Saturday, September 30, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សមាជិក​សភា​មណ្ឌល​សៀមរាប ជួប​សួរសុខទុក្ខ​ផ្ទាល់​ដល់​កងវរៈសេនាតូច​លេខ​១ នៅ​ស្រុក​វារិ​ន​

ដោយ Pothe Thun
11/04/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
30
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅក្នុង​ឱកាស​នៃ​ការដឹកនាំ​ប្រតិភូ​សម្ព័ន្ធមេត្រីភាព ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​យក​អំណោយ​មួយចំនួន ដើម្បី​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ឧបត្ថម្ភ​ជូន​ដល់​កង​វរៈ​សេនា​តូ​ចលេ​ខ​១ ចំណុះ​តំបន់​ប្រតិបត្តិការ​សឹក​រង​សៀមរាប​។​

​នៅ​ថ្ងៃ​ទី​០៧ ខែ​មេសា ឆ្នាំ​២០១៩ ឯកឧត្តម សៀង ណាំ សមាជិក​សភា​មណ្ឌល​សៀមរាប និង​ជា​ប្រធាន​នៃ​ក្រុម​សម្ព័ន្ធមេត្រីភាព លើកឡើងថា ៖ សកម្មភាព និង ពលិកម្ម​របស់​កង​យោធពល​ខេមរភូមិន្ទ គឺ​ដើម្បី​ថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ គាំទ្រ​ដាច់ខាត ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​ស្របច្បាប់ ដែល​ប្រសូត្រ​ចេញពី​ឆន្ទៈ​របស់​រាស្ត្រ តាមរយៈ​ការបោះឆ្នោត ឆ្ពោះទៅរក​ការអភិវឌ្ឍ​នៅ​កម្ពុជា ។

​ឯកឧត្តម បាន​លើកឡើង​ផង​ដែរ​ថា កន្លងមកនេះ មាន​ជន​បំផ្លាញ​សង្គម​មួយចំនួន តាំងខ្លួន​ថា​ជា​អ្នកសេ្នហាជាតិ បានធ្វើ​សកម្មភាព​ញុះ​ញ៉​ង់ លាប​ពណ៌ តាមរយៈ​នៃ​ការ​បំផុស​ចលនា​ប្រជាធិបតេយ្យ និង សិទ្ធមនុស្ស បំពេញ​មហិច្ឆតា​បំបែកបំបាក់​សាមគ្គី​ផ្ទៃក្នុង​ជាតិ ។ ឯកឧត្តម បាន​បញ្ចាក់​ថា អ្នកស្នេហាជាតិ​ពិតប្រាកដ គឺ​កងយោធពល​ខេមរភូមិន្ទ​នេះហើយ ដែល​ហ៊ាន​លះបង់​អ្វីៗ​គ្រប់បែបយ៉ាង រួម​ទាំង​អាយុជីវិត ដើម្បី​ការពារ​បូរណភាព​ទឹកដី​នៃ​មាតុភូមិ ការពារ​សេចក្តីសុខសាន្ត​ជូន​ប្រជាជន ។​

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋមន្ត្រីក្រសួងធម្មការ អំពាវនាវដល់មន្ត្រីសង្ឃទូទាំងខេត្តសៀមរាប រួមគ្នាលើកស្ទួយខេត្តទេសចរណ៍មួយនេះឲ្យក្លាយជាខេត្តគំរូមួយលើវិស័យព្រះពុទ្ធសាសនា

រដ្ឋមន្ត្រីក្រសួងធម្មការ អំពាវនាវដល់មន្ត្រីសង្ឃទូទាំងខេត្តសៀមរាប រួមគ្នាលើកស្ទួយខេត្តទេសចរណ៍មួយនេះឲ្យក្លាយជាខេត្តគំរូមួយលើវិស័យព្រះពុទ្ធសាសនា

29/09/2023
ចលនាភូមិមួយផលិតផលមួយ ជាការផ្តល់ឱកាសដល់អ្នកផលិត និងអាជីវករ បង្ហាញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារ

ចលនាភូមិមួយផលិតផលមួយ ជាការផ្តល់ឱកាសដល់អ្នកផលិត និងអាជីវករ បង្ហាញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារ

29/09/2023

សម្លេង​ដើម ឯកឧត្តម សៀង ណាំ (ក្នុងវីដេអូ)

​ឯកឧត្តម បាន​រំលឹក​ឡើងវិញ​ផងដែរ អំពី​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​នៃ​កម្ពុជា ។ រដ្ឋប្រហារ​របស់​លោក​សេនាប្រមុខ លន់ ណុល គាំទ្រ​ដោយ​សហរដ្ឋអាមេរិក ទម្លាក់​ព្រះមហាក្សត្រ​ខ្មែរ ( ព្រះបាទ​នរោត្តម សីហនុ ព្រះ​បូរ​ម​រតន​កោដិ ) ចេញពី​ព្រះរាជបល្ល័ង្គ បាន​នាំមក​នូវ​មហា​វិនាសកម្ម ក្រោម​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ។ ឯកឧត្តម ក៏​បាន​បង្ហាញ​ផង​ដែរ អំពី​គោលជំហរ​ដាច់ខាត​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ដែល​បាន​អះអាងថា ទោះជា​ក្នុង​តម្លៃ​ណាក៏ដោយ នៅ​កម្ពុជា​មិន​អនុញ្ញាតិឲ្យ​មាន​ប្រវត្តិសាស្ត្រ​ជ្រំ​ដែល​នោះ​ឡើយ ដែល​ទាំងនោះ​គឺ​ការ​ទប់ស្កាត់​ឲ្យបាន​ដា​ច់​ខាត ការវិលត្រឡប់​មកវិញ​នៃ​របប​ប្រល័យ​ពូជ​សាស្ត្រ និង ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ដណ្តើម​អំណាច ទាំង​ការប្រើប្រាស់​រូបភាព​នៃ​ការធ្វើបដិវត្ត​ពណ៌ និង​បណ្តា​គ្រប់​រូបភាព​ផ្សេងៗ​ទៀត ដែល​ខុស​ពី​គន្លង​នៃ​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និង ការគោរព​សិទ្ធិមនុស្ស ដែល​មានចែង​នៅក្នុង​មាត្រា​នៃ​រដ្ឋធម្មនុញ្ញ របស់​ព្រះរាជាណាចក្រ​កម្ពុជា ។

​គួរ​បញ្ជាក់ដែរថា ទីបញ្ជាការ​កងវរៈសេនាតូច​លេខ​១ ចំណុះ​តំបន់​ប្រតិបត្តិការ​សឹក​រង​សៀមរាប បច្ចុប្បន្ន សិ្ថតនៅក្នុង​ភូមិសាស្ត្រស្រុ​ក​វារិន ខេត្តសៀមរាប ។ អង្គភាព​មួយ​នេះ កំពុង​បំពេញ​ភារកិច្ច​ត្រៀម​អន្តរាគមន៍ ក្នុង​ភូមិសាស្ត្រ​ទិស​ទី​២ នៃ​សមរភូមិ​ទិស​យោធភូមិភាគ​ទី​៤ ។ នៅក្នុង​ឱកាស​ជួប​សំណេះសំណាល​នោះ លើស​ពី​ស្បៀងអាហារ​ជាច្រើន​មុខ​និង​ថវិកា​ប្រមាណ​ជាង​១០​លាន​រៀល​ទៀត សម្រាប់​ឧបត្ថម្ភ​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ ក្នុងនាម​ក្រុម​សម្ព័ន្ធមេត្រីភាព​ដែល​ចំណុះ​ដោយ​សប្បុរសជន មន្ត្រីរាជការ អាជីវករ ពាណិជ្ជករ​ក្នុង​ខេត្ត ឯកឧត្តម សៀង ណាំ បាន​ឧបត្ថម្ភ​បន្ថែម គោយន្ត​កន្ត្រៃ ១ គ្រឿង និង ធុង​ទឹក​ចំណុះ ២ ០០០​លីត្រ ចំនួន​៣ សម្រាប់​បំពេញតម្រូវការ​ក្នុង​អង្គភាព​និង​ត្រៀម​អន្តរាគមន៍ ជួយ​ប្រជាពលរដ្ឋ​ក្នុងករណី​កង្វះខាត​ទឹក​ប្រើប្រាស់​ក្នុង​រដូវក្តៅ​នេះ ។ ដោយឡែក អាគារ​ឃ្លាំង​សម្ភារៈ​១​ខ្នង​ទៀត ទំហំ ៨​ម៉ែត្រ គុណ​និង ១២ ម៉ែត្រ ឯកឧត្តម ក៏​បាន​អនុញ្ញាតិឲ្យ​មាន​ការសា​សង​សង់​តាម​សំណើរ​ផងដែរ ក្រោម​ការជួយឧបត្ថម្ភ​របស់​ក្រុម​សម្ព័ន្ធមេត្រីភាព ៕

​អត្ថបទ និង រូបថត ៖ លោក ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: កងវរៈសេនាតូច​លេខ​១​ស្រុក​វារិ​នបុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរសមាជិក​សភា​មណ្ឌល​សៀមរាប​សួរសុខទុក្ខ​ឯកឧត្តម សៀង ណាំ សមាជិក​សភា​មណ្ឌល​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ទេសចរណ៍ ដើម្បី​ដាក់​ក្រុង​សៀមរាប​ចូលរួម​ប្រកួត​ជា​ទីក្រុង​ស្អាត​

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ទេសចរណ៍ ដើម្បី​ដាក់​ក្រុង​សៀមរាប​ចូលរួម​ប្រកួត​ជា​ទីក្រុង​ស្អាត​

សមត្ថភាពរបស់​រដ្ឋបាល​មូលដ្ឋាន និង​សមាគម​រដ្ឋបាល​មូលដ្ឋាន គឺ​ជា​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​

សមត្ថភាពរបស់​រដ្ឋបាល​មូលដ្ឋាន និង​សមាគម​រដ្ឋបាល​មូលដ្ឋាន គឺ​ជា​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​

ថ្នាក់ដឹកនាំ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ទទួល​ជួប​សំណេះសំណាល​ជាមួយ​គណៈប្រតិភូ​កាកបាទ​ក្រហម​កូរ៉េ នៃ​ស្រុក​ជុង​ជូ​

ថ្នាក់ដឹកនាំ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ទទួល​ជួប​សំណេះសំណាល​ជាមួយ​គណៈប្រតិភូ​កាកបាទ​ក្រហម​កូរ៉េ នៃ​ស្រុក​ជុង​ជូ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    482 shares
    Share 193 Tweet 121
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ផ្លូវបេតុងចំនួនបួនខ្សែ ជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកជីក្រែង ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    215 shares
    Share 86 Tweet 54
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    190 shares
    Share 76 Tweet 48
  • ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    188 shares
    Share 75 Tweet 47

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (531)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,194)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,991)
  • ព័ត៌មានជាតិទូទៅ (207)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (812)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (800)
  • សាសនា និង មនុស្សធម៌ (857)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (202)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.