Friday, May 1, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួង​សង្គមកិច្ច បើក​វគ្គ​បណ្តុះបណ្តាល​ដ​ល់​ភ្នាក់ងារ​សង្គមកិច្