Tuesday, September 26, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

​ប្រធាន​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ​អំពាវនាវ​ឱ្យ​ប្រជា​ពលរដ្ឋ​ចេះ​ស្រលាញ់​សត្វព្រៃនិង​ចូលរួម​ថែរក្សា​ការពារ​ទាំងអស់គ្នា

ដោយ Pothe Thun
05/04/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
45
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ប្រធាន​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ​អំពាវនាវ​ឱ្យ​ប្រជា​ពលរដ្ឋ​ចេះ​ស្រលាញ់​សត្វព្រៃ និង​ចូលរួម​ថែរក្សា​ការពារ​ទាំងអស់គ្នា ព្រោះថា បច្ចុប្បន្ន​មាន​សត្វព្រៃ​មួយចំនួន​ប្រឈម​និង​ការ​ផុត​ពូជ​។​

​លោក Michael Meyerhoff ប្រធាន​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ បាន​ថ្លែង​ឱ្យ​ដឹហថា ប្រទេស​កម្ពុជា ជា​ប្រទេស​មួយ​ដែលមាន សត្វព្រៃ ជីវៈចម្រុះ យ៉ាងច្រើន​សម្បូ​បែប ប៉ុន្តែ​សត្វព្រៃ ជីវៈចម្រុះ​ទាំងនោះ មាន​មួយ​ចំនួន បាន​កំពុង​ប្រឈមមុខ និង​ការបាត់បង់ ការ​គំរាម កំ​ហែង ដល់​ជីវិត​សត្វព្រៃ ជាច្រើន​ប្រភេទ ដែល​ទាមទារ ឱ្យមាន​ការយកចិត្ត ទុកដាក់ ក្នុង​ការថែរក្សា និង​អភិរក្ស​ផងដែរ​។ ហើយ​ដើម្បី​ចូលរួម​ការពារ អភិរក្ស និង​ជួយ​សង្គ្រោះ​សត្វព្រៃ និង​ជីវៈចម្រុះ​ដ៏​សម្បូ​បែបនេះ មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ បាន​បង្កើត​ឡើង​តាំងពី​អំឡុង​ឆ្នាំ​២០០៣​មក​។ ហើយ​នៅក្នុង​រយៈពេល​១៥​ឆ្នាំ​មកនេះ មជ្ឈមណ្ឌល​បាន ធ្វើ​ការងារ​ដ៏​លំបាក​ជា​ច្រើន សម្រាប់​កិច្ច ការពារ​បរិស្ថាន និង​អភិរក្ស​សត្វព្រៃ​ជាច្រើន​ប្រភេទ នៅ​ប្រទេស​កម្ពុជា ។

​លោក​បាន​បន្តថា បច្ចុប្បន្ននេះ មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ ដែល​កាត់​ជា​ភាសារ​អង់គ្លេស​ថា ACCB ដែល​មាន​ទីតាំង​នៅ​ក្បាល​ស្ពាន ក្នុង​ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី​ខេត្តសៀមរាប កំពុង​ទទួល​រក្សា អភិរក្ស ព្យាបាល និង​សត្វព្រៃ​ចំនួន​ជាង ៦៣០ ក្បាល ដែល មាន​ប្រមាណ​ជិត​៤០​អំបូរ​។ ហើយ​សត្វ​ទាំងនេះ​មាន​មួយ​ចំនួន​បានមក​ពី​ប្រជាពលរដ្ឋ​ដែល​ពួកគាត់​ចាប់បាន​យកមក​ប្រគល់​ឱ្យ​មជ្ឈមណ្ឌល និង​មួយចំនួនទៀត មាន​មក​ពី​សមត្ថកិច្ច​ចា​បើ​បាន​ពី​ក្រុម​ឈ្មួញ​រកស៊ី​ខុសច្បាប់​។ សម្រាប់​ដែល​មាន​បញ្ហា​សុខភាព​នៅ​ក្នុង​មជ្ឈមណ្ឌល​នេះ​មាន​ពេទ្យសត្វ​មាន​ជំនាញ​ច្បាស់លាស់​សម្រាប់​ការព្យបាល ក្រោយ​ពី​ការព្យាបាល​សត្វ​ឱ្យមាន​សុខភាព​ល្អ​វិញ​ហើយ​នោះ ពេលខ្លះ​មជ្ឈមណ្ឌល ក៏​បាន​ព្រលែង​សត្វព្រៃ ទាំងនោះ ឱ្យ ត្រឡប់​ទៅ​រស់នៅ​ក្នុង​ព្រៃ​ធម្មជាតិ​វិញ ដែល​ធ្វើ​ឱ្យ​ចំនួន​សត្វព្រៃ នៅទីនេះ​មិនសូវមាន​ចំនួន ទៀងទាត់​នោះ​ទេ​។​

ព័ត៌មានជាតិ ថ្មីៗ

ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ទាក់ទាញបានអ្នកទេសចរជាតិ និងអន្តរជាតិ ជាងមួយម៉ឺននាក់

ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ទាក់ទាញបានអ្នកទេសចរជាតិ និងអន្តរជាតិ ជាងមួយម៉ឺននាក់

25/09/2023
ការសិក្សាTVET យុវជនចេះអក្សរ និងមិនចេះអក្សរជាង ៨០ភាគរយ ទទួលបានការងារ និងជំនាញពិតប្រាកដ

ការសិក្សាTVET យុវជនចេះអក្សរ និងមិនចេះអក្សរជាង ៨០ភាគរយ ទទួលបានការងារ និងជំនាញពិតប្រាកដ

