Wednesday, July 9, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប នាំយក​អំណោយ​មនុស្សធម៌ និង​រទេះ​ជនពិការ ជូន​ជនពិការ​ចំនួន​០២​នាក់ នៅ​ឃុំ​ត្រី​ញ័រ​

ដោយ Pothe Thun
05/09/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប នាំយក​អំណោយ​មនុស្សធម៌ និង​រទេះ​ជនពិការ ជូន​ជនពិការ​ចំនួន​០២​នាក់ នៅ​ឃុំ​ត្រី​ញ័រ​
38
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៩ នេះ លោកជំទាវ សុខ ណា​រ៉ូ អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប និង ជា​តំណាង​ឯកឧត្តម ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា និង​សហការី រួមទាំង​មន្ត្រី​នៃ​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ពួក បាន​ចុះ​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌ ព្រមទាំង​រទេះ​ជនពិកា​រ​ចំនួន​២​ផង ជូន​ដល់​ជនពិការ ចំនួន​០២​នាក់ នៅ​ឃុំ​ត្រី​ញ័រ ស្រុក​ពួក រួមមាន ៖

១- ឈ្មោះ ឈឹម ផុន ភេទ​ប្រុស អាយុ​៧៤​ឆ្នាំ រស់នៅ​ភូមិ​ត្រី​ញ័រ ជា​គ្រូបង្រៀន​ចូល​និវត្ត​រ៍ ដែលមាន​ជំងឺលើសឈាម​ពិការ​មួយ​ចំហៀង​ខ្លួន​តាំង​ឆ្នាំ​២០១៥ មាន​ប្រពន្ធ​ឈ្មោះ សាំង អ៊ី​ម អាយុ​៦៨​ឆ្នាំ មុខរបរ​មេផ្ទះ មានកូន​៩​នាក់ ក្នុងនោះ​ស្រី​ចំនួន​៥​នាក់ ប៉ុន្តែ​មានគ្រួសារ​អស់ហើយ ដែល​សព្វថ្ងៃ​រស់នៅ​ជាមួយ​កូនស្រី​ពៅ​ឈ្មោះ ឈឹម សាវ​រឺ មុខរបរ​ធ្វើក​ម្មករ​នៅ​ខេត្តសៀមរាប និង ២- ឈ្មោះ ទាត់ ម៉ៅ ភេទ​ស្រី អាយុ​៤៧​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ រស់នៅ​ភូមិ​ជួយ​ចក្រី ជា​ជនពិការ​ជើង​ទាំង​២ និង ដៃ​ម្ខាង ហើយ​និយាយ​ពុំបាន​ដោយសារ​ជំងឺ​ពេល​គាត់​ទៅធ្វើ​ពលករ​នៅ​ប្រទេស​ថៃ​តាំងពី​ឆ្នាំ​២០១៧ មានកូន​ប្រុស​ម្នាក់ អាយុ​១២​ឆ្នាំ​កំពុង​រៀន​ថ្នាក់​ទី​២ ពុំ​មានផ្ទះ​ផ្ទាល់ខ្លួន​ទេ សព្វថ្ងៃ​ស្នាក់នៅ​ជាមួយ​ប្អូនស្រី​។​

​អំណោយ​មនុស្សធម៌​ដែល​បានផ្ដល់​ជូន ក្នុង​ម្នាក់ៗ​ទទួលបាន​៖ រទេះ ជនពិការ​១​គ្រឿង , អង្ករ​២៥​គីឡូក្រាម , មី​១​កេស , ត្រីខ​១​យួរ , មុង​១ , ភួយ​១ , សារុង​១ , ក្រមា​១ , អាវយឺត​២ និង​ថវិកា​ចំនួន​២០ ម៉ឺន​រៀល ហើយ​លោកជំទាវ សុខ ណា​រ៉ូ បាន​ឧ​ត្ថ​ម្ភ​បន្ថែម​ក្នុង​ម្នាក់ៗ ថវិកា​ចំនួន​៥​ម៉ឺន​រៀល និង​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ពួក ក៏បាន​ឧបត្ថម្ភ​នូវ​អំណោយ​មួយចំនួន​ផងដែរ ។​

​មានប្រសាសន៍​នាឱកាស​នោះ លោកជំទាវ សុខ ណា​រ៉ូ បាន​ពាំ​នាំនូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ក៏ដូចជា​ឯកឧត្តម ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា ព្រមទាំង​សម្ដែង​នូវ​ការសោកស្តាយ​ជា​ពន់ពេក ចំពោះ​អ៊ំ​ប្រុស និង​បងស្រី ដែល​បាន​រងគ្រោះ​នូវ​ជំងឺ​នេះ ក្នុងនាម​កាកបាទក្រហម​កម្ពុជា ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន មិន​ទុកចោល​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឱ្យនៅ​ក​ណ្ដោ​យក​ណ្ដែ​ង​ឡើយ ដូច​ពាក្យស្លោក​លើកឡើង​ថា “​កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា -​មិន​ទុក​នរណាម្នាក់​ចោល​” ៕

