អាជ្ញាធជាតិអប្សរាគ្រោងជីកប្រឡាយព័ទ្ធផ្ទៃដីព្រៃឈើ ក្នុងឧទ្យានអង្គរ ដើម្បីការពារការទន្ទ្រានខុសច្បាប់
កាលនេះពីពេលថ្មីៗកន្លងទៅនេះ អាជ្ញាធរជាតិអប្សរា បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការជីកប្រឡាយតាមព្រំផ្ទៃដីព្រៃឈើ ដើម្បីការពារ និងរក្សាព្រៃឈើក្នុងឧទ្យានអង្គរ ដោយបានបញ្ជាក់ថា ជាយូរលង់មកហើយព្រៃឈើដែលស្ថិតនៅក្នុងឧទ្យានអង្គរ និងនៅជុំវិញអង្គរជាប្រភេទព្រៃស្រោង ពាក់កណ្តាលស្រោង និងព្រៃឈ្លោះ មានសត្វស្ទើរគ្រប់ប្រភេទរស់នៅជាព្រៃធម្មជាតិមានសម្រស់ស្រស់បំព្រងគួរជាទីគាប់ចិត្ត ហើយមិនត្រឹមប៉ុណ្ណោះ ព្រៃឈើនៅក្នុងឧទ្យានអង្គរ មានផលប្រយោជន៍យ៉ាងសំខាន់ដល់ភាពគង់វង្សនៃប្រាសាទ ហើយទោះបីកន្លងមក អាជ្ញាធរជាតិអប្សរា ខិតខំទប់ស្កាត់ និងការពារព្រៃឈើឱ្យប្រសើរឡើង ក៏នៅមានជនខិលខូចមួយក្តាប់តូច ...