25/09/2023

​លោក​បាន​បញ្ជាក់ថា ក្រៅ​ពី​ការព្យាបាល​សត្វ​ឱ្យមាន​សុខភាព​ល្អ មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ ក៏​បាន​ធ្វើការ​បង្កាត់​ពូជ​សត្វ ដើម្បី​ឱ្យ​មាន​ចំនួន​កើនឡើង​ច្រើន និង​យក​ទៅ​ប្រលែង​នៅក្នុង​ព្រៃ​ធម្មជាតិ​វិញ ព្រម​ជាមួយ​ការចុះ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ឱ្យ​ការពារ​និង​ស្រលាញ់​សត្វព្រៃ​ទាំងអស់គ្នា​។​

​បច្ចុប្បន្ននេះ មិន​ថា នៅ​ប្រទេស​កម្ពុជា ឬ​នៅក្នុង​តំបន់​អាស៊ី​ទេ គឺ​ត្រូវការ​កិច្ចខិតខំ​ប្រឹងប្រែង យ៉ាងខ្លាំង ក្នុងការ​អភិរក្ស​សត្វ​ព្រៃ​។ ហើយ​សម្រាប់​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ដោយ​បាន​សហការ​ជាមួយ ភាគី​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស មន្ត្រី​រដ្ឋាភិបាល​ក្នុង​ការអនុវត្តន៍​នូវ​កម្មវិធី អភិរក្ស សត្វព្រៃ នានា ។ លោក Michael Meyerhoff បាន​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​កម្ពុជា​គ្រប់​រូប គួរតែ​មាន​មោទនភាព ចំពោះ​ភាពសម្បូ​បែប​នៃ ធម្មជាតិ និង​សត្វព្រៃ នៅក្នុង​ប្រទេស​កម្ពុជា ហើយ​លោក​អំពាវនាវ​ឱ្យ​ពលរដ្ឋ​កម្ពុជា​ទាំងអស់​ចេះ​ស្រឡាញ់​សត្វព្រៃ​ទាំងនេះ​។​

​លោក​បាន​បន្តថា ការ​ថែ​ព្រៃឈើ និង​ការពារ​សត្វ​ឱ្យមាន​ភាព​សម្បូ​បែប គឺជា​កត្តា​យ៉ាង​សំខាន់​ទាំង​ផ្នែក​បរិស្ថាន​ផង និង​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យ​មក​ទស្សនា បាន​ផ្តល់​ប្រាក់​ចំណូល​ទៅដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ដោយផ្ទាល់​។ ដូច្នេះ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​ត្រូវ​ចូលរួម​ដោះលែង និង​ថែរក្សា​សត្វ​ទាំងនោះ​ឱ្យ​រស់នៅ​ក្នុង​ព្រៃ​និង​សូម​បញ្ឈប់​ការចាប់​សត្វព្រៃ​មក​ជួញដូរ​ខុសច្បាប់ ព្រមទាំង​បញ្ឈប់​ការសម្លាប់​សត្វព្រៃ​គ្រប់​ប្រភេទ​៕
អត្តបទនិងរូបភាព៖​ឃុត សៅ

 

Tags: ACCBមជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ​សត្វព្រៃ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ថ្នាក់ដឹកនាំ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម ជំរុញ​ឲ្យ​រដ្ឋាករទឹក​ស្វយ័ត​សៀមរាបធានា​នូវ​ការផ្ដល់​ទឹក​ជូន​ពលរដ្ឋ​ឲ្យបាន​គ្រប់គ្រាន់​នៅ​ឆ្នាំ​២០២៥

ថ្នាក់ដឹកនាំ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម ជំរុញ​ឲ្យ​រដ្ឋាករទឹក​ស្វយ័ត​សៀមរាបធានា​នូវ​ការផ្ដល់​ទឹក​ជូន​ពលរដ្ឋ​ឲ្យបាន​គ្រប់គ្រាន់​នៅ​ឆ្នាំ​២០២៥

អភិបាលរង​ខេត្តសៀមរាបសម្ពោធ​ជា​ផ្លូវការ​នូវ​សាលា​ធម្មសភា ក្នុង​វត្ត​រលួស​

អភិបាលរង​ខេត្តសៀមរាបសម្ពោធ​ជា​ផ្លូវការ​នូវ​សាលា​ធម្មសភា ក្នុង​វត្ត​រលួស​

នៅ​ឆ្នាំ​២០២០ផ្លូវ​ទាំង​អស់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ នឹង​ត្រូវ​ស្ថាបនានិងជួសជុល​ឲ្យបាន​ស្អាត​ទាំងស្រុង​

នៅ​ឆ្នាំ​២០២០ផ្លូវ​ទាំង​អស់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ នឹង​ត្រូវ​ស្ថាបនានិងជួសជុល​ឲ្យបាន​ស្អាត​ទាំងស្រុង​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    481 shares
    Share 192 Tweet 120
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    186 shares
    Share 74 Tweet 47
  • អាជ្ញាធរស្រុកបង្ហាញថា បច្ចុប្បន្ននេះស្រុកស្វាយលើ កំពុងប្រែក្លាយពីតំបន់ធ្លាប់ជាសមរភូមិសង្គ្រាមក្ដៅ ឲ្យក្លាយជាទឹកដីមាសបៃតង

    173 shares
    Share 69 Tweet 43
  • វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ខេត្ដសៀមរាប បានត្រៀមខ្លួនជានិច្ចសម្រាប់ការបណ្ដុះបណ្ដាលជំនាញដល់យុវជនមកពីគ្រួសាររងហានីភ័យ

    127 shares
    Share 51 Tweet 32

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (530)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,191)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,981)
  • ព័ត៌មានជាតិទូទៅ (206)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (807)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (799)
  • សាសនា និង មនុស្សធម៌ (856)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (200)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.