Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ទេសចរណ៍ ដើម្បី​ដាក់​ក្រុង​សៀមរាប​ចូលរួម​ប្រកួត​ជា​ទីក្រុង​ស្អាត​

ដោយ Pothe Thun
11/04/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃទី​០៨ ខែ មេសា ឆ្នាំ​២០១៩​នេះ មាន​ការបើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ទេសចរណ៍ ប្រចាំ​ត្រីមាស​ទី​១ និង លើក​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​២ ឆ្នាំ​២០១៩ របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាបក្រោម​កិច្ច​ដឹកនាំ​ប្រជុំ​របស់​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង ក្នុង​គោលបំណង​ពិនិត្យ​ពី​វឌ្ឍនភាព​ការងារ និង បញ្ហា​ប្រឈម និង ដើម្បី​ចូលរួម​ចលនា​ប្រឡងប្រណាំង ទីក្រុង​ស្អាត​របស់​បេក្ខភាព​ក្រុង​សៀមរាប និង ការគ្រប់គ្រង​សំណល់​រឹង និង រាវ ព្រមទាំង​ផែនការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់​ក្នុង​ក្រុង និង ការរៀបចំ​វិថី​លក់​ម្ហូបអាហារ​ផងដែរ ។​

​ក្នុង​កិច្ច​ស្វាគមន៍​របស់​ឯកឧត្តម ទៀ សីហា បាន​លើក​ថា​ការអភិវឌ្ឍន័​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប គឺ​ជា​ត្រីវិស័យ​មួយ​ចង្អុលបង្ហាញ​លើ​ការអនុវត្ត​ការងារ ប្រកប​ទៅ​ដោយ​ប្រសិទ្ធភាព និរន្ត​ភាព ដើម្បី​ប្រែក្លាយ​ខេត្តសៀមរាប ទៅ​ជា​គោលដៅ​ទេសចរណ៍​ដ៏​ពេញនិយម​ជាងគេ សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ ដែល​ជា​តំបន់​សំបូរ​ទៅដោយ​សម្បត្តិ​បេតិកភណ្ឌ និង រមណីយដ្ឋាន​ធម្មជាតិ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​មានប្រសាសន៍​ក្នុងឱកាស​នោះដែរ ឯកឧត្តម​បណ្ឌិត ថោង ខុន បាន​ធ្វើ​ការកោតសរសើ​រ​ផងដែរ ដល់​អង្គភាព​រដ្ឋ និង​វិស័យ​ឯកជន ដែល​បាន​យកចិត្តទុកដាក់​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ជា​ពិសេស​ការអភិវឌ្ឍ​ន៍​វិស័យ​ទេ​ចរណ៍ និង​គោលដៅ​ទេសចរ​សំខាន់ៗ នៅក្នុង​ខេត្ត​សៀមរាប ។

​ឯកឧត្តម បាន​គូសបញ្ជាក់ថា គោលដៅ​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប បាន​ស្រូបយក​ភ្ញៀវ​ទេសចរ​អន្តរជាតិ​បាន​យ៉ាងច្រើន​ក្នុង​មួយ​ឆ្នាំៗ ប្រមាណ​៤០% នៃ​ភ្ញៀវ​ទេសចរ​សរុប​ទូទាំង​ប្រទេស ។

​ឯកឧត្តម​បាន​បន្តទៀតថា កិច្ចប្រជុំ​នេះ គឺ​ធ្វើការ​ពិនិត្យ​នូវ​វឌ្ឍនភាព​ប្រចាំត្រីមាស ដោយ​លើកឡើង​ពី​ភាព​រីកចម្រើន និង បញ្ហា​ប្រឈម ព្រមទាំង​ដំណោះស្រាយ​មួយចំនួន​ក្នុង​គោលដៅ ធ្វើយ៉ាងណា​រក្សា​ឲ្យបាន​នូវ​ខេត្ត​សៀមរាប ឲ្យនៅតែ​ជា​គោលដៅ​ចំបង​របស់​ភ្ញៀវទេសចរ​នៅ​ទូទាំង​ពិភពលោក ។

​តាម​របាយការណ៍​បញ្ជាក់រប​ស់លោក ង៉ូវ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បានឲ្យ​ដឹង​អំពី​ស្ថានភាព​ភ្ញៀវទេសចរ​ជាតិ ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៩​នេះ​ថា មាន​ចំនួន ១​លាន​១៦៨​ពាន់​៦៦​នាក់ ថយចុះ​៦.២៥​ភាគរយ ។ ក្នុងនោះ​ភ្ញៀវ​ទេសចរ​អន្តរជាតិ មាន​ចំនួន ៧៨៧​ពាន់​៩០០​នាក់ ថយចុះ ៨.២៣​ភាគរយ ក្នុង​រយៈពេល​ដូចគ្នា​ធៀប​នឹង​ឆ្នាំ​២០១៨ ។​
អត្តបទ៖​គឿន​វេត​

Tags: ​កិច្ចប្រជុំ​បូក​សរុប​ការងារ​ទេសចរណ៍ ដើម្បី​ដាក់​ក្រុង​សៀមរាប​ចូលរួម​ប្រកួត​ជា​ទីក្រុង​ស្អាត​​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាបរដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមត្ថភាពរបស់​រដ្ឋបាល​មូលដ្ឋាន និង​សមាគម​រដ្ឋបាល​មូលដ្ឋាន គឺ​ជា​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​

សមត្ថភាពរបស់​រដ្ឋបាល​មូលដ្ឋាន និង​សមាគម​រដ្ឋបាល​មូលដ្ឋាន គឺ​ជា​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​

ថ្នាក់ដឹកនាំ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ទទួល​ជួប​សំណេះសំណាល​ជាមួយ​គណៈប្រតិភូ​កាកបាទ​ក្រហម​កូរ៉េ នៃ​ស្រុក​ជុង​ជូ​

ថ្នាក់ដឹកនាំ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ទទួល​ជួប​សំណេះសំណាល​ជាមួយ​គណៈប្រតិភូ​កាកបាទ​ក្រហម​កូរ៉េ នៃ​ស្រុក​ជុង​ជូ​

មន្ត្រី​បសុសត្វ​ខេត្តសៀមរាប អនុវត្តន៍​វិធានការ​ទប់ស្កាត់​ជំ​ង​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ក្នុង​ខេត្ត​

មន្ត្រី​បសុសត្វ​ខេត្តសៀមរាប អនុវត្តន៍​វិធានការ​ទប់ស្កាត់​ជំ​ង​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ក្នុង​ខេត្ត​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.