Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

មន្ត្រី​បសុសត្វ​ខេត្តសៀមរាប អនុវត្តន៍​វិធានការ​ទប់ស្កាត់​ជំ​ង​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ក្នុង​ខេត្ត​

ដោយ Pothe Thun
11/04/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ពុំទាន់​មាន​ព័ត៌មាន​ថ្មី​បន្ថែម​ទៀត​ទេ ដែល​បញ្ជាក់ថា ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក បាន​ចូល​ឆ្លង​ចូល​បណ្ដា​ខេត្ត​ដទៃ​ទៀត ក្រៅ​ពី​ខេត្ត​រតនគិរី​ឡើយ ប៉ុន្តែ​មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប បាន​ចុះ​ត្រួតពិនិត្យ​កន្លែង​ងាយ​ប្រឈម​ឆ្លង​ជំងឺ​នេះ យ៉ាង​ហ្មត់ចត់​ក្នុង​ខេត្ត​សៀមរាប​។​

​បើ​តាម​ការ​ឲ្យដឹងពី លោក យឿន សែ មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០១៩​នេះ ក្រុមការងារ​របស់​លោក ជា​រៀងរាល់ថ្ងៃ​តែងតែ​ចុះ​អនុវត្តន៍​វិធានការណ៍​ជីវ​សុវត្ថិភាព​តាម​បណ្តា​ទីសត្តឃាត​នានា និង​តាម​ដងផ្លូវ​ក្នុង​ខេត្ត​សៀមរាប ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​សត្វ​គ្រប់​ប្រភេទ និង​ធានាបាន​សុខ​សុវត្ថិភាព​ទាំង​មនុស្ស និង​សត្វ​។​

​បើ​តាម​ការបញ្ជាក់ របស់​ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តសៀមរាប លោក ព្រំ វិច បានឲ្យដឹងថា ក្រុមការងារ​បសុសត្វ​ខេត្តសៀមរាប ជំងឺប៉េស្ត​អាហ្វ្រិក (ASF) បង្កដោយ វីរុស តែ​វា​មិន​ឆ្លង​មក​មនុស្ស​ទេ​។ ជំងឺ​នេះ​មិនមែន​ជា​ជំងឺ​ថ្មី​ទេ វា​កើត​មាន​ជិត​១០០​ឆ្នាំ​មកហើយ ដោយឡែក​កាលពី​ពេល​ថ្មីៗ​នេះ ដំបូង​វា​កើត​នៅ​លើ​សត្វ​ជ្រូក​នៅ​បណ្ដា​ប្រទេស​អាហ្វ្រិក រាលដាល​ទៅ​ទ្វីបអឺរ៉ុប ប្រទេស​រុស្សី ចិន វៀតណាម និង​ឆ្លង​មក​កម្ពុជា កាល​ចុង​ខែ​មីនា​ឆ្នាំ​២០១៩​នេះ​នៅ​ឃុំ​សោម​ធំ ស្រុក​អូយ៉ាដាវ ខេត្ត​រតនគិរី ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​គួររម្លឹកថា យោងតាម​ប្រកាស​លេខ ១៧៣ ប្រក ក​សក ចុះ​ថ្ងៃ​ទី​០២ មេសា​ឆ្នាំ ២០១៩ របស់​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ស្តីពី​ការកំណត់​តំបន់​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក មន្ត្រី​បច្ចេកទេស​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​ចុះ​អនុវត្ត​ការងារ​បច្ចេកទេស​នៅ​តំបន់​ផ្ទុះ​ជំងឺ ដោយ​បាន​សម្លាប់​សត្វ​ឈឺ សត្វ​ងាប់​ដោយ​ជំងឺ ដុត​កម្ទេច​ចោល និង​ហាម​មិន​ឲ្យ​ទិញ លក់ សម្លាប់ សត្វ​ដែល​ឈឺ​ឡើយ​។ ទន្ទឹមនឹងនោះ ហាម​ក្រុម​ឈ្មួញ​នាំ​សត្វ​ចេញ ឬ​ឆ្លងកាត់​តំបន់​ផ្ទុះ​ជំងឺ​ក្នុង​រង្វង់​២​គីឡូម៉ែត្រ​។ លើសពីនោះ វិធានការ​បន្ត ក្រសួង​បាន​ផ្សព្វផ្សាយ​ដល់​អ្នក​ចិញ្ចឹម​ជ្រូក ហាម​នាំ​កាកសំណល់​ផ្ទះបាយ​មក​ធ្វើ​ជា​ចំណី​ជ្រូក ហាម​នាំ​សាច់ជ្រូក​ពី​កន្លែង​ផ្សេង​មក​ហូប​កន្លែង​កសិដ្ឋាន​ជ្រ ត្រូវការពារ​សត្វ​ចង្រៃ ចេញ ចូល​កសិដ្ឋាន​។ ហាម​មិន​ឲ្យ​មនុស្ស​មកពី​មជ្ឈដ្ឋាន​ខាងក្រៅ​ចូល ឬ​ទស្សនៈកិច្ច​សិក្សា ហាម​យក​ឧបករណ៍ ឬ​របស់របរ​ប្រើប្រាស់​ផ្ទាល់​ចូល​ក្នុង​កសិដ្ឋាន ហាម​ប្រើ​មធ្យោបាយ​ដឹកជញ្ជូន​ចូល​ក្នុង​កសិដ្ឋាន ហាម​យក​សត្វ​ថ្មី​ចូល​ក្នុង​កសិដ្ឋាន ហាម​យក​ទឹក​ខាងក្រៅ​/​សាធារណៈ​ប្រើប្រាស់​ក្នុង​កសិដ្ឋាន ហាម​លក់ ឬ​នាំ​សត្វ​ឈឺ​ចេញពី​កសិដ្ឋាន និង​ហាម​អ្នក​ថែទាំ​ជ្រូក​ចេញ ចូល​កសិដ្ឋាន​ត្រូវ​ឆ្លងកាត់​កន្លែង​សម្លាប់​មេរោគ​។​

​អត្ថបទ និង រូបថត ៖ លោក ជា ស្រស់ និង លោក ខេង ឧត្តម​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: មន្ត្រី​បសុសត្វ​ខេត្តសៀមរាប​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​សៀមរាបអនុវត្តន៍​វិធានការ​ទប់ស្កាត់​ជំ​ង​ប៉េស្ត​ជ្រូក​អាហ្វ្រិក​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រី​នគរបាល​ចរាច​រណ៍​ផ្លូវគោក​ជាង​១០០​នាក់ បាន​បរិច្ចាក​ឈាម​ជូន​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​

មន្ត្រី​នគរបាល​ចរាច​រណ៍​ផ្លូវគោក​ជាង​១០០​នាក់ បាន​បរិច្ចាក​ឈាម​ជូន​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​

កម្លាំង​នគរ​បាន​ល​ស្រុក​អង្គរជុំ ដឹក​ទឹក​ជូន​ប្រជាពលរដ្ឋ បន្ទាប់​ជួប​ការខ្វះខាត​

កម្លាំង​នគរ​បាន​ល​ស្រុក​អង្គរជុំ ដឹក​ទឹក​ជូន​ប្រជាពលរដ្ឋ បន្ទាប់​ជួប​ការខ្វះខាត​

ក្រសួង​ទេសចរណ៍​មាន​គម្រោង​បង្កើត គោលដៅ​ទេសចរណ៍​ថ្មី បែប​ផ្សងព្រេង​នៅលើ​ភ្នំ​គូលែន​

ក្រសួង​ទេសចរណ៍​មាន​គម្រោង​បង្កើត គោលដៅ​ទេសចរណ៍​ថ្មី បែប​ផ្សងព្រេង​នៅលើ​ភ្នំ​គូលែន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.