ប៉ាគីស្ថាន ត្រៀមខ្លួនប្រឈមមុខជាមួយ ឥណ្ឌា ដើម្បីការពារពលរដ្ឋខ្លួន នៅតំបន់កាស្មៀរ
អ្នកនាំពាក្យ របស់កងកម្លាំង ប្រដាប់អាវុធប៉ាគីស្ថាន លោក Asif Ghafoor បាននិយាយកាលពីថ្ងៃចន្ទម្សិលមិញនេះថា ប្រទេសប៉ាគីស្ថាន មានបទប្បញ្ញត្តិសន្តិសុខចាំបាច់ ដើម្បីធានាការការពារប្រជាជន របស់ខ្លួននៅក្នុងតំបន់កាស្មៀរ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៦ ខែសីហា នេះ បានឱ្យដឹងថា នៅព្រឹកថ្ងៃដដែលនេះក្រសួងការបរទេសប៉ាគីស្ថានបាននិយាយថា រដ្ឋាភិបាលទីក្រុងអ៊ីស្លាម៉ាបាដ នឹងប្រើគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ...