Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សមត្ថភាពរបស់​រដ្ឋបាល​មូលដ្ឋាន និង​សមាគម​រដ្ឋបាល​មូលដ្ឋាន គឺ​ជា​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​

ដោយ Pothe Thun
11/04/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
28
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​សម្ព័ន្ធភាព​ជាតិ​ក្រុមប្រឹក្សា​ថ្នាក់មូលដ្ឋាន បាន​រៀបចំ​សិក្ខាសាលា​ស្តីពី​ការលើកកម្ពស់​សមត្ថភាព​របស់​រដ្ឋបាល​មូលដ្ឋាន​នៅក្នុង​មូលដ្ឋាន​នីយកម្ម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៨​ដល់​ថ្ងៃ​ទី​៩​ខែ​មេសា​ឆ្នាំ​២០១៩​នៅ​ខេត្ត​សៀមរាប​។​

​សិក្ខាសាលា​នេះ​រៀបចំឡើង​ក្នុង គោលបំណង​លើកកម្ពស់​សមត្ថភាព របស់​រដ្ឋបាល​មូលដ្ឋាន និង​សមាគម​រដ្ឋបាល​មូលដ្ឋាន ក្នុង​ការសម្រេចបាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​(SDGs) និង​ជា​វេទិកា​សម្រាប់​សន្ទនា​ពិគ្រោះ​យោបល់​រវាង​តំណាង​រដ្ឋាភិបាល និង​រដ្ឋបាល​មូលដ្ឋាន​នៅក្នុង​មូលដ្ឋាន​នីយកម្ម​(SDGs)​។ ជារួម សិក្ខាសាលា​នេះ​ផ្តល់​លទ្ឋភាព​ចំពោះ ការបកស្រាយ ការកំណត់​ទស្សនៈ​អំពី​មូលដ្ឋាន​នីយកម្ម និង​វាយតម្លៃ​សកម្មភាព ដែល​បាន​អនុវត្ត​ក្នុង​រយៈពេល​កន្លងមក ព្រមទាំង​ចែករំលែក​ការអនុវត្ត​ល្អ​នៅក្នុង​មូលដ្ឋាន​នីយកម្ម និង​ការរៀបចំ​ផែនការ​យុទ្ឋសាស្ត្រ​ជាក់លាក់​នៅតាម​ប្រទេស សម្រាប់​រដ្ឋបាល​មូលដ្ឋាន និង​រដ្ឋបាល​តំបន់ ក្នុង​ការទទួលបាន​តួនាទី​កាន់តែ​ជាក់លាក់ នៅក្នុង​មូលដ្ឋាន​នីយកម្ម​(SDGs)​។

​ឯកឧត្តម សយ កុសល ប្រធាន​សម្ព័នភាព​ជាតិ​ក្រុមប្រឹក្សា​ថ្នាក់​មូលដ្ឋាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មានប្រសាសន៍ថា​ក្នុង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​(SDGs) មាន​គោលដៅ​ចំនួន​១៧ ចំណុច​ដៅ​ចំនួន​១៦៩ និង​សូចនាករ​សម្រាប់​ពិនិត្យ​តាមដាន​ចំនួន​២៣២​។ ដោយឡែក​កម្ពុជា មាន​គោលដៅ​ចំនួន​១៨ ក្នុងនោះ​គោលដៅ​ចំនួន​១៧ ជា​គោលដៅ​សាកល និង​គោលដៅ​ចុង​ក្រោយ​ទី​១៨ ជា​គោលដៅ​របស់​ជាតិ ដែល​ផ្តោត​លើ​ការបញ្ចប់​ផលប៉ះពាល់​ជា​អវិជ្ជមាន​ដោយសារ​គ្រាប់មីន កាកសំណល់​សង្គ្រាម និង​ការលើកកម្ពស់​ជំនួយ​ចំពោះ​ជនរងគ្រោះ​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ឯកឧត្តម សយ កុសល បញ្ជាក់ថា​៖​ដោយ​យល់ឃើញ​អំពី​ការ​ចាំបាច់​ក្នុង​ការអនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​(SDGs) សម្ព័ន្ឋភាព​ជាតិ​បាន​ផ្តោត​ការយកចិត្តទុកដាក់​ក្នុង​ការផ្តល់​សេវា និង ពង្រឹង​សមត្ថភាព​បន្ថែម ដើម្បី​គាំទ្រ​ដល់​ក្រុមប្រឹក្សា​មូលដ្ឋាន ក្នុង​ការអនុវត្ត និង​សម្រេច​គោលដៅ​(SDGs)​។ ក្នុងន័យនេះ ការរៀនសូត្រ និង​ការគាំទ្រ​ដល់​ក្រុង​ស្រុក​ខណ្ឌ និង​ឃុំ​សង្កាត់ ជា​សមាជិក​របស់​យើង​ក្នុង​ការអនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​(SDGs) និង​ការពិនិត្យ​តាមដាន​ការរីកចម្រើន​ការអនុវត្ត​នេះ (SDGs) ក៏​ជា​តម្រូវការ​ខ្ពស់ នៅក្នុង​ផែនការ​យុទ្ឋសាស្ត្រ​រយៈពេល​៥​ឆ្នាំ​(២០១៨-២០២២)​របស់​សម្ព័នភាព​ជាតិ​ក្រុមប្រឹក្សា​ថ្នាក់​មូលដ្ឋាន​នៃ​កម្ពុជា​ផង​ដែរ​។​