ព័ត៌មានជាតិ ថ្មីៗ

ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប រួមគ្នាវេចនំអន្សម ផ្ដល់ជូនដល់បងប្អូនកងទ័ពឈរជើងនៅតាមបន្ទាត់ព្រំដែន ខេត្តឧត្ដរមានជ័យ

ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប រួមគ្នាវេចនំអន្សម ផ្ដល់ជូនដល់បងប្អូនកងទ័ពឈរជើងនៅតាមបន្ទាត់ព្រំដែន ខេត្តឧត្ដរមានជ័យ

09/07/2025
អាជ្ញាធរខេត្តសៀមរាប ចាត់ទុកការផ្ដល់សេវាសាធារណៈជូនពលរដ្ឋ ជាតួនាទី និងការទទួលខុសត្រូវដ៏សំខាន់មួយរបស់អាជ្ញាធរមូលដ្ឋាន

អាជ្ញាធរខេត្តសៀមរាប ចាត់ទុកការផ្ដល់សេវាសាធារណៈជូនពលរដ្ឋ ជាតួនាទី និងការទទួលខុសត្រូវដ៏សំខាន់មួយរបស់អាជ្ញាធរមូលដ្ឋាន

09/07/2025



​អត្ថបទ និង រូបថត ៖ លោក អ៊ិន សី​ហរិ​ទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ឃុំ​ត្រី​ញ័រ​​រទេះ​ជនពិការសាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបអំណោយ​មនុស្សធម៌
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមត្ថកិច្ច​ខេត្តសៀមរាប អនុញ្ញាត​ឲ្យ​សិប្ប​កម្មដ្ឋាន​ផលិត​នំ​នៅ​ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង ដំណើរការ​ឡើងវិញ ក្រោយ​ពិនិត្យឃើញថា​នំ​ដែល​ផលិត គឺ​តាម​ស្តង់ដារ ទាំង​ផ្នែក​គីមី​សាស្ត្រ និង​ជីវសាស្ត្រ​

សមត្ថកិច្ច​ខេត្តសៀមរាប អនុញ្ញាត​ឲ្យ​សិប្ប​កម្មដ្ឋាន​ផលិត​នំ​នៅ​ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង ដំណើរការ​ឡើងវិញ ក្រោយ​ពិនិត្យឃើញថា​នំ​ដែល​ផលិត គឺ​តាម​ស្តង់ដារ ទាំង​ផ្នែក​គីមី​សាស្ត្រ និង​ជីវសាស្ត្រ​

ក្រសួង​សង្គមកិច្ច បើក​វគ្គ​បណ្តុះបណ្តាល​ដ​ល់​ភ្នាក់ងារ​សង្គមកិច្ច ស្តីពី ការងារ​សង្គមកិច្ច ទាក់ទង​នឹង​អនីតិជន​ទំនាស់​នឹង​ច្បាប់​

ក្រសួង​សង្គមកិច្ច បើក​វគ្គ​បណ្តុះបណ្តាល​ដ​ល់​ភ្នាក់ងារ​សង្គមកិច្ច ស្តីពី ការងារ​សង្គមកិច្ច ទាក់ទង​នឹង​អនីតិជន​ទំនាស់​នឹង​ច្បាប់​

សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់​បន្ថែមទៀត ពីបទ​អំពើ​លួច​គោក្របី​

សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់​បន្ថែមទៀត ពីបទ​អំពើ​លួច​គោក្របី​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

    អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

    36 shares
    Share 14 Tweet 9
  • ប្រជាពលរដ្ឋខ្មែរឥស្លាមរស់នៅលើផ្ទះបណ្ដែតទឹកក្នុងសង្កាត់ចុងឃ្នៀស ទទួលបានអំណោយពីថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាប

    31 shares
    Share 12 Tweet 8
  • អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យអាជ្ញាធរក្រុងស្រុកត្រូវឈ្វេងយល់ និងបែងចែកតួនាទីភារកិច្ចឱ្យបានច្បាស់លាស់ ជំរុញការដោះស្រាយបញ្ហានៅមូលដ្ឋានឱ្យមានតម្លាភាព

    30 shares
    Share 12 Tweet 8
  • អភិបាលរងខេត្តសៀមរាប ជំរុញដល់អាជ្ញាធរស្រុកអង្គរធំ ត្រូវខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយភាពស្មោះត្រង់

    26 shares
    Share 10 Tweet 7
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63203 shares
    Share 43653 Tweet 8146

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (121)
  • ចំណេះដឹង និង ការអប់រំ (731)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,926)
  • ព័ត៌មានកីឡា (55)
  • ព័ត៌មានជាតិ (6,285)
  • ព័ត៌មានជាតិទូទៅ (223)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,085)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (900)
  • សាសនា និង មនុស្សធម៌ (1,038)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (248)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.