ចិនប្រកាសរកឃើញ «ជំងឺផ្តាសាយជ្រូកប្រភេទថ្មី» ដែលអាចក្លាយជាជំងឺរាតត្បាតសកល
(ប៉េកាំង)៖ ក្រុមអ្នកវិទ្យាសាស្ត្រនៅក្នុងប្រទេសចិន បានរកឃើញជំងឺផ្ដាសាយជ្រូកប្រភេទថ្មីមួយ ដែលមានសក្ដានុពលខ្ពស់ អាចក្លាយទៅជាជំងឺឆ្លងរាតត្បាតសកល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ២០២០។ ជំងឺផ្ដាសាយជ្រូកថ្មីខាងលើនេះត្រូវបានដាក់ឈ្មោះថា «G4 virus» និងមានដើមកំណើតកើតចេញពីអំបូរវីរុសផ្ដាសាយជ្រូក H1N1។ H1N1 បានឆ្លងរាតត្បាតពេញសកលលោក កាលពីឆ្នាំ២០០៩។ ក្រុមអ្នកវិទ្យាសាស្ត្រចិន ...