​សូមបញ្ជាក់​ថា​៖​សិក្ខាសាលា​នេះ គាំទ្រ​ពី​ក្រសួងមហាផ្ទៃ ក្រសួងការបរទេស នៃ​ព្រះរាជា​ណ​ចក្រ​កម្ពុជា និង​សហការ​ជាមួយ​សមាគម​ទីក្រុង​និង​រដ្ឋបាល​មូលដ្ឋាន​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក រួមជាមួយ សហព័ន្ឋ​ទីក្រុង​នៃ​ប្រទេស​កាណាដា​និង​អភិបា​ល​កិច្ច​មូលដ្ឋាន​នៅ​អាស៊ី ដោយ​មាន​សិក្ខាកាម​ចូលរួម​មកពី​ប្រទេស កម្ពុជា ប៉ា​គី​ស្ថាន ហ្វីលីពីន ព្រមទាំង​អង្គការ​ដៃគូ​ពាក់ព័ន្ឋ​នានា និង​មាន វាគ្មិន​ចែករំលែក​ចំណេះដឹង​អំពី​ដំណើរការ​នៃ​ការអនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​(SDGs)​នៅ​កម្ពុជា ព្រមទាំង​មាន​ការចូលរួម​មកពី​ក្រសួង​ផែនការ​របស់​កម្ពុជា លោកស្រី ពី​ទ្រី​ក អូ​ស្ទែ​ហូប អ្នកពិគ្រោះ​យោបល់​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​មកពី​ធនាគារ​អភិវឌ្ឍ​អាស៊ី អ្នកតំណាង​តំបន់​ពិសេស​នៃ​ក្រសួង​ផែនការ​ប្រទេស​ឥណ្ឌូណេស៊ី និង​តំណាង​សហប្រតិបត្តិ​សហព័ន្ឋ​រដ្ឋបាល​មូលដ្ឋាន​នៃ​ប្រទេ​សស្រីលង្កា ផងដែរ​។​

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: ​រដ្ឋបាល​មូលដ្ឋានសមាគម​រដ្ឋបាល​មូលដ្ឋានសិក្ខាសាលា​ស្តីពី​ការលើកកម្ពស់​សមត្ថភាព​របស់​រដ្ឋបាល​មូលដ្ឋាន​នៅក្នុង​មូលដ្ឋាន​នីយកម្ម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឯកឧត្តម សយ កុសល ប្រធាន​សម្ព័នភាព​ជាតិ​ក្រុមប្រឹក្សា​ថ្នាក់​មូលដ្ឋាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ថ្នាក់ដឹកនាំ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ទទួល​ជួប​សំណេះសំណាល​ជាមួយ​គណៈប្រតិភូ​កាកបាទ​ក្រហម​កូរ៉េ នៃ​ស្រុក​ជុង​ជូ​

ថ្នាក់ដឹកនាំ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ទទួល​ជួប​សំណេះសំណាល​ជាមួយ​គណៈប្រតិភូ​កាកបាទ​ក្រហម​កូរ៉េ នៃ​ស្រុក​ជុង​ជូ​

មន្ត្រី​បសុសត្វ​ខេត្តសៀមរាប អនុវត្តន៍​វិធានការ​ទប់ស្កាត់​ជំ​ង​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ក្នុង​ខេត្ត​

មន្ត្រី​បសុសត្វ​ខេត្តសៀមរាប អនុវត្តន៍​វិធានការ​ទប់ស្កាត់​ជំ​ង​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ក្នុង​ខេត្ត​

មន្ត្រី​នគរបាល​ចរាច​រណ៍​ផ្លូវគោក​ជាង​១០០​នាក់ បាន​បរិច្ចាក​ឈាម​ជូន​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​

មន្ត្រី​នគរបាល​ចរាច​រណ៍​ផ្លូវគោក​ជាង​១០០​នាក់ បាន​បរិច្ចាក​ឈាម​ជូន​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.