ុ សុថា រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម និង ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល មានប្រសាសន៍ថា​ដើម្បី​ធានាបាន​ក្នុង​ការផ្គត់ផ្គង់​ទឹកស្អាត​នៅក្នុង​ក្រុង​សៀមរាប​ឲ្យបាន​គ្រប់គ្រាន់ ទៅតាម​ទិសដៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​កំណត់​នៅ​ឆ្នាំ​២០២៥ គឺ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​ទឹក​ស្អាត​ប្រើប្រាស់​គ្រប់​គ្នា​នោះ សូម​ឲ្យ​អង្គភាព​រដ្ឋាក​រទឹក​ស្វយ័ត​សៀមរាប ត្រូវធ្វើ​ការពង្រីក​បណ្តា​ញ​បំពង់​ទឹកស្អាត និង តំណ​ត​ភ្ជាប់​ទៅ​ផ្ទះ​ប្រជាពលរដ្ឋ​ឲ្យបាន​គ្រប់ៗ​គ្នា ដើម្បី​បំពេញ​តាម​សេចក្តី​តម្រូវការ​របស់​ពួកគាត់ ខណៈ​បច្ចុប្បន្ននេះ​យើង​នៅ​មិនទាន់​បាន​ប្រើប្រាស់​អស់​លទ្ធភាព​នៅ​ឡើយ​នោះ រួម​ទាំង​ការផ្សព្វផ្សាយ និង អប់រំ​ដល់​ប្រជាពលរដ្ឋ ឲ្យ​ពួកគាត់​បង្វែរ​ពី​ការប្រើប្រាស់​ទឹក អណ្តូង ដែល​គ្មាន​អនាម័យ ឲ្យមក​ប្រើប្រាស់​ទឹកស្អាត​របស់​រដ្ឋ​វិញ ។​

​ឯកឧត្តម អ៊ុ សុថា មានប្រសាសន៍​យ៉ាង​ដូច្នេះ ក្នុងឱកាស​បើក​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​អាណត្តិ​ទី​៤ លើក​ទី​១៩ នៅ​រដ្ឋាករទឹក​ស្វយ័ត​សៀមរាប នា​ព្រឹក​ថ្ងៃទី​០៥ ខែ​មេសា ឆ្នាំ​២០១៩​នេះ ។​

​ឯកឧត្តម ឃុត វុត្យា​រិទ្ធ អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​សៀមរាប បានឲ្យដឹងថា ក្នុង​គម្រោង ឆ្នាំ​២០១៩​នេះ នឹង​ធ្វើ​ស្ថានីយ៍​ទឹកស្អាត​ដោយ​យក​ប្រភពទឹក​ពី​បឹង​ទន្លេសាប ព្រមទាំង​រៀបចំ​បណ្តាញ​បំពង់​ទឹកស្អាត​ចូលមក​ក្នុង​ក្រុង និង ប្រព័ន្ធ​ចែកចាយ​ទឹក ប្រវែង​២០០​គីឡូម៉ែត្រ ហើយ​ស្ថានីយ៍​ទឹកស្អាត​នេះ មាន​សមត្ថភាព​ផ្គត់ផ្គង់​ទឹក​ក្នុង​មួយ​ថ្ងៃ​បាន ៦០​ពាន់​ម៉ែត្រត្រីគុណ ក្រោម​ឥណ្ឌទា​ន​ដៃគូ​អភិវឌ្ឍន៍ ដែល​មាន​ទឹកប្រាក់​សរុប ១០​លាន​ដុល្លា​សហរដ្ឋអាមេរិក ហើយ​បើ​ទោះបី​ការរៀបចំ​តំណ​ទឹកស្អាត​ភ្ជាប់​ទៅ​ផ្ទះ​ប្រជាពលរដ្ឋ មាន​ចំនួន​ទាប​ជាង​ផែនការ​បន្តិ​ចក្តី តែ​បរិមាណ​ទឹកស្អាត​ក្នុង​ឆ្នាំ​២០១៨​នេះ គឺ​អនុវត្ត​ស្មើនឹង ១០៤​ភាគរយ នៃ​លទ្ធផល​អនុវត្ត​ជាក់ស្តែង​ក្នុង​ឆ្នាំ​២០១៧ គឺ​មាន​ការ​កើន​ប្រមាណ ២៣៦​ពាន់​២៧៦​ម៉ែត្រ​ត្រីគុណ និង បាន​រៀបចំ​បណ្តាញ​បំពង់​ទឹកស្អាត​បាន​ប្រវែង ២២​គីឡូម៉ែត្រ ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​អត្ថបទ និង រូបថត ៖ លោក ម៉ី សុខា​រិទ្ធ
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្មផ្ដល់​ទឹក​ជូន​ពលរដ្ឋ​រដ្ឋាករទឹក​ស្វយ័ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលរង​ខេត្តសៀមរាបសម្ពោធ​ជា​ផ្លូវការ​នូវ​សាលា​ធម្មសភា ក្នុង​វត្ត​រលួស​

អភិបាលរង​ខេត្តសៀមរាបសម្ពោធ​ជា​ផ្លូវការ​នូវ​សាលា​ធម្មសភា ក្នុង​វត្ត​រលួស​

នៅ​ឆ្នាំ​២០២០ផ្លូវ​ទាំង​អស់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ នឹង​ត្រូវ​ស្ថាបនានិងជួសជុល​ឲ្យបាន​ស្អាត​ទាំងស្រុង​

នៅ​ឆ្នាំ​២០២០ផ្លូវ​ទាំង​អស់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ នឹង​ត្រូវ​ស្ថាបនានិងជួសជុល​ឲ្យបាន​ស្អាត​ទាំងស្រុង​

សមាជិក​សភា​មណ្ឌល​សៀមរាប ជួប​សួរសុខទុក្ខ​ផ្ទាល់​ដល់​កងវរៈសេនាតូច​លេខ​១ នៅ​ស្រុក​វារិ​ន​

សមាជិក​សភា​មណ្ឌល​សៀមរាប ជួប​សួរសុខទុក្ខ​ផ្ទាល់​ដល់​កងវរៈសេនាតូច​លេខ​១ នៅ​ស្រុក​វារិ​ន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.