Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានអន្តរជាតិ

ប៉ា​គី​ស្ថាន ត្រៀមខ្លួនប្រឈមមុខ​ជាមួយ ឥណ្ឌា ដើម្បី​ការពារ​ពលរដ្ឋ​ខ្លួន នៅ​តំបន់​កា​ស្មៀ​រ​

ដោយ Pothe Thun
06/08/2019
នៅក្នុង ព័ត៌មានអន្តរជាតិ
ប៉ា​គី​ស្ថាន ត្រៀមខ្លួនប្រឈមមុខ​ជាមួយ ឥណ្ឌា ដើម្បី​ការពារ​ពលរដ្ឋ​ខ្លួន នៅ​តំបន់​កា​ស្មៀ​រ​
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​អ្នកនាំពាក្យ របស់​កងកម្លាំង ប្រដាប់អាវុធ​ប៉ា​គី​ស្ថាន លោក Asif Ghafoor បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​ថា ប្រទេស​ប៉ា​គី​ស្ថាន មាន​បទ​ប្បញ្ញត្តិ​សន្តិសុខ​ចាំបាច់ ដើម្បី​ធានា​ការការពារ​ប្រជាជន របស់ខ្លួន​នៅក្នុង​តំបន់​កា​ស្មៀ​រ​។​

​យោងតាម​សារព័ត៌មាន Sputnik ចេញផ្សាយ​នៅ​ថ្ងៃទី​០៦ ខែសីហា នេះ បានឱ្យដឹងថា នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​ក្រសួងការបរទេស​ប៉ា​គី​ស្ថាន​បាន​និយាយថា រដ្ឋាភិបាល​ទីក្រុង​អ៊ី​ស្លា​ម៉ា​បាដ នឹង​ប្រើ​គ្រប់​មធ្យោបាយ​ដែល​អាចធ្វើ​ទៅបាន ដើម្បី​ប្រឆាំងនឹង​អ្វី ដែល​ខ្លួន​ចាត់ទុកថា ជាការ​សម្រេចចិត្ត​ខុសច្បាប់​របស់​ឥណ្ឌា ក្នុងការ​ដកហូត​ឋានៈ​ពិសេស​របស់​រដ្ឋ ចា​មួ និង​កា​ស្មៀ​រ នៅ​តំបន់​កា​ស្មៀ​រ​ឥណ្ឌា និង​ដាក់​នៅក្រោម​ការ គ្រប់គ្រង​ដោយផ្ទាល់ នៃ​រដ្ឋាភិបាល​សហព័ន្ធ​។​

​លោក Ghafoor បាន​និយាយថា ប៉ា​គី​ស្ថាន​មាន​វិធានការ​ការពារ របស់ខ្លួន​ជាស្រេច​។ ប៉ា​គី​ស្ថាន​នឹង​ចាត់វិធានការ​ចាំបាច់​ទាំងអស់ និង​បន្ត​ឈរ​យ៉ាងរឹងមាំ​ជាមួយនឹង​បុព្វហេតុ នៃ​ការជិះជាន់​របស់​តំបន់ ចា​មួ និង​កា​ស្មៀ​រ ដែល​គ្រប់គ្រង​ដោយ​ប្រទេស​ឥណ្ឌា ដើម្បី​ទទួលបាន​សិទ្ធិ​ក្នុង ការប្តេជ្ញាចិត្ត​របស់ខ្លួន ដូច​ទៅនឹង​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សា សន្តិសុខ​អង្គការសហប្រជាជាតិ UNSC »​។​

ព័ត៌មានជាតិ ថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022

​សូមជម្រាបថា ចាប់តាំងពី​ឆ្នាំ ១៩៤៧ ទឹកដី​ចា​មួ និង​កា​ស្មៀ​រ មាន​ឋានៈ​ពិសេស​ក្រោម​មាត្រា ៣៧០ នៃ​រដ្ឋធម្មនុញ្ញ​ឥណ្ឌា​ដែល​បានផ្តល់​សិទ្ធិ​ឱ្យ​រដ្ឋធម្មនុញ្ញ និង​សិទ្ធិ​ធ្វើ​សេចក្តីសម្រេចចិត្ត​លើ គ្រប់​វិស័យ​ទាំងអស់​លើកលែង តែ​កិច្ចការ​ការពារជាតិ​កិច្ចការ បរទេស​និង​ទំនាក់ទំនង​។​

​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ មាត្រា ៣៧០ ត្រូវបាន​ដកហូត​ដោយ​ក្រឹត្យ​ប្រធានាធិបតី​។ សភា​ជាន់ខ្ពស់​នៃ​ប្រទេស​ឥណ្ឌា បាន​បោះឆ្នោត ១២៥-៦១ ដោយ​១​សំឡេង អនុប្បវាទ ចំពោះ​ការ​បំបែក​រដ្ឋ​ចា​មួ និង​កា​ស្មៀ​រ​។ ច្បាប់​នេះ​មិនទាន់​ត្រូវបាន​អនុម័ត​ដោយ​សភា​ជាន់​ទាប​នៅឡើយ​ទេ ៕

​ប្រភព​៖​ដើម​អំពិល​
​ប្រែ​សម្រួលៈ ណៃ តុលា​

Tags: តំបន់​កា​ស្មៀ​រប៉ា​គី​ស្ថាន​ព័ត៌មានអន្តរជាតិឥណ្ឌា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩

ជនសង្ស័យ០៤​នាក់ដែល​ជាប់​ពាំ​ក់​ព័ន្ធ​ករណី​គ្រឿងញៀន​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​តុលាការខេត្ត​

ជនសង្ស័យ០៤​នាក់ដែល​ជាប់​ពាំ​ក់​ព័ន្ធ​ករណី​គ្រឿងញៀន​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​តុលាការខេត្ត​

អាជ្ញាធរ​ខេត្តសៀមរាប​បើក​សិក្ខាសាលា​ស្ដីពី​សេចក្តីណែនាំ​ស្តីពី​កិច្ច​ពិគ្រោះ​យោបល់​ភាពជា​ដៃគូ​នៅ​ថ្នាក់ក្រោម​ជាតិ​

អាជ្ញាធរ​ខេត្តសៀមរាប​បើក​សិក្ខាសាលា​ស្ដីពី​សេចក្តីណែនាំ​ស្តីពី​កិច្ច​ពិគ្រោះ​យោបល់​ភាពជា​ដៃគូ​នៅ​ថ្នាក់ក្រោម​ជាតិ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.