Monday, July 4, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរ​ខេត្តសៀមរាប​បើក​សិក្ខាសាលា​ស្ដីពី​សេចក្តីណែនាំ​ស្តីពី​កិច្ច​ពិគ្រោះ​យោបល់​ភាពជា​ដៃគូ​នៅ​ថ្នាក់ក្រោម​ជាតិ​

ដោយ Pothe Thun
07/08/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរ​ខេត្តសៀមរាប​បើក​សិក្ខាសាលា​ស្ដីពី​សេចក្តីណែនាំ​ស្តីពី​កិច្ច​ពិគ្រោះ​យោបល់​ភាពជា​ដៃគូ​នៅ​ថ្នាក់ក្រោម​ជាតិ​
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃ​ពុធ ៧​កើត ខែស្រាព​ណ៍ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០១៩​នេះ លោកជំទាវ ស៊ិន ណ​ម សមាជិកា ក្រុមប្រឹក្សា​ខេត្ត តំណាង​ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក ពៅ ពិសិដ្ឋ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​ចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ “​សេចក្ដីណែនាំ​ស្ដីពី​កិច្ច​ពិគ្រោះ​យោបល់​ភាពជា​ដៃគូរ​នៅ​ថ្នាក់ក្រោម​ជាតិ​” ក្រោម​អធិបតីភាព ឯកឧត្តម អ៊ឹម សួរ អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការ​នីតិសម្បទា និង​អភិវឌ្ឍន៍​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ឯកឧត្តម ហ៊ូ តាំង​អេង រដ្ឋលេខាធិការ ក្រសួងផែនការ លោក ជ័យ សម្បត្តិ ប្រធាន​អង្គភាព​វិភាគ និង​អភិវឌ្ឍន៍​គោលនយោបាយ នៃ​លេខាធិការដ្ឋាន គ​.​ជ​.​អ​.​ប និង​មានការ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាង​មន្ទីរ​-​អង្គភាព មកពី​ខេត្ត​ចំនួន​៤ គឺ​ខេត្តសៀមរាប ឧ​ត្ត​រ​មានជ័យ ព្រះវិហារ និង​ខេត្តកំពង់ធំ សរុប​ចំនួន ៦០​នាក់​។​

​ឯកឧត្តម អ៊ឹម សួរ បាន​មានប្រសាសន៍ថា គោលដៅ​សំខាន់​នៃ​សិក្ខាសាលា​នេះ គឺ​ការផ្សព្វផ្សាយ​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​ស្តីពី សេចក្តីណែនាំ​ក្នុងការ​រៀបចំ​កិច្ច​ពិគ្រោះ​យោបល់​ភាពជា​ដៃគូ​នៅ​ថ្នាក់ក្រោម​ជាតិ​ហើយ​សិក្ខាសាលា​នឹង​ផ្តោតលើ​របៀបវារៈ​សំខាន់​ចំនួន ០៤ រួមមាន ទី​១ ការកសាង​ផែនការអភិវឌ្ឍន៍ និង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល ទី​២ សេចក្តីណែនាំ​ស្តីពី​កិច្ច​ពិគ្រោះ​យោបល់​ភាពជា​ដៃគូ​នៅ​ថ្នាក់ក្រោម​ជាតិ ទី​៣ បទ​បង្ហាញ​ស្តីពី​ប្រព័ន្ធ​ទិន្នន័យ​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ និង​ប្រព័ន្ធ​ទិន្នន័យ​ស្តីពី​អង្គការ​មិនមែន​រដ្ឋាភិបាល និង​ទី​៤ ផ្តោត​សំខាន់​ទៅលើ​ការពិភាក្សា​ពី​ការធ្វើសមាហរណកម្ម​យន្តការ ។​

​ឯកឧត្តម អ៊ឹម សួរ មានប្រសាសន៍​បន្តថា ចំពោះ​គោលបំណង​នៃ​កិច្ច​ពិគ្រោះ​យោបល់​ភាពជា​ដៃគូ​នៅ​ថ្នាក់ក្រោម​ជាតិ​វិញ​គឺ​ផ្ដោត​សំខាន់​ទៅលើ ការលើកកម្ពស់​អភិក្រម​នៃ​ការចូលរួម​ប្រកបដោយ​បរិ​យា​ប័ន្ន ដើម្បី​ពិនិត្យ​វឌ្ឍនភាព​ការអភិវឌ្ឍ និង​បញ្ហា​ប្រឈម​នៅ​មូលដ្ឋាន ការពង្រឹង​សមត្ថភាព​គ្រប់គ្រង​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ការពង្រឹង​គុណភាព និង​ប្រសិទ្ធភាព​នៃ​ការផ្ដល់សេវា​សាធារណៈ​នៅ​ថ្នាក់ក្រោម​ជាតិ ការចែករំលែក​ព័ត៌មាន​រវាង​តួអង្គ​អភិវឌ្ឍន៍​ទាំងអស់​ដែល​បានផ្តល់​ការគាំទ្រ ឬ​អនុវត្ត​សកម្មភាព​នៅ​ថ្នាក់ក្រោម​ជាតិ និង​អ្វី​ដែរ​សំខាន់​នោះ គឺ​ការបំពេញបន្ថែម​ឲ្យ​យន្តការ​ដទៃទៀត និង​វេទិកា​ពិគ្រោះ​យោបល់​ថ្នាក់ក្រោម​ជាតិ​ដែលមាន​ស្រាប់ ។​

ព័ត៌មានជាតិ ថ្មីៗ

អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការងារជួសជុលព្រះពុទ្ធបដិមានៅរួតបាកាណ នាពេលឆាប់ៗនេះ

អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការងារជួសជុលព្រះពុទ្ធបដិមានៅរួតបាកាណ នាពេលឆាប់ៗនេះ

03/07/2022
ក្រុមការងារចម្រុះក្រុងសៀមរាប ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលកំពុងលួចឈូយឆាយដីព្រៃលិចទឹកនៅឃ្លាំងទឹកទំនប់៧៨ បញ្ជូនទៅកាន់តុលាការ

ក្រុមការងារចម្រុះក្រុងសៀមរាប ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលកំពុងលួចឈូយឆាយដីព្រៃលិចទឹកនៅឃ្លាំងទឹកទំនប់៧៨ បញ្ជូនទៅកាន់តុលាការ

03/07/2022

​ឯកឧត្តម ក៏​សង្ឃឹមថា សិក្ខាសាលា​នេះ​នឹង​ផ្តល់នូវ​មូលដ្ឋាន និង​កាលានុវត្តភាព សម្រាប់​ការរៀបចំ​កិច្ច​ពិគ្រោះ​យោបល់​ភាពជា​ដៃគូ​នៅ​ថ្នាក់ក្រោម​ជាតិ នាពេលខាងមុខ​ផងដែរ ៕

អត្តបទនិងរូបភាព៖រដ្ឋបាល​ខេត្តសៀមរាប​
​កែសម្រួល​៖ អ៊ុន ណា​រាជ្យ​

Tags: សិក្ខាសាលា​ស្ដីពី​សេចក្តីណែនាំ​ស្តីពី​កិច្ច​ពិគ្រោះ​យោបល់​ភាពជា​ដៃគូ​នៅ​ថ្នាក់ក្រោម​ជាតិអាជ្ញាធរ​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរនិង​ប្រជាពលរដ្ឋ មានការ​សាទរ​យ៉ាងខ្លាំងចំពោះ​ស​មិ​ទ្ឋ​ផល​ជាច្រើន​ក្នុង​រយៈពេល​១​អាណត្តិ​របស់​ក្រុមប្រឹក្សា​ស្រុក​ក្រឡាញ់​

អាជ្ញាធរនិង​ប្រជាពលរដ្ឋ មានការ​សាទរ​យ៉ាងខ្លាំងចំពោះ​ស​មិ​ទ្ឋ​ផល​ជាច្រើន​ក្នុង​រយៈពេល​១​អាណត្តិ​របស់​ក្រុមប្រឹក្សា​ស្រុក​ក្រឡាញ់​

អណ្តូង​គម្រោង​អា​ហ្វី​ដេ​ស​ចំនួន៦៣​អណ្តូងត្រូវបាន​ក្រុមការងារ​បច្ចេកទេសរ​បស់​មន្ទីរ​អភិវឌ្ឍ​ជនបទ​ខេត្ត​បាន​ចុះ​ជួសជុល និង​សាងសង់​ថ្មី​

អណ្តូង​គម្រោង​អា​ហ្វី​ដេ​ស​ចំនួន៦៣​អណ្តូងត្រូវបាន​ក្រុមការងារ​បច្ចេកទេសរ​បស់​មន្ទីរ​អភិវឌ្ឍ​ជនបទ​ខេត្ត​បាន​ចុះ​ជួសជុល និង​សាងសង់​ថ្មី​

ហ្វីលីពីន ប្រកាសអាសន្ន​អំពី​ការឆ្លង​រាលដាល​ជំងឺគ្រុនឈាម ខណៈ​អ្នកស្លាប់​មាន​រហូតដល់​៦២២​នាក់​

ហ្វីលីពីន ប្រកាសអាសន្ន​អំពី​ការឆ្លង​រាលដាល​ជំងឺគ្រុនឈាម ខណៈ​អ្នកស្លាប់​មាន​រហូតដល់​៦២២​នាក់​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

16/06/2022
ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

14/06/2022
យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

09/06/2022

ព័ត៌មានមើលច្រើនជាងគេ

  • សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    208 shares
    Share 83 Tweet 52
  • អាជ្ញាធរជាតិអប្សរា នឹងធ្វើការផាកពិន័យចំពោះភ្ញៀវទេសចរល្មើសបម្រាម ដើម្បីរក្សានិរន្ដរភាពបរិស្ថានស្អាត ក្នុងសួនរុក្ខជាតិអង្គរ

    134 shares
    Share 54 Tweet 34
  • ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ បានប្រកាសបិទជាផ្លូវការហើយ កាលពីម៉ោង៣រសៀលនេះ

    61 shares
    Share 24 Tweet 15
  • ពិធីបញ្ចុះវត្ថុសិរីមង្គល ចំនួន៤គ្រាប់ដែលប្រទះឃើញនៅលើកំពូលខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ ឱ្យស្ថិតនៅកន្លែងដើមវិញ !

    45 shares
    Share 18 Tweet 11
  • សមត្ថកិច្ចក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ជាប់ពាក់ព័ន្ធករណី ឆបោក

    45 shares
    Share 18 Tweet 11

ព័ត៌មានទូទៅ

  • Dating Tips (2)
  • Driver Updater (1)
  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (84)
  • ចំណេះដឹង និង ការអប់រំ (385)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,694)
  • ព័ត៌មានកីឡា (32)
  • ព័ត៌មានជាតិ (4,058)
  • ព័ត៌មានជាតិទូទៅ (116)
  • ព័ត៌មានអន្តរជាតិ (604)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (569)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (736)
  • សាសនា និង មនុស្សធម៌ (721)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (157)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.