Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

ប្រតិភូ​សហគ្រិន​វ័យក្មេង មើលឃើញ​ពី​ឱកាស​វិនិយោគ​ក្នុង​ខេត្ត​សៀមរាប​

ដោយ Pothe Thun
11/04/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី ០៩ ខែ មេសា ឆ្នាំ​២០១៩ ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បានអនុញ្ញាត​ឲ្យ​ប្រតិភូ​សហគ្រិន​វ័យក្មេង ដឹកនាំ​ដោយ​លោក ឡាយ គឹម​សួ ប្រធាន​សហគ្រិន​វ័យក្មេង​កម្ពុជា​ខេត្តសៀមរាប ចូល ជួប​សម្តែង​ការគួរសម ដើម្បី​ទទួលបាន​អនុសាសន៍ បច្ចេកទេស​មួយ​ចំនួន ជា​មូលដ្ឋានគ្រឹះ​សម្រាប់​សហគ្រិន​វ័យក្មេង​យកទៅអនុវត្ត ព្រមទាំង​បានធ្វើការ​បង្ហាញ​អំពី​គម្រោង ផែនការ​គោល​របស់​ស​ហ​គ្រិន​វ័យក្មេង សម្រាប់​ទៅ​ថ្ងៃ​អនាគត​ផងដែរ ។​

​លោក ឡាយ គឹម​សួ បង្ហាញថា យុវជន​បច្ចុប្បន្ន នៅ​មាន​កង្វះខាត​ទៅលើ​ចំណេះដឹង និង​ធនធាន​ដើម្បី​បង្កើត និង​ពង្រឹង​មុខ​ជំនួញ​របស់ខ្លួន​។ នៅក្នុង​ជំនួប​ពិភាក្សា​នោះ ប្រតិភូ​សហគ្រិន​វ័យក្មេង បាន​ចាប់អារម្មណ៍​ទៅលើ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប ដែល​ខេត្ត​មួយ​នេះ បាន​ទាកទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ជាច្រើន​លាន​នាក់ មក​ទស្សនា​រមណីយដ្ឋាន​ធម្មជាតិ ប្រវត្តិសាស្ត្រ និង​កែច្នៃ មួយវិញទៀត​វិស័យ​កសិកម្ម ប្រជាពលរដ្ឋ ក្នុង​ខេត្ត​សៀមរាប​ប្រមាណ ៨២%​ជា​កសិករ​។​

​លោក ឡាយ គឹម​សួ បាន​បន្តថា ចំពោះ​ហេដ្ឋរចនាសម្ព័ន្ធ​ក្នុងក្រុង កាន់តែ​ល្អប្រសើរ ដែល​រួមមាន អគារ ផ្សារ​ទំនើប​ជាច្រើន​កន្លែង និង​សណ្ឋាគារ ផ្ទះសំណាក់​តូចធំ ដែល​ការអភិវឌ្ឍ​ទាំងនេះ​បាន​នឹង​កំពុង​ធ្វើឲ្យ​ខេត្ត​សៀមរាប រឹតតែ​មាន​ការចាប់អារម្មណ៍​ជាពិសេស​លើ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​នេះ​តែម្ដង​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​មានប្រសាសន៍​នាឱកាស​នោះ ឯកឧត្តម ទៀ សីហា ក៏​បាន​កោតសរសើរ​ពី​ភាព​វ័យឆ្លាត​របស់​សហគ្រិន​វ័យក្មេង​កម្ពុជា ដែល តែងតែ​សិក្សា​ទៅលើ​ការអភិវឌ្ឍ​ថ្មីៗ របស់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​របស់​អាជ្ញាធ​រ​ខេត្ត ដើម្បី​កសាង​អនាគត​ដល់​យុវជន​កម្ពុជា ។

​ឯកឧត្តម​ក៏បាន​លើក​ផង​ដែរ អំពី​គោលដៅ​របស់ រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​ក្រសួង​ទេសចរណ៍​ជា​សេនាធិការ នៅពេល​ខាងមុខ​នេះ ខេត្តសៀមរាប នឹង​ធ្វើ​ការពង្រីក​បន្ថែ​ម នូវ​វិសាលភាព​លើ​វិស័យ​ទេសចរណ៍ នៅតាម​តំបន់​សំខាន់​ជាច្រើន ក្នុងនោះ​ភ្នំ​គូលែន ដែ​ក៏​នឹង​ក្លាយជា​តំបន់​មាន​សក្តានុពល ជា «​តំបន់​ទេសចរណ៍​វប្បធម៌ ប្រវត្តិសាស្ត្រ និង​ធម្មជាតិ​» រួមទាំង​«​ទេសចរណ៍​បែប​ផ្សងព្រេង​» ដ៏​ទាក់ទាញ​ថ្មី​មួយទៀត​នៅ​ខេត្ត​សៀមរាប​-​អង្គរ ដើម្បី​បំពេញ​តម្រូវការ​ជូន​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ និង ដើម្បី​ចូលរួម​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ដែល​តែងតែ​ជម្រុញ​ឲ្យមាន​ការបង្កើ​ត​ផលិតផល​ទេសចរណ៍​ថ្មីៗ​បន្ថែម ។

​ជាមួយនឹង​ការខិតខំ​ប្រឹងប្រែង​ក្នុង​ការអភិវឌ្ឍន៍​នេះដែរ ឯកឧត្តម​បាន​បន្តថា បច្ចុប្បន្ននេះ ខេត្ត​បាន​កំពុងបើក​យុទ្ធនាការ​ធ្វើ​ការដាំដុះ​កូនឈើ​ឡើងវិញ នៅតាម​តំបន់​ដី​របស់​រដ្ឋ ដែល​រង​ការកាប់បំផ្លាញ ដោយ​មាន​កិច្ចសហការ​ជាមួយ​មន្ទីរ​បរិស្ថាន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត រួម​ទាំង​ថ្នាក់​ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ និង សិស្សានុសិស្ស រួមទាំង​ប្រជាពលរដ្ឋ ដើម្បី​ជា​ការ​រំលឹក​ពញាក់​ស្មារតី​បងប្អូន អំពី​ការបាត់បង់​ព្រៃឈើ តើ​យើង ទទួល​រងគ្រោះ​អី្វ​ខ្លះ​ពី​ធម្មជាតិ​វិញ ហើយ​ការដាំដុះ​កូនឈើ​ឡើងវិញ យើង​នឹង​ទទួលបាន​អត្ថប្រយោជន៍​ធំធេង តាមរយៈ​វិស័យ ទេសចរណ៍ គឺជា​តំបន់​ទេសចរណ៍​មាស​បៃតង ។

​ក្នុងនោះ​ឯកឧត្តម​ក៏​បាន​បញ្ជាក់ ពី​ការយកចិត្ត​របស់​អាជ្ញា​ធរ​ខេត្ត លើ​ការងារ សន្តិសុខ សណ្តាប់ធ្នាប់​ខ្ពស់ ដោយ​ខេត្ត​សៀមរាប ជា​កន្លែង​ប្រមូលផ្តុំ​ចំពោះ​គណៈប្រតិភូ​ជាន់ខ្ពស់ ថ្នាក់ជាតិ អន្តរជាតិ ចូលរួម កិច្ចប្រជុំ រួម​ទាំង​ការងារ​ចរាច​រណ៍ ដែល​ជា​ចំណោទ​បញ្ហា ដែល​ខេត្ត​បាន​កំពុង​ដោះស្រាយ ដោយ​ក្រុង​សៀមរាប​ជា​ក្រុង​បុរាណកាល​ដែលមាន​ផ្លូវ​តូចៗ ហើយ​ខេត្ត​បាន​កំពុង​ធ្វើ​ការពង្រីក និង កែលម្អ​ផ្លូវ​មួយចំនួន ក្នុង​ការរំដោះ​ភាព​កកស្ទះ​ចរាច​រណ៍​នៅក្នុង ក្រុង ។ ឯកឧត្តម​ក៏បាន​សំណូមពរ​ដល់ សហគ្រិន​វ័យក្មេង ត្រូវ​យកចិត្តទុកដាក់​ចំពោះ​វិស័យ​កសិកម្ម ដើម្បី​ធ្វើ​ការស្វែងរក​នូវ ទីផ្សារ សម្រាប់​បងប្អូន​ប្រជាកសិករ​ខ្មែរ​យើង ក្នុង​ការលើកកម្ពស់​ដល់​ផលិតផល​ក្នុងស្រុក​ផង​ដែរ ៕

​អត្ថបទ និង រូបថត ៖ លោក គឿន​វេត​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: ប្រតិភូ​សហគ្រិន​វ័យក្មេង​លោក ឡាយ គឹម​សួ ប្រធាន​សហគ្រិន​វ័យក្មេង​កម្ពុជា​ខេត្តសៀមរាប​វិនិយោគ​ក្នុង​ខេត្ត​សៀមរាប​ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
បុរស​ម្នាក់​ស្លាប់​ពេល​បញ្ចូល​ដល់​មន្ទីរពេទ្យ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ឃុំ​កណ្ដែ​ក កាល​ពី​ម្សិលមិញ​

បុរស​ម្នាក់​ស្លាប់​ពេល​បញ្ចូល​ដល់​មន្ទីរពេទ្យ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ឃុំ​កណ្ដែ​ក កាល​ពី​ម្សិលមិញ​

នៅ​ព្រឹក​មិញ​នេះថ្នាក់ដឹកនាំនិងមន្ត្រីរាជការ​នៃ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ចូលជួប​សម្ដែង​ការគួរសម និង​ជូនពរ​ឯកឧត្តម​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​

នៅ​ព្រឹក​មិញ​នេះថ្នាក់ដឹកនាំនិងមន្ត្រីរាជការ​នៃ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ចូលជួប​សម្ដែង​ការគួរសម និង​ជូនពរ​ឯកឧត្តម​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​

ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ​នៃ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាបចូលជួប​សម្ដែង​ការគួរសមនិង​ជូនពរ​ឯកឧត្តម អភិបាលខេត្ត​សៀមរាប

ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ​នៃ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាបចូលជួប​សម្ដែង​ការគួរសមនិង​ជូនពរ​ឯកឧត្តម អភិបាលខេត្ត​សៀមរាប

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.