Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គណៈប្រតិភូ​កាកបាទ​ក្រហម​កូរ៉េ ជួប​សម្តែង​ការគួស​ម​ជា​មួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​

ដោយ Pothe Thun
11/04/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​រសៀល​ថ្ងៃ​ទី ០៩ ខែ មេសា ឆ្នាំ​២០១៩ លោក លី សំរឹទ្ធ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន អនុញ្ញាត​ឲ្យ ប្រតិភូ​កាកបាទក្រហម​កូរ៉េ នៅ​ស្រុក​ជុង​ជូ រដ្ឋធានី​សេ​អ៊ូ​ល នៃ​សាធារណរដ្ឋ​កូរ៉េ ដែល​ដឹកនាំ​ដោយ លោកស្រី Kim Young Sok ចូលជួប​សម្ទែង​ការ​គួ​សម និង សំណេះសំណាល នៅ​សាលាខេត្ត​សៀមរាប ។​

​នា​ឱកាស​នេះ​ដែរ លោកស្រី Kim Young Sok ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អាជ្ញាធរ​ខេត្ត​សៀមរាប ដែល​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​គណៈប្រតិភូ ។ លោកស្រី​ក៏​បាន​គូសបញ្ជាក់​ពី​គោលបំណង នៃ​ដំណើរ​បំពេញ បេសកម្ម​ជា​មនុស្សធម៌​នេះ គឺ​ដើម្បី​ធ្វើការ​ចែករំលែក​បទពិសោធ​ន៍​ល្អៗ សម្រាប់​អនុវត្តន៍​ការងារ​មនុស្សធម៌ តាម​ស្ថានភាព​ភូមិសាស្ត្រ ប្រជាសាស្ត្រ និង វប្បធម៌ ស្រម​តាម​គោលការណ៍​គ្រឹះ​របស់​ចលនា​អន្តរជាតិ​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ដើម្បី ផ្តល់​សេវាកម្ម​មនុស្សធម៌​ដល់​ជនរងគ្រោះ និង ជន​ងាយ​រងគ្រោះ​ទាំងឡាយ ហើយ​លោក​ស្រី​នឹង​ជួយ​ផ្សព្វផ្សាយ​សកម្មភាព​ដ៏​ប្រពៃ​នេះ ដើម្បី​ជូន​ដល់​ប្រជាជន​កូរ៉េ នៅក្នុង​ភូមិសាស្ត្រ​នៃ​ស្រុក​ជុង​ជូ​ផងដែរ ។​

លោកស្រី​ក៏​បានឲ្យ​ដឹង​ផងដែរ​ថា ក្នុង​ដំណើរ មកកាន់​ខេត្ត​សៀមរាប​របស់​គណៈ​ប្រតិភូ ក្នុង​រឹតចំណង​មិត្តភាព​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​មាន​ភាពរឹងមាំ​ថែម​ទៀត ។ ម្យ៉ាងទៀត គណៈប្រតិភូ​ក៏​បាន​មក​នូវ​អំណោយ​ជា​សម្ភារៈ​សិក្សា ឱសថ​ព្យាបាល​មួយចំនួន ក្នុង​ទឹកប្រាក់ ២៤​ពាន់​ដុល្លា ប្រគល់ជូន​ដល់​សាខា​កាកបាទក្រហម​ខេត្ត និង សាលារៀន​មួយចំនួន​នៅតាម​តំបន់​ដាច់ស្រយាល ក្នុង​ខេត្ត​សៀមរាប ។ លោកស្រី​បាន​បន្តទៀតថា សកម្មភាព​មនុស្សធម៌​នេះ បាន​ប្រតិភូ​កាកបាទ​ក្រហម​កូរ៉េ បាន​ធ្វើឡើង ចាប់ពី​ឆ្នាំ​២០១២​មក​ម្លេះ​នៅ​កម្ពុជា ។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

​មានប្រសាសន៍​នោះដែរ លោក លី សំរឹទ្ធ ក្នុងនាម​ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​សម្តែង​អំណរគុណ ចំពោះ​ទឹកចិត្ត ដ៏​សប្បុរសធម៌ របស់​ប្រតិភូ​កាកបាទ​ក្រហម​កូរ៉េ ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា នៅ​ខេត្ត​សៀមរាប ក្នុង​ការចូលរួម​កាត់​បន្ថយ​នូវ ភាពក្រីក្រ​នៅ​កម្ពុជា ។ ក្នុងនោះ​ដែរ​លោក​អភិបាលរង​ខេត្ត ក៏​បាន​លើ​ពី​ជីវប្រវត្តិ នៃ​កិច្ចទំនាក់ទំនង​នឹង​គ្នា រវាង​សាធារណរដ្ឋ កូរ៉េ និង ព្រះរាជាណាចក្រ​កម្ពុជា តែងតែ​ជួយ​គ្នា​ទៅវិញទៅមក​នា​ពេលកន្លងមក ។ លោក លី សំរឹទ្ធ ក៏​បាន​លើក​ផងដែរ អំពី កិច្ចទំនាក់ទំនង​សហប្រតិបត្តិការ​នឹង​គ្នា សំខាន់​ខេត្តសៀមរាប បាន​ចង​សម្ព័ន្ធមេត្រីភាព​ជាមួយ​ខេត្ត ក្រុង នៃ​សាធារណរដ្ឋ កូរ៉េ ព្រមទាំង​ទទួលបាន​នូវ​សមទ្ធិ​ផល​ជាច្រើន​ផងដែរ ។

​លោក​បាន​បន្តទៀតថា ក្នុង​ដំណេរ​បំពេញ​បេសកកម្ម​មនុស្ស​ធម៌​នេះ គឺ​ធ្វើឲ្យ​ប្រទេស​យើង​ទាំង​ពីរ កាន់តែ​មាន​ភាពរឹងមាំ​ថែម​ទៀត ។ ម្យ៉ាង​ទៀត​ដោយ​ខេត្តសៀមរាប ជា​គោលដៅ​នៃ​ភ្ញៀវ ទេសចរ​នៅ​លើ​ពិភពលោក ចូល​មក​ទស្សនា​កម្សាន្ត ដែល​ជា​ខេត្ត​សម្បូរ​ទៅ​ដោយ​ស​ម្ប​តិ្ត​វប្បធម៌ ដ៏​សម្បូរបែប ដែលជា សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ទៀតផង ។ ក្នុងនោះ​ដែរ​លោក​អភិបាលរង​ខេត្ត ក៏បាន​សំណូមពរ​ដល់​គណៈប្រតិភូ​កាកបាទ ក្រហម​កូរ៉េ បន្ត​នូវ​វប្បធម៌​ចែករំលែក នៃ​បេសកកម្ម​មនុស្សធម៌ នៅ​តាម​សាលារៀន និង ប្រជាជន​តាម​បណ្តា​ភូមិ ស្រុក​នៅ​ខេត្ត​សៀមរាប នូវ​កាយវិការ​ដ៏​សប្បុរសធម៌​នេះ ក៏ដូចជា​ការលើកស្ទួយ​នៃ​ចំណង​មិត្តភាព​ប្រទេស​យើង​ទាំង​ពីរ កាន់តែ​នៅ​ជិត​គ្នា​ជា​ទីបំផុត និង យូ អង្វែង​តទៅ​អនាគត ។

​ក្នុងនោះដែរ​គណៈប្រតិភូ​ក៏​បាន​ធ្វើ​ការប្រគល់ ឱសថ​ព្យាបាល រួម​ទាំង​ថ្នាំពុល​សម្លាប់​សត្វល្អិត​មួយចំនួន ដល់ សាលាខេត្ត​សៀមរាប​ផងដែរ ៕

​អត្ថបទ និង រូបថត ៖ លោក គឿន​វេត​

Tags: ​គណៈប្រតិភូ​កាកបាទ​ក្រហម​កូរ៉េលោក លី សំរឹទ្ធ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាបសម្តែង​ការគួស​មអាជ្ញាធរ​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ប្រចាំត្រីមាស​ទី​១ និង​លើក​ទិសដៅ​បន្ត​សម្រាប់​ការអនុវត្ត​ត្រីមាស​ទី​២ ឆ្នាំ​២០១៩

មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ប្រចាំត្រីមាស​ទី​១ និង​លើក​ទិសដៅ​បន្ត​សម្រាប់​ការអនុវត្ត​ត្រីមាស​ទី​២ ឆ្នាំ​២០១៩

យុវជន ៦​នាក់ ត្រូវបាន​បញ្ជូន​ទៅ​តុលាការ ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​

យុវជន ៦​នាក់ ត្រូវបាន​បញ្ជូន​ទៅ​តុលាការ ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​

ប្រតិភូ​សហគ្រិន​វ័យក្មេង មើលឃើញ​ពី​ឱកាស​វិនិយោគ​ក្នុង​ខេត្ត​សៀមរាប​

ប្រតិភូ​សហគ្រិន​វ័យក្មេង មើលឃើញ​ពី​ឱកាស​វិនិយោគ​ក្នុង​ខេត្ត​សៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.