Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំ​ពិភាក្សា​លើ​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាបអង្គរ​

ដោយ Pothe Thun
04/04/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
993
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​សាលាខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃទី ០៤ ខែ មេសា ឆ្នាំ​២០១៩​នេះ បាន​រៀបចំ​កិច្ចប្រជុំ​ពិភាក្សា ស្តីពី​គម្រោង​សាងសង់ អាកាសយានដ្ឋាន​អន្តរជាតិ សៀមរាប​អង្គរ ដែល​មាន​ទីតាំង​នៅ​ជាប់​ព្រំប្រទល់​ស្រុក​បី គឺ​ស្រុក​សូទ្រនិគម ស្រុក​ជីក្រែង និង ស្រុក​ស្វាយ​លើ របស់​ខេត្ត​សៀមរាប លើ​ផ្ទៃដី​ទំហំ ៧០០​ហិកតា ។

កិច្ចប្រជុំ​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​កិច្ច​ដឹកនាំ​របស់​ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង វត្តមាន​ចូលរួម​របស់​ឯកឧត្តម តឹក​រ៉េត សំរេច ប្រធាន​គណៈកម្មការ តម្រង់​ទិស​ការសាងសង់ និង ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង ជា​រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី និង ភាគី​ក្រុមហ៊ុន​វិនិយោគ​គម្រោង​សាងសង់​ចិន ដឹកនាំ​ដោយ​លោក Lu Yanwen ប្រធាន​ក្រុមហ៊ុនយូ​ណាន​គ្រុប​ខូ​អិល​ធី​ឌី និង ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី​នៃ​បណ្តា​ក្រសួង មន្ទីរ អង្គភាព ស្ថាប័ន​មាន​ការពាក់ព័ន្ធ​ចូលរួម​ផង​ដែរ ។​

​ក្នុង​កិច្ច​ស្វាគមន៍​បើក​កិច្ចប្រជុំ​នោះ ឯកឧត្តម ទៀ សីហា ក្នុងនាម​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ខេត្តសៀមរាប ឯកឧត្តម​បាន​សម្តែង​នូវ​សេចក្តីរំភើប ចំពោះ​សមទ្ធិ​ផល​ថ្មីដ៏​ធំ​មួយ ដែល​នឹង​ចាប់បដិសន្ធិ​នៅលើ​ទឹកដី​ប្រវត្តិសាស្ត្រ​ខេត្តសៀមរាប គឺ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប អង្គរ ដែល​ជា​ព្រលានយន្តហោះ​ដ៏​ធំ​មួយ​នៅក្នុង​តំបន់​អាស៊ី​យើង​នេះ ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​មានប្រសាសន៍ និង ធ្វើ​ការបង្ហាញ​នោះដែរ លោក Lu Yanwen បាន​គូសបញ្ជាក់ថា អាកាសយានដ្ឋាន​អន្តរជាតិ សៀមរាប អង្គរ ជា​គម្រោង​ដ៏​សំខាន់ ដែល​បាន​គាំទ្រ​ដោយ​រដ្ឋាភិបាល​ទាំងពីរ កម្ពុជា ចិន ក្នុង​គោលនយោបាយ​(​ខ្សែក្រវ៉ាត់​មួយ និង ផ្លូវ​មួយ ) ហើយ​នៅ​ថ្ងៃទី ១៣ តុលា ឆ្នាំ​២០១៦ យុន​ទូ គ្រុប (Yuntou Groupនិងទីស្តីការគណៈរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា បាន ធ្វើ​ការចុះហត្ថលេខា ព្រមព្រៀង BOT ស្តីពី​គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប អង្គរ ក្រោម​អធិបតីភាព​សម្តេច​តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង លោក​ប្រធានាធិបតី ស៊ីជី​ង ពីង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។

​លោក​បាន​បញ្ជាក់ថា គម្រោង​សាងសង់​ព្រលាន​យន្តហោះ​នេះ មាន​ចម្ងាយ​ពី​ក្រុង​សៀមរាប ៥១​គីឡូម៉ែត្រ នៅលើ​ផ្ទៃដី សរុប ៧០០​ហិកតា ហើយ​សាងសង់​តាម​ស្តង់ដារ​រចនាបថ​អាកាសយានដ្ឋាន លំដាប់ថ្នាក់​ទី 4E ដែល​អាច​ប្រតិបត្តិការ​យន្តហោះ​ខ្នាត​ធំ​មាន​លេខ​កូដ​E ។ ម្យ៉ាងទៀត​តាម​កំណើន​នៃ​ចរាច​រណ៍​ផ្លូវអាកាស​នាពេល​អនាគត និង ត្រូវ​ធ្វើការ​ពង្រីក​ទៅ​ជា អាកាសយានដ្ឋាន​ប្រភេទ​4F ហើយ​គម្រោង​នេះ ប្រតិបត្តិការ​តាម​កម្មវិធី BOT ដែល​មាន​ការវិនិយោគ​ដោយ យុន​ទូ គ្រុប វិនិយោគទុន​បរទេស​យូ​ណាន និង ព្រលានយន្តហោះ យូ​ណាន​គ្រុប ដែល​បាន​បណ្តាក់ទុន​វិនិយោគ ក្នុង​ទឹកប្រាក់ ២២០​លាន​ដុល្លារ​សហរដ្ឋ​អា​មេ​រិច ដើម្បី​បង្កើត ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​អង្គរ អ៊ិន​វេស​មេន (​ខេ​ម​បូឌា​) ខូ​អិល​ធី​ឌី ហៅ​កាត់​ក្រុមហ៊ុន​អង្គរ ដែល​ទទួលខុសត្រូវ ចំពោះ​ការវិនិយោគ​លើ​គម្រោង​សាងសង់ និង គ្រប់គ្រង​ប្រតិបត្តិការ ។
​លោក Lu Yanwen រំពឹង​ថា​ការសាងសង់ អាច​នឹង​ប្រើ​រយៈពេល​ពី ៣​ឆ្នាំទៅ​៥​ឆ្នាំ ហើយ​អាកាសយានដ្ឋាន​នេះ ក្នុង​មួយ​ឆ្នាំ អាច​បម្រើ​សេវាកម្ម​ភ្ញៀវ​ទេសចរណ៍​ពី ៧​លាន​ទៅ​១០​លាន​នាក់​ផងដែរ ។​

​អត្ថបទ និង រូបថត ៖ លោក ម៉ី សុខា​រិទ្ធ និង​លោក គឿន វេ​ត​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: កម្ពុជា ចិនកិច្ចប្រជុំ​ពិភាក្សា​លើ​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាបអង្គរខេត្តសៀមរាបខ្សែក្រវ៉ាត់​មួយ និង ផ្លូវ​មួយ​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប អង្គរ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វិនិយោគិន​ម៉ាឡេស៊ី​ម្នាក់ ចូលចិត្ត​ឲ្យគេ​ហៅ​បុរស​នំ​បញ្ចុក​

វិនិយោគិន​ម៉ាឡេស៊ី​ម្នាក់ ចូលចិត្ត​ឲ្យគេ​ហៅ​បុរស​នំ​បញ្ចុក​

​ប្រធាន​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ​អំពាវនាវ​ឱ្យ​ប្រជា​ពលរដ្ឋ​ចេះ​ស្រលាញ់​សត្វព្រៃនិង​ចូលរួម​ថែរក្សា​ការពារ​ទាំងអស់គ្នា

​ប្រធាន​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ​អំពាវនាវ​ឱ្យ​ប្រជា​ពលរដ្ឋ​ចេះ​ស្រលាញ់​សត្វព្រៃនិង​ចូលរួម​ថែរក្សា​ការពារ​ទាំងអស់គ្នា

ថ្នាក់ដឹកនាំ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម ជំរុញ​ឲ្យ​រដ្ឋាករទឹក​ស្វយ័ត​សៀមរាបធានា​នូវ​ការផ្ដល់​ទឹក​ជូន​ពលរដ្ឋ​ឲ្យបាន​គ្រប់គ្រាន់​នៅ​ឆ្នាំ​២០២៥

ថ្នាក់ដឹកនាំ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម ជំរុញ​ឲ្យ​រដ្ឋាករទឹក​ស្វយ័ត​សៀមរាបធានា​នូវ​ការផ្ដល់​ទឹក​ជូន​ពលរដ្ឋ​ឲ្យបាន​គ្រប់គ្រាន់​នៅ​ឆ្នាំ​២០២៥

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.