Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

នៅ​ឆ្នាំ​២០២០ផ្លូវ​ទាំង​អស់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ នឹង​ត្រូវ​ស្ថាបនានិងជួសជុល​ឲ្យបាន​ស្អាត​ទាំងស្រុង​

ដោយ Pothe Thun
11/04/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក យិត ចាន់​ដា​រដ្ឋ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឱ្យដឹងថា ដើម្បី​លើកកម្ពស់​សោភ័ណភាព​ក្នុង​រមណីយ ដ្ឋា​ន​អង្គរ និង​ជួយ​សម្រួល​ដល់​ការធ្វើ​ចរាចរណ៍​របស់​ប្រជា ពលរដ្ឋ និង​អ្នកទេសចរ​នោះ អាជ្ញាធរ​ជាតិ​អប្សរា នឹង​ស្ថាបនា និង​ជួសជុល​ផ្លូវ​ក្នុង​តំបន់​ឧទ្យាន​អង្គរ​នេះ​ឲ្យ​រួច​ទាំងអស់​ក្នុង​ឆ្នាំ​២០២០ ខណៈ​បច្ចុប្បន្ននេះ​អាជ្ញាធរ​ជាតិ​អប្សរា​ធ្វើ​ស្ថាបនា និង​ជួសជុល​ផ្លូវ​នៅ​តំបន់​អង្គរ​ឱ្យ​ស្អាត​បាន​ជាច្រើន​ខ្សែ​មកហើយ ។​

​លោក យិត ចាន់​ដា​រដ្ឋ មានប្រសាសន៍​ទៀត​ថា ការកសាង​ផ្លូវ​ថ្នល់​នៅក្នុង​តំបន់​អង្គរ​នេះ គឺ​មាន​លក្ខណៈ​ពិសេស និង​ខុសប្លែក​ពី​ការកសាង​ផ្លូវ​នៅ​ទីកន្លែង​ដទៃទៀត ដោយសារ​រមណីយដ្ឋាន​អង្គរ គឺជា​បេតិកភណ្ឌ​ពិភពលោក​ដែល​មិនមែន​មាន​តែ​ប្រាសាទបុរាណ និង​រមណីយដ្ឋាន​បុរាណវិទ្យា ដែល​ត្រូវ​ការពារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​រួមបញ្ចូល​ទាំង​ទេសភាព​វប្បធម៌​ផងដែរ ។​

​សូមបញ្ជាក់​ថា កន្លងមកនេះ អាជ្ញាធរ​ជាតិ​អប្សរា បាន​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ​នានា​ដូចជា AFD, KOICA ក៏​ដូច​មាន​ការគាំទ្រ​ហិរញ្ញវត្ថុ​ពី​រាជរដ្ឋាភិបាល​ផង​នោះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​សាងសង់​ផ្លូវ​ថ្មី និង​ផ្លូវ​វាង​តំបន់​អង្គរ ព្រមទាំង​ជួសជុល​ថែទាំ​ផ្លូវ​បាន​ជា​ច្រើន​ខ្សែ ដូចជា ផ្លូវ ៦០ ម៉ែត្រ , ផ្លូវ​មិត្តភាព កម្ពុជា​-​កូរ៉េ , ចេញពី​ផ្លូវ​ជាតិ​លេខ​៦ ទៅ​ព្រះ​ដាក់ , ផ្លូវ​ចេញ​ពី​ផ្លូវ​លេខ​៦​ត្រង់​សាលា​គ្រួស​ទៅ​ផ្លូវ​មុខ​អង្គរ​ត្រង់​បាល់​ឡុង , ផ្លូវ​ចេញ​ពី​ផ្លូវ​លេខ​៦ ទៅ​បន្ទាយស្រី , ផ្លូវ​ចេញ​ពី​ខ្លោងទ្វារ​ដៃ​ឆ្នាំង​ភ្ជាប់​ទៅ​ផ្លូវ​វាង​កូរ៉េ​ដំណាក់កាល​ទី​២ , ផ្លូវ​ក​ស្សិន្ធុ​អង្គរ​ទៅ​ស្រះស្រង់ , ផ្លូវ​វង់​ធំ​ចេញពី​ខ្លោងទ្វារ​ដៃ​ឆ្នាំង​ទៅ​ប្រាសាទនាគព័ន្ធ​ជាដើម ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​អត្ថបទ និង រូបថត : លោក ជា ស្រស់​
​កែសម្រួល​អត្ថបទ : លោក លីវ សាន្ត​

Tags: ខេត្តសៀមរាបតំបន់​រមណីយដ្ឋាន​អង្គរ​ផ្លូវ​​តំបន់​រមណីយដ្ឋាន​អង្គរ​លោក យិត ចាន់​ដា​រដ្ឋ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា​អាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមាជិក​សភា​មណ្ឌល​សៀមរាប ជួប​សួរសុខទុក្ខ​ផ្ទាល់​ដល់​កងវរៈសេនាតូច​លេខ​១ នៅ​ស្រុក​វារិ​ន​

សមាជិក​សភា​មណ្ឌល​សៀមរាប ជួប​សួរសុខទុក្ខ​ផ្ទាល់​ដល់​កងវរៈសេនាតូច​លេខ​១ នៅ​ស្រុក​វារិ​ន​

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ទេសចរណ៍ ដើម្បី​ដាក់​ក្រុង​សៀមរាប​ចូលរួម​ប្រកួត​ជា​ទីក្រុង​ស្អាត​

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ទេសចរណ៍ ដើម្បី​ដាក់​ក្រុង​សៀមរាប​ចូលរួម​ប្រកួត​ជា​ទីក្រុង​ស្អាត​

សមត្ថភាពរបស់​រដ្ឋបាល​មូលដ្ឋាន និង​សមាគម​រដ្ឋបាល​មូលដ្ឋាន គឺ​ជា​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​

សមត្ថភាពរបស់​រដ្ឋបាល​មូលដ្ឋាន និង​សមាគម​រដ្ឋបាល​មូលដ្ឋាន គឺ​ជា​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.