ចិនត្រៀមបញ្ចេញសាច់ជ្រូកបម្រុង ដើម្បីបំពេញតម្រូវការក្រោយជំងឺផ្តាសាយជ្រូក បានសម្លាប់ជ្រូកជាង ១០០លានក្បាល
CNN ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញានេះ បានឲ្យដឹងថា ជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិក បានសម្លាប់សត្វជ្រូក របស់ប្រទេសចិនចំនួន ទៅដល់មួយភាគបី ហើយគិតមកដល់ពេលនេះ ហើយមកដល់បច្ចុប្បន្ននេះ មន្ត្រីរដ្ឋាភិបាលកំពុងពិភាក្សា អំពីជំហានសំខាន់ៗ ដើម្បីធ្វើឱ្យទីផ្សារសាច់ជ្រូកធំបំផុត នៅលើពិភពលោក មានស្ថេរភាពឡើងវិញ។ សាច់ជ្រូកគឺជាបញ្ហាដ៏ធំមួយ នៅក្នុងប្រទេសចិន ដោយប្រទេសនេះជាជម្រកសត្វជ្រូក ដល់ទៅពាក់កណ្តាលសត្វជ្រូកទាំងអស់ ...