Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ក្រសួង​ទេសចរណ៍​មាន​គម្រោង​បង្កើត គោលដៅ​ទេសចរណ៍​ថ្មី បែប​ផ្សងព្រេង​នៅលើ​ភ្នំ​គូលែន​

ដោយ Pothe Thun
11/04/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
38
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្រសួង​ទេសចរណ៍ មាន​គម្រោង​ចង់​បង្កើត ដំណើរ​ផ្សងព្រេង នៅលើ​ភ្នំ​គូ​លេន ស្ថិតក្នុង​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ ឲ្យចំ​ណាយពេល​ស្នាក់​នៅ​បានយូរ និង​បង្កើន​ការចំណាយ​ក្នុងប្រទេស​កម្ពុជា​កាន់តែ​ច្រើន​។​

​នៅក្នុង​កិច្ចប្រជុំ​ការងារ ក្នុង​វិស័យ​ទេសចរណ៍​ប្រចាំត្រីមាស​ទី​១ ឆ្នាំ​២០១៩ របស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី​០៨ ខែ​មេសា ឆ្នាំ​២០១៩​នេះ លោក ជុ​ក ជំនោ​រ ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍ នៃ​ក្រសួង​ទេសចរណ៍ បានឱ្យដឹងថា នៅក្នុង​ខេត្ត​សៀមរាប​នេះ ផលិតផល​ទេសចរណ៍ ក្រៅ​ពី​ប្រាសាទ​អង្គរវត្ត មានដូចជា សហគមន៍​ទេសចរណ៍​កំពង់​ភ្លុក សហគមន៍​ទេសចរណ៍​បឹង​ពារាំង សហគមន៍​ទេសចរណ៍​កំពង់​ឃ្លាំង ភូមិ​ធម្មជាតិ​រុន​តា​ឯក ជាដើម សុទ្ធសឹងតែ​ជា​កញ្ចប់​ផលិតផល​ទេសចរណ៍​ល្អៗ ។ ប៉ុន្តែ​លោក​ថា នៅក្នុង​ខេត្ត​សៀមរាប កំពុង​ខ្វះ​ផលិតផល​ទេសចរណ៍ សម្រាប់​អ្នក​ចូលចិត្ត​ដើរ​ផ្សងព្រេង​។​

​បើ​តាម​លោក ជុ​ក ជំនោ​រ បានឲ្យដឹងថា កន្លងមក នៅ​កម្ពុជា អ្នកទេសចរ​ដែល​មាន​ចំណូលចិត្ត​ដំណើរ​កម្សាន្ត​បែប​ផ្សងព្រេង​នៅតាម​ព្រៃ​ភ្នំ​តែងតែ​នាំ​គ្នា ទៅ​កម្សាន្ត​នៅ​ភ្នំ​ឱ​រ៉ា​ល់​។ ប៉ុន្តែ​ឥឡូវនេះ​ក្រសួង​ទេសចរណ៍ មាន​គម្រោង​បង្កើត​ឱ្យ​មាន​ដំណើរ​កម្សាន្ត​បែប​ផ្សងព្រេង​នេះ នៅ​ភ្នំ​គូ​លេន ខេត្ត​សៀមរាប​បន្ថែមទៀត ព្រោះថា វា​ជា​ទីតាំង​មួយ​ដ៏​ល្អ​សម្រាប់​អ្នកទេសចរ​ក្នុងការ​ចំណាយ​ពេលវេលា និង​ថវិកា មក​កម្សាន្ត​នៅ​ខេត្តសៀមរាប ដែល​រួមមាន​ទាំង​ការ​ទស្សនា​ប្រាសាទ​បុរាណ តំបន់​ទេសចរណ៍ធម្មជាតិ ទេសចរណ៍​សហគមន៍ និង​ដំណើរ​កម្សាន្ត​បែប​ផ្សងព្រេង​នៅក្នុង​ព្រៃ​ភ្នំ​គូ​លេន ដែល​ទីនេះ​ធ្លាប់​ជា​អតីត​រាជធានី​ខ្មែរ មាន​ប្រាសាទ និង​សំណល់​ប្រវត្តិសាស្ត្រ​ផ្សេងៗ​នៅសល់​ក្នុងព្រៃ​នេះ ហើយ​យើង​មិនទាន់​បាន​ជួប​។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​មានប្រសាសន៍ថា វិស័យ​សាធារណៈ និង​វិស័យ​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍ ត្រូវ​រួម​គ្នា​បង្កើត​ផលិតផល​ទេសចរណ៍ និង​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​បន្ថែមទៀត ដើម្បី​បំពេញ​ចំណាប់អារម្មណ៍ និង​តម្រូវ​ការកម្សាន្ត​របស់​ភ្ញៀវ​ទេសចរ​អន្តរជាតិ ធ្វើយ៉ាងណា​ឱ្យ​ភ្ញៀវទេសចរ​ដែល​មក​ទស្ស​នា​កម្ពុជា មានឱកាស​ស្នាក់នៅ​យូរថ្ងៃ និង​ចាយ​ច្រើន​។ ជាមួយនេះ ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងអស់​ត្រូវ​បង្កើន​ការផ្តល់សេវា​ជូន​ភ្ញៀវ​ទេស​ប្រកបដោយ​គុណភាព​ខ្ពស់​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ណែនាំ​ឱ្យ​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប ត្រូវ​ទប់ស្កាត់​ការ​ឡើងថ្លៃ​ហួសហេតុ​ពេក​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី ដោយ​ត្រូវ​បញ្ជ្រាប​ឱ្យ​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ទាំងអស់ ដាក់​បង្ហាញ​តារាង​តម្លៃ​លើ​មុខទំនិញ​-​សេវាកម្ម​របស់​ខ្លួន​ឲ្យបាន​ត្រឹមត្រូវ និង​អាច​ទទួលយកបាន​៕

​អត្ថបទ និង រូបថត ៖ លោក ជា ស្រស់ និង លោក ខេង ឧត្តម​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: កិច្ចប្រជុំ​ការងារ ក្នុង​វិស័យ​ទេសចរណ៍​ប្រចាំត្រីមាស​ទី​១ ឆ្នាំ​២០១៩ របស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​ក្រសួង​ទេសចរណ៍គោលដៅ​ទេសចរណ៍​ថ្មីភ្នំ​គូលែន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គណៈប្រតិភូ​កាកបាទ​ក្រហម​កូរ៉េ ជួប​សម្តែង​ការគួស​ម​ជា​មួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​

គណៈប្រតិភូ​កាកបាទ​ក្រហម​កូរ៉េ ជួប​សម្តែង​ការគួស​ម​ជា​មួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​

មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ប្រចាំត្រីមាស​ទី​១ និង​លើក​ទិសដៅ​បន្ត​សម្រាប់​ការអនុវត្ត​ត្រីមាស​ទី​២ ឆ្នាំ​២០១៩

មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ប្រចាំត្រីមាស​ទី​១ និង​លើក​ទិសដៅ​បន្ត​សម្រាប់​ការអនុវត្ត​ត្រីមាស​ទី​២ ឆ្នាំ​២០១៩

យុវជន ៦​នាក់ ត្រូវបាន​បញ្ជូន​ទៅ​តុលាការ ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​

យុវជន ៦​នាក់ ត្រូវបាន​បញ្ជូន​ទៅ​តុលាការ ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.