Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

សមត្ថកិច្ច​ខេត្តសៀមរាប អនុញ្ញាត​ឲ្យ​សិប្ប​កម្មដ្ឋាន​ផលិត​នំ​នៅ​ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង ដំណើរការ​ឡើងវិញ ក្រោយ​ពិនិត្យឃើញថា​នំ​ដែល​ផលិត គឺ​តាម​ស្តង់ដារ ទាំង​ផ្នែក​គីមី​សាស្ត្រ និង​ជីវសាស្ត្រ​

ដោយ Pothe Thun
05/09/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
សមត្ថកិច្ច​ខេត្តសៀមរាប អនុញ្ញាត​ឲ្យ​សិប្ប​កម្មដ្ឋាន​ផលិត​នំ​នៅ​ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង ដំណើរការ​ឡើងវិញ ក្រោយ​ពិនិត្យឃើញថា​នំ​ដែល​ផលិត គឺ​តាម​ស្តង់ដារ ទាំង​ផ្នែក​គីមី​សាស្ត្រ និង​ជីវសាស្ត្រ​
48
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​តាម​ប្រភពពី​បណ្ដាញ​ទំនាក់ទំនង​សង្គម ( Facebook ) ផ្លូវការ​របស់​រដ្ឋបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា បន្ទាប់ពី​មានការ​ចុះផ្សាយ​ជា​បន្តបន្ទាប់​លើ​ករណី​ពុល​នំប៉័ង​នៅ​ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី កាលពី​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៩ ហើយ​ដែល​អ្នកលក់​ចែកចាយ​បន្តបាន​ទិញ​ពី​សិប្បកម្ម​ផលិត នៅ​ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង និង ក្រោយ​កើតហេតុ​មក កម្លាំង​សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប , មន្ទីរ​ឧស្សាហ កម្ម និង​សិប្បកម្ម​ខេត្តសៀមរាប និង​សមត្ថកិច្ច​ពាក់ព័ន្ធ បានធ្វើ​កោសល្យ​វិ​ច្ច័​យ​យ៉ាង​យកចិត្តទុកដាក់ ព្រមទាំង​បាន​ផ្អាក​កន្លែង​ផលិត​បណ្តោះអាសន្ន​ផងដែរ និង​ដើម្បី​យក​សំណាក​នំ​ទៅពិនិត្យ​នៅ​មន្ទីរពិសោធន៍​។​

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា បន្ទាប់មក មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្តសៀមរាប បាន​យក​សំណាក​នំ​នោះ ទៅពិនិត្យ​នៅ​មន្ទីរពិសោធន៍ នៅ​មជ្ឈមណ្ឌល​មន្ទីរពិសោធន៍​ឧស្សាហកម្ម​កម្ពុជា លើ​ផ្នែក​គីមី​សាស្ត្រ និង​ជីវសាស្ត្រ ដែលជា​លទ្ធផល​បាន​បង្ហាញថា នំ​ដែល​ផលិត​នេះ គឺ​តាម​ស្តង់ដារ ដែល​អាច​បរិភោគបាន ហើយ​ជាមួយគ្នានេះ មន្ត្រី​ជំនាញ​ខាង​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត ក៏បាន​សន្និដ្ឋាន​ដូចគ្នា​នឹង​ការសន្និដ្ឋាន​របស់​មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្ត គឺ​ការពុល​នេះ​បណ្តាលមកពី​អ្នក​លើក​យកទៅលក់​បន្ត ទុកដាក់​នំ​មិនបាន​ល្អ មិនមាន​អនាម័យ នាំ​ឲ្យ​នំ​នោះ​ជូរ​ផ្អូម និង​ខូចគុណភាព ។​

​រដ្ឋបាល​ខេត្តសៀមរាប សូម​ស្នើ​ឲ្យ​គ្រប់ការ​ផ្សព្វផ្សាយ គួរ​បាន​ស្វែង រក​ព័ត៌មាន​ឲ្យ​បាន​គ្រប់គ្រង​ជ្រោយ ជៀសវាង​នាំ​ឲ្យ​មានការ​ភាន់ច្រឡំ​ពី​សាធារណៈមតិ ហើយ​ជាមួយគ្នានេះ ចំពោះ​សិប្ប​កម្មដ្ឋាន ឬ​អាហារ​ដ្ឋា​ន​នានា ឬ​អាជីវករ​លក់ដូរ​គ្រឿង​ឧបភោគបរិភោគ​ទាំងអស់ សូម​យកចិត្តទុកដាក់​លើ​បញ្ហា​សុវត្ថិភាព​ចំណីអាហារ និង​អនាម័យ ជៀសវាង​ផលប៉ះពាល់​ដល់​អ្នក​បរិ​ភោគ ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025


​អត្ថបទ និង រូបថត ៖ Facebook រដ្ឋបាល​ខេត្តសៀមរាប​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: សិប្ប​កម្មដ្ឋាន​ផលិត​នំ​នៅ​ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួង​សង្គមកិច្ច បើក​វគ្គ​បណ្តុះបណ្តាល​ដ​ល់​ភ្នាក់ងារ​សង្គមកិច្ច ស្តីពី ការងារ​សង្គមកិច្ច ទាក់ទង​នឹង​អនីតិជន​ទំនាស់​នឹង​ច្បាប់​

ក្រសួង​សង្គមកិច្ច បើក​វគ្គ​បណ្តុះបណ្តាល​ដ​ល់​ភ្នាក់ងារ​សង្គមកិច្ច ស្តីពី ការងារ​សង្គមកិច្ច ទាក់ទង​នឹង​អនីតិជន​ទំនាស់​នឹង​ច្បាប់​

សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់​បន្ថែមទៀត ពីបទ​អំពើ​លួច​គោក្របី​

សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់​បន្ថែមទៀត ពីបទ​អំពើ​លួច​គោក្របី​

ថវិកា​មនុស្សធម៌​ចំនួន​៥០​ម៉ឺន​រៀល ត្រូវបាន​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន នាំយក​ទៅជូន​ស្ត្រី​មេម៉ាយ​ទីទ័លក្រ​ផ្ទុកមេរោគ និង​ពិការភ្នែក នៅ​ក្រុង​សៀមរាប​

ថវិកា​មនុស្សធម៌​ចំនួន​៥០​ម៉ឺន​រៀល ត្រូវបាន​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន នាំយក​ទៅជូន​ស្ត្រី​មេម៉ាយ​ទីទ័លក្រ​ផ្ទុកមេរោគ និង​ពិការភ្នែក នៅ​ក្រុង​សៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.