Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

មន្ត្រី​នគរបាល​ចរាច​រណ៍​ផ្លូវគោក​ជាង​១០០​នាក់ បាន​បរិច្ចាក​ឈាម​ជូន​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​

ដោយ Pothe Thun
11/04/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពី​ថ្ងៃ​ទី​០៨ ខែ​មេសា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ លោក​វរៈសេនីយ៍ឯក ជិម សុវណ្ណ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ​ចំនួន​១០០​នាក់ បាន​បរិច្ចាក​ឈាម​ជូន​ដល់​មជ្ឈមណ្ឌល​ផ្តល់​ឈាម នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប សម្រាប់​ប្រើប្រាស់​ក្នុង​ការជួយ​សង្គ្រោះ​ជនរងគ្រោះ និង​ព្យាបាល​អ្នកជំងឺ​ដែល​ត្រូវការ​ឈាម ។​

​លោក​វរៈសេនីយឯក ជិម សុវណ្ណ មានប្រសាសន៍ថា ថ្វី​ត្បិត​តែ​នេះ​ជា​លើក​ទី​មួយ​សម្រាប់​អង្គភាព​របស់​លោក ក្នុង​ការស្ម័គ្រចិត្ត​បរិច្ចាក​ឈាម​ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ក៏​ពិតមែន តែ​សកម្មភាព​នេះ បាន​បង្ហាញ​ឱ្យឃើញ​ពី​ស្មារតី​សាមគ្គី និង​បង្ហាញ ពី​ទឹកចិត្ត​សប្បុរសធម៌ ចេះ​ជួយ​យកអាសារ​គ្នា​ទៅវិញទៅមក ហើយ​ការបរិច្ចាក​ដោយ​ស្ម័គ្រចិត្ត​នេះ គឺជា​ស្មារតី​ភ្ញាក់រលឹក ដើម្បី​ផ្តល់​លទ្ឋភាព​ដល់​មន្ទីរពេទ្យ​យកឈា​ម​ទៅ​ប្រើប្រាស់​តាម​តម្រូវ ការ ព្រោះ​យល់​ឃើញ​ថា​អ្នករងគ្រោះ​ដោយ​គ្រោះថ្នាក់ និង​ឧបទ្ទវហេតុ​ផ្សេងៗ​កន្លងមក ជួប​ប្រឈម​ទៅ​នឹង​កង្វះ​ឈាម​ហើយ​ពុំ​មាន​លទ្ឋភាព ដូច្នេះហើយ​ទើប​មន្ត្រី​នរ​គនរ​បាល​ចរាចរណ៍​ក្នុង​ខេត្ត​ស្ទើរតែ​ទាំងអស់ បាន​ស្ម័គ្រចិត្ត​បរិច្ចាក​ឈាម សម្រាប់​អ្នករងគ្រោះ​និង​អ្នកជំងឺ គាត់​អាច​ប្រើប្រាស់​ឈាម​ពួក​ខ្ញុំ​ទៅ តាម​តម្រូវការ​ជាក់ស្តែង​និង​ទៅ​តាម​វេជ្ជបញ្ជា​ពី​ក្រុមគ្រូពេទ្យ ។​

​លោក ជិម សុវណ្ណ មានប្រសាសន៍​ទៀត​ថា បច្ចុប្បន្ននេះ កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត ក្រៅ​ពី​ភារកិច្ច​ស្នូល​ក្នុងការ ជួយ​សម្រួល​ចរាចរណ៍​តាម​ដងផ្លូវ​បញ្ចៀស​ការកកស្ទះ​ជូន​ដល់ បងប្អូន​ប្រជាពលរដ្ឋ ដែល​មិន​គិត​ពី​ការ​ហត់នឿយ ទោះ​យប់​ក្តី ថ្ងៃ​ក្តៅ​ក្តី​ក៏​ដោយ ក៏​កម្លាំង​យើង​តែងតែ​ជួយ​សហការ​គ្រប់ការ ងារ ដូច្នេះ​តាមរយៈ​នេះ សូម​សំណូមពរ​ដល់​អ្នកប្រើប្រាស់​ផ្លូវថ្នល់​ទាំងអស់ សូម​បើកបរ​ដោយ​ការប្រុងប្រយ័ត្ន ប្រើប្រាស់​មួកសុវត្ថិភាព​ពេល​បើក​បរ​ម៉ូតូ ដាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព​ក្នុង​ពេល​បើកបរ​រថយន្ត​ឱ្យបាន​ត្រឹមត្រូវ និង​ចូលរួម​គោរព​ច្បាប់​ចរាច​រណ៍ ផ្លូវគោក​ទាំងអស់គ្នា ។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

​មានប្រសាសន៍​ក្នុងឱកាស​នោះដែរ លោក ប៉ែន ផល​គុណ ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប បាន​សម្ដែង​នូវ​អំណរគុណ​យ៉ាង​ក្រៃលែង ចំពោះ​ស្មារតី​លះបង់​របស់​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប ពិតជា​បាន​រួមចំណែក​ក្នុង​ការជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ដែល​ត្រូវការ​ឈាម បាន​មួយចំណែក​ជា​ពិសេស​អ្នក​រងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ និង​ឧបទ្ទវហេតុ​ផ្សេងៗ និង​ស្ត្រី​ឆ្លងទន្លេ​ដែល​ហូរ​ឈាម​ច្រើន ហើយ​ត្រូវការ​ឈាម​ដើម្បី​ជួយសង្គ្រោះ​ជីវិត​ខណៈ​ដែល​មន្ទីរពេទ្យ​បង្អែក​ខេត្ត ក្នុង​មួយ​ឆ្នាំៗ បាន​ប្រើប្រាស់​ឈាម ក្នុងការ​សង្គ្រោះ​អាយុជីវិត​អ្នករងគ្រោះ និង​ព្យាបាល​អ្នកជំងឺ​ផ្សេងៗ ប្រមាណ​ជិត​៣​ពាន់​ប្លោក ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: បរិច្ចាក​ឈាម​បរិច្ចាក​ឈាម​ជូន​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​មន្ត្រី​នគរបាល​ចរាច​រណ៍​ផ្លូវគោកលោក​វរៈសេនីយ៍ឯក ជិម សុវណ្ណ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កម្លាំង​នគរ​បាន​ល​ស្រុក​អង្គរជុំ ដឹក​ទឹក​ជូន​ប្រជាពលរដ្ឋ បន្ទាប់​ជួប​ការខ្វះខាត​

កម្លាំង​នគរ​បាន​ល​ស្រុក​អង្គរជុំ ដឹក​ទឹក​ជូន​ប្រជាពលរដ្ឋ បន្ទាប់​ជួប​ការខ្វះខាត​

ក្រសួង​ទេសចរណ៍​មាន​គម្រោង​បង្កើត គោលដៅ​ទេសចរណ៍​ថ្មី បែប​ផ្សងព្រេង​នៅលើ​ភ្នំ​គូលែន​

ក្រសួង​ទេសចរណ៍​មាន​គម្រោង​បង្កើត គោលដៅ​ទេសចរណ៍​ថ្មី បែប​ផ្សងព្រេង​នៅលើ​ភ្នំ​គូលែន​

គណៈប្រតិភូ​កាកបាទ​ក្រហម​កូរ៉េ ជួប​សម្តែង​ការគួស​ម​ជា​មួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​

គណៈប្រតិភូ​កាកបាទ​ក្រហម​កូរ៉េ ជួប​សម្តែង​ការគួស​ម​ជា​មួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.