Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធជាតិ​អប្ស​រា​គ្រោង​ជីក​ប្រឡាយ​ព័ទ្ធ​ផ្ទៃដី​ព្រៃឈើ ក្នុង​ឧទ្យាន​អង្គរ ដើម្បី​ការពារ​ការទន្ទ្រាន​ខុសច្បាប់​

ដោយ Pothe Thun
05/09/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធជាតិ​អប្ស​រា​គ្រោង​ជីក​ប្រឡាយ​ព័ទ្ធ​ផ្ទៃដី​ព្រៃឈើ ក្នុង​ឧទ្យាន​អង្គរ ដើម្បី​ការពារ​ការទន្ទ្រាន​ខុសច្បាប់​
45
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាល​នេះ​ពី​ពេល​ថ្មីៗ​កន្លងទៅនេះ អាជ្ញាធរ​ជាតិ​អប្សរា បានចេញ​សេចក្ដីជូនដំណឹង​មួយ ស្ដីពី​ការជីក​ប្រឡាយ​តាម​ព្រំ​ផ្ទៃដី​ព្រៃឈើ ដើម្បី​ការពារ និង​រក្សា​ព្រៃឈើ​ក្នុង​ឧទ្យាន​អង្គរ ដោយបាន​បញ្ជាក់ថា ជា​យូរលង់​មកហើយ​ព្រៃឈើ​ដែល​ស្ថិតនៅក្នុង​ឧទ្យាន​អង្គរ និង​នៅ​ជុំវិញ​អង្គរ​ជា​ប្រភេទ​ព្រៃស្រោង ពាក់កណ្តាល​ស្រោង និង​ព្រៃ​ឈ្លោះ មាន​សត្វ​ស្ទើរ​គ្រប់​ប្រភេទ​រស់នៅ​ជា​ព្រៃ​ធម្មជាតិ​មាន​សម្រស់​ស្រស់បំព្រង​គួរ​ជាទី​គាប់ចិត្ត ហើយ​មិន​ត្រឹម​ប៉ុណ្ណោះ ព្រៃឈើ​នៅក្នុង​ឧទ្យាន​អង្គរ មាន​ផលប្រយោជន៍​យ៉ាងសំខាន់​ដល់​ភាព​គង់វង្ស​នៃ​ប្រាសាទ ហើយ​ទោះបី​កន្លងមក អាជ្ញាធរ​ជាតិ​អប្សរា ខិតខំ​ទប់ស្កាត់ និង​ការពារ​ព្រៃឈើ​ឱ្យ​ប្រសើរឡើង ក៏​នៅមាន​ជនខិលខូច​មួយ​ក្តាប់​តូច នៅ​បន្ត​កាប់​ទន្ទ្រាន​ដីព្រៃ​ឈើ​បន្តិច​ម្តងៗ ដើម្បី​ពង្រីក​ផ្ទៃដី​ផ្ទះសម្បែង ស្រែចំការ និង​ចាប់យក​ដីព្រៃ​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​។​ល​។​

​សេចក្ដីជូនដំណឹង​បានបញ្ជាក់​បន្ថែមថា ដើម្បី​អាចឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា​មានលទ្ធភាព​គ្រប់គ្រង​ទិន្នន័យ​ព្រៃឈើ​កាន់តែ​ច្បាស់លាស់​និង​ប្រកបដោយ​និរន្តរភាព ដើម្បី​ការពារ និង​រក្សា​ព្រៃឈើ​នៅក្នុង​ឧទ្យាន​អង្គរ​ឱ្យមាន​ភាព​គង់វង្ស​យូរអង្វែង នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា នឹងធ្វើ​ការជីក​ប្រឡាយ​តាម​ព្រំ​ផ្ទៃដី​ព្រៃឈើ ដោយ​យក​ប្រឡាយ​ធ្វើ​របង​ការពារ​ការកាប់​ទន្ទ្រាន​ព្រៃឈើ​បន្តទៀត ។​

​ការងារ​ជីក​ប្រឡាយ​នេះ​មាន​ចំនួន​១៨​ខ្សែ មាន​ប្រវែង​សរុប​២៧,៧៧៧​ម៉ែត្រ ដែល​ស្ថិតនៅតាម​ទីតាំង រួមមាន ៖ ភូមិ​គោក​បេង ភូមិ​គោក​តា​ចាន់ ភូមិ​ទក្សិណ​ត្បូង និង​ភូមិ​គោក​ដូង សង្កាត់​គោកចក ក្រុង​សៀមរាប , ភូមិ​មណ្ឌល​បី សង្កាត់​ស្លក្រាម ក្រុង​សៀមរាប , – ភូមិ​ក្រ​វ៉ាន់ ភូមិ​អារក្ស​ស្វាយ ភូមិ​អញ្ចាញ ភូមិ​ស្រះស្រង់​ត្បូង និង​ភូមិ​ស្រះស្រង់​ជើង សង្កាត់​នគរធំ ក្រុង​សៀមរាប និង ភូមិ​អូរទទឹង និង​ភូមិ​ថ្នល់ទទឹង ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ខណៈដែល​ការងារ​នេះ​នឹង​ចាប់ផ្តើម​អនុវត្ត​ពីថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០១៩ តទៅ ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025


​អត្ថបទ និង រូបថត ៖ លោក ម៉ាត់ អា​រី​ហ្វី​ន​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ទន្ទ្រាន​ខុសច្បាប់​​ប្រឡាយ​ព័ទ្ធ​ផ្ទៃដី​ព្រៃឈើ ក្នុង​ឧទ្យាន​អង្គរអាជ្ញាធជាតិ​អប្ស​រា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប

អាជ្ញាធរ​ជាតិ​អប្សរា បង្ហាញ​ពី​គម្រោង​សំណង់មួយចំនួននៅ​ទីលាន​មុខ​ប្រាសាទអង្គរវត្ត​

អាជ្ញាធរ​ជាតិ​អប្សរា បង្ហាញ​ពី​គម្រោង​សំណង់មួយចំនួននៅ​ទីលាន​មុខ​ប្រាសាទអង្គរវត្ត​

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប នាំយក​អំណោយ​មនុស្សធម៌ និង​រទេះ​ជនពិការ ជូន​ជនពិការ​ចំនួន​០២​នាក់ នៅ​ឃុំ​ត្រី​ញ័រ​

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប នាំយក​អំណោយ​មនុស្សធម៌ និង​រទេះ​ជនពិការ ជូន​ជនពិការ​ចំនួន​០២​នាក់ នៅ​ឃុំ​ត្រី​ញ័រ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.