Sunday, March 26, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរនិង​ប្រជាពលរដ្ឋ មានការ​សាទរ​យ៉ាងខ្លាំងចំពោះ​ស​មិ​ទ្ឋ​ផល​ជាច្រើន​ក្នុង​រយៈពេល​១​អាណត្តិ​របស់​ក្រុមប្រឹក្សា​ស្រុក​ក្រឡាញ់​

ដោយ Pothe Thun
07/08/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរនិង​ប្រជាពលរដ្ឋ មានការ​សាទរ​យ៉ាងខ្លាំងចំពោះ​ស​មិ​ទ្ឋ​ផល​ជាច្រើន​ក្នុង​រយៈពេល​១​អាណត្តិ​របស់​ក្រុមប្រឹក្សា​ស្រុក​ក្រឡាញ់​
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្នុង​រយៈពេល​ពេញ​មួយ​អាណត្តិ​នៃ​អាណត្តិ​ទី​២​របស់​ក្រុមប្រឹក្សា​ស្រុក​ក្រឡាញ់ កន្លងមក​ស្រុក​នេះ​ទទួលបាន​នូវ​ស​មិ​ទ្ឋ​ផល និង​ការអភិវឌ្ឍន៍​រីកចម្រើន​លើ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​នានា​ជាច្រើន ពី​សំណាក់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដ៍​ប៉ិនប្រសព្វ​និង​ឈ្លាសវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​កិច្ចខិតខំ ប្រឹងប្រែង រួមគ្នា​យ៉ាងសកម្ម​ពី​សំណាក់ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តសៀមរាប និង​បានការ​ចូលរួម​យ៉ាង​សស្រាក់សស្រាំ ពី​សំណាក់ ឯកឧត្តម​ឧកញ៉ា​បណ្ឌិត សៀង ណាំ សមាជិក​រដ្ឋសភា តំណាងរាស្ត្រ មណ្ឌល​សៀមរាប និង​ជា​ប្រធាន​ក្រុមការងារ​ខេត្ត​ចុះជួយ​ស្រុក​ក្រឡាញ់ បាន​ជួយ​សាងសង់​សាលារៀន ផ្លូវលំ ផ្លូវ​ចាក់​បេតុង មណ្ឌល​សុខភាព បន្ទប់ទឹក អណ្តូងទឹក និង​សំភារៈ​សិក្សា​យ៉ាងច្រើន ចែកជូន ដល់ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ក្នុងស្រុក​ក្រឡាញ់​។

​លោកស្រី ម៉ន​នី រង្សី អភិបាលស្រុក​ក្រឡាញ់ បាន​មានប្រសាសន៍ថា ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​ដែល​បាន​យកចិត្តទុកដាក់​គិតគូរ​នូវ​ទុក្ខលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​ការជួយជ្រោមជ្រែង​របស់​ឯកឧត្តម អ្នកឧកញ៉ា​បណ្ឌិត សៀង ណាំ ក្នុងការ​ចូលរួមចំណែក​អភិវឌ្ឍន៍​ស្រុក​ក្រឡាញ់ ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​រួមជាមួយ សមិទ្ធផល​ធំៗ និង​សំខាន់ៗ ដែល​បាន​ផ្តល់ជូន​ដល់​បងប្អូន ប្រជាពលរដ្ឋ​ក្នុងស្រុក​ក្រឡាញ់ រួមមាន​សាលារៀន មាន​ចំនួន ១០៣ ខ្នង ស្មើនឹង ៤៣៤ បន្ទប់ ការសាងសង់​ផ្លូវ​ចាក់​បេតុង​ចំនួន ០៣​ខ្សែ​ក្នុង​ឃុំ សំ​ណា​ល​មាន​ប្រវែង ២,៩៨២​ម៉ែត្រ ជីក​អណ្តូងស្នប់​បាន ចំនួន ១៤៨​អណ្តូង ចូលរួម​សាងសង់​ព្រះវិហារ ការសាងសង់ និង​ជួសជុល​ផ្លូវ​ជាច្រើន​តាម​បណ្តា​ឃុំ​ក្នុងស្រុក រួម​ជាមួយនិង​សមិទ្ធផល​ជាច្រើន​ទៀត​។​

​លោកស្រី ម៉ន​នី រង្សី បន្តថា ក្នុង​នីតិកាល​ទី​៥ នៃ​រដ្ឋសភា​នេះ រាជរដ្ឋាភិបាល បាន​នឹង​បន្ត​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​សេវា សាធារណៈ នៅ​កៀក​ប្រជាពលរដ្ឋ ព្រមទាំង​ការធ្វើ​ឲ្យ​សេវា កាន់​តែមាន គុណភាព និង ប្រសិទ្ធភាព​ខ្ពស់ ឆ្លើយតប​តាម​តម្រូវការ​ចាំបាច់​របស់​បងប្អូន​ប្រជាពលរដ្ឋ ស្របតាម​កំណែ​ង​ទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​អាណត្តិ ទី​៦ ដើម្បី​សំរេចបាន​នូវ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង សមធ​ម៍ ជាពិសេស​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​នៅ​មូលដ្ឋាន ដើម្បី​បង្រួម​គម្លាត ពី​ទីក្រុង​ទៅ​ទីជនបទ ព្រមទាំង​បានធ្វើឱ្យ​តំបន់ ជនបទ និង ទីប្រជុំជន​មាន​សាលារៀន​តាំងពី​កម្រិត​ម​ត្តេ​យ្យ​រហូតដល់​កម្រិត​ឧ​ត្ត​មសិ​ក្សា មាន​មណ្ឌល​សុខភាព មន្ទីរពេទ្យ ផ្សារ​លក់ដូរ អគ្គិសនី ព្រះវិហារ ទី​វត្ត​អារាម ប្រឡាយ អណ្តូងទឹក អាង​ស្តុក​ទឹក បង្គន់​អនាម័យ​សា​ធារ​បណ្តាញ​ផ្លូវ​គមនាគមន៍ ស្ពាន ផ្លូវថ្នល់​ខ្វាត់ខ្វែង មធ្យោបាយ​បង្កបង្កើនផល និង ផលិតកម្ម​ផ្សេងៗ​ផងដែរ​។​

ព័ត៌មានជាតិ ថ្មីៗ

ពិធីចែកវិញ្ញាប័ណ្ណបត្រនិងលិខិតសរសើរ ជូនដល់សិស្សានុសិស្សចំនួន ១២៥នាក់ នៃសាលាភាសាចិនជីងហ៊ួរ ក្រុងសៀមរាប

ពិធីចែកវិញ្ញាប័ណ្ណបត្រនិងលិខិតសរសើរ ជូនដល់សិស្សានុសិស្សចំនួន ១២៥នាក់ នៃសាលាភាសាចិនជីងហ៊ួរ ក្រុងសៀមរាប

24/03/2023
សាកលវិទ្យាល័យអង្គរខេត្ដសៀមរាប រៀបចំកម្មវិធីសង្ក្រាន្ដមហាវិទ្យាល័យ ក្រោមប្រធានបទ “ការដាស់ព្រលឹងអង្គរ”

សាកលវិទ្យាល័យអង្គរខេត្ដសៀមរាប រៀបចំកម្មវិធីសង្ក្រាន្ដមហាវិទ្យាល័យ ក្រោមប្រធានបទ “ការដាស់ព្រលឹងអង្គរ”

24/03/2023

​លោកស្រី​អភិបាលស្រុក បន្ថែមថា ដោយ​ផ្ដើមចេញ​ពីស​មិ​ទ្ឋ​ផល​ខាងលើនេះ រដ្ឋបាល​ស្រុក បាន​ចូលរួម​ដោយ​ខិតខំ​ប្រឹងប្រែង​ធ្វើកំណែទម្រង់​កាន់តែ​មាន​លក្ខណៈ​ទូលំទូលាយ និង​កាន់តែ​ស៊ីជម្រៅ​ឡើងជា​បន្ដបន្ទាប់ ដើម្បីឱ្យ បណ្ដា​អង្គភាព​នានា​ក្រោម​ឱវាទ អនុវត្ដ​បាន​សមស្រប តាម​រចនាសម្ព័ន្ធ និង​ការ​ប្រ​ព្រឹ​ត្ដទៅ​នៃ​អង្គភាព​ទាំងនោះ ដោយបាន​កែសម្រួល រៀបចំ​ធនធានមនុស្ស ឱ្យ​សមស្រប​តាម​លក្ខណៈ​សម្បត្ដិ​ជាក់ស្ដែង​នៃ​ការងារ សាមគ្គី​ផ្ទៃ ក្នុង រវាង​គណៈ​អភិបាល និង​ក្រុមប្រឹក្សា​ស្រុក ។ ធ្វើឱ្យ​កិច្ចការ​ក្នុង​រដ្ឋបាល​ស្រុក មាន​ដំណើរការ​កាន់តែ​មាន ប្រសិទ្ធភាព​ខ្ពស់ ទាំង​កិច្ចការរដ្ឋបាល​ដែនដី ការគ្រប់គ្រង​បុគ្គលិក ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ ចំណេះ ដឹង លើ ការងាររដ្ឋបាល សេដ្ឋកិច្ច សង្គមកិច្ច ព្រមទាំង​កិច្ចការ​ផ្សេងៗ​ទៀត ដើម្បី​បម្រើ​ឧត្ដមប្រយោជន៍​ជាតិ និង​ជម្រុញ ការស្ដារ និង​អភិវឌ្ឍ​សង្គមជាតិ ។​

​លោកស្រី ម៉ន​នី រង្សី បាន​បញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៨ កន្លង មកនេះ ស្រុក​ក្រឡាញ់​បានទទួល​អគារសិក្សា​ថ្មី​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ឯកឧត្តម សៀង ណាំ និង សប្បុរសជន​ជប៉ុន មាន​ចំនួន ៥​អគារ ស្មើនឹង ២៩​បន្ទប់ និង​ក្នុងនោះ កំពុងដំណើរការ​សាងសង់​អគា​សិក្សា ០១​ខ្នង និង​កំពស់ ២​ជាន់ មាន ១០​បន្ទប់ សម្រាប់​បង្កើត​វិទ្យាល័យ​ក្នុង​ឃុំ​សែន​សុខ ។ ជាមួយគ្នានេះដែរ ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ ឯកឧត្តម​បាន ជួយ​សាងសង់​ផ្លូវ​បេតុង​ចំនួន ០៣​ខ្សែ ស្មើនឹង ២៩៨២​ម៉ែត្រ ក្នុង​ឃុំ​ស្រ​ណា​ល និង​កំពុង​សាងសង់​ស្ពានបេតុង ទទឹង ៦​ម៉ែត្រ និង​មាន​ប្រវែង ៥០​ម៉ែត្រ ត​ភ្ជាប់​ពី​ភូមិ​ឱ​ម៉ា​ល់ ឃុំ​សំបួរ ទៅ​ភូមិ​បត់ ត្រង់​ឃុំ​ប្រាសាទ ស្រុក​ព្រះ នេត្រ​ព្រះ ខេត្តបន្ទាយមានជ័យ​ផងដែរ​។​នៅ​ដើមខែ​សីហា​ឆ្នាំ​២០១៩​ថ្មីៗ​នេះ ផ្លូវ​គ្រួស​ក្រហម​មួយ​ខ្សែ​ប្រវែង​ជាង ១១ គីឡូម៉ែត្រ​បាន​បើក​ការដ្ឋាន​ឲ្យ​ដំណើរ​ការសាងសង់​នឹង​ក្លាយទៅជា​ផ្លូវ​ក្រាល​កៅស៊ូ ១០០% ក្នុង​ឆ្នាំ ២០២១ ជា​អំណោយ​ដ៏​ថ្ងៃ​ថ្លា​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កំណាត់​ផ្លូវ​នេះ ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៦៨ ចេញពី​ភូមិ​ច​ន្លា​ស់​ដៃ ឆ្ពោះទៅ​ភូមិ​គោក​ត្រុំ ត្រង់ចំណុច​ផ្លូវជាតិ​លេខ ៦ ( គីឡូម៉ែត្រ​លេខ​៣៥៩ ) ឆ្លងកាត់​៤​ភូមិ រួមមាន ភូមិ​គោក​ត្នោត ភូមិ​ឈូករ័ត្ន ភូមិ​រុន និង ភូមិ​ខ្នារ​ជោ ។​

​សូមបញ្ជាក់ថា ក្រឡាញ់​គឺជា​ស្រុក​មួយ​ក្នុងចំណោម​ក្រុង​ស្រុក​ទាំង​១២​នៃ​ខេត្តសៀមរាប ស្រុក​ក្រឡាញ់​មាន ១០ ឃុំ ចែកចេញជា ៩៨ ភូមិ មាន​ចំនួន​គ្រួសារ​សរុប ១៥,០៧៣​គ្រួសារ -​មាន​ប្រជាជន​សរុប ៧១,៣៨៦​នាក់ ស្រី​៣៦,១៨៧ ដោយ​ប្រជាជន​ប្រមាណ ៨៥% ជា​កសិករ​រស់នៅ​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម​ជា​ចម្បង ក្រៅពីនេះ​ក៏មាន​វិស័យ ផ្សេងៗ​ទៀត​ដូចជា នេសាទ​ត្រី សិប្បកម្ម សេវាកម្ម និង​អាជីវកម្ម​ផ្សេងៗ ដែលជា​មូលដ្ឋាន​ក្នុងការ​ទ្រទ្រង់ ជីវភាព រស់នៅ​ប្រជាពលរដ្ឋ​។​

​អត្ថបទ និង រូបភាព ៖ យូ វង្ស​
​កែសម្រួល​៖ អ៊ុន ណា​រាជ្យ​

Tags: ​ក្រុមប្រឹក្សា​ស្រុក​ក្រឡាញ់ស្រុកក្រឡាញ់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អណ្តូង​គម្រោង​អា​ហ្វី​ដេ​ស​ចំនួន៦៣​អណ្តូងត្រូវបាន​ក្រុមការងារ​បច្ចេកទេសរ​បស់​មន្ទីរ​អភិវឌ្ឍ​ជនបទ​ខេត្ត​បាន​ចុះ​ជួសជុល និង​សាងសង់​ថ្មី​

អណ្តូង​គម្រោង​អា​ហ្វី​ដេ​ស​ចំនួន៦៣​អណ្តូងត្រូវបាន​ក្រុមការងារ​បច្ចេកទេសរ​បស់​មន្ទីរ​អភិវឌ្ឍ​ជនបទ​ខេត្ត​បាន​ចុះ​ជួសជុល និង​សាងសង់​ថ្មី​

ហ្វីលីពីន ប្រកាសអាសន្ន​អំពី​ការឆ្លង​រាលដាល​ជំងឺគ្រុនឈាម ខណៈ​អ្នកស្លាប់​មាន​រហូតដល់​៦២២​នាក់​

ហ្វីលីពីន ប្រកាសអាសន្ន​អំពី​ការឆ្លង​រាលដាល​ជំងឺគ្រុនឈាម ខណៈ​អ្នកស្លាប់​មាន​រហូតដល់​៦២២​នាក់​

​សត្វ​មាន់​ជាង១​ម៉ឺន​ក្បាលត្រូវបាន​គេ​សម្លាប់ចោល​ក្រោយ​ផ្ទុះ​ជំងឺ​គ្រុនផ្តាសាយ​បក្សី ក្នុង​ខេត្ត​ភាគខាងត្បូង​វៀតណាម​

​សត្វ​មាន់​ជាង១​ម៉ឺន​ក្បាលត្រូវបាន​គេ​សម្លាប់ចោល​ក្រោយ​ផ្ទុះ​ជំងឺ​គ្រុនផ្តាសាយ​បក្សី ក្នុង​ខេត្ត​ភាគខាងត្បូង​វៀតណាម​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1370 shares
    Share 548 Tweet 343
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    886 shares
    Share 354 Tweet 222
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    649 shares
    Share 260 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    578 shares
    Share 231 Tweet 145
  • ព្រះករុណាព្រះមហាក្សត្រ ស្តេចយាងមកដល់ខេត្តសៀមរាបហើយ ដើម្បីយាងប្រទានព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៏ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅថ្ងៃស្អែកនេះ

    269 shares
    Share 108 Tweet 67

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (475)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,026)
  • ព័ត៌មានកីឡា (44)
  • ព័ត៌មានជាតិ (4,619)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (701)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (782)
  • សាសនា និង មនុស្សធម៌ (801)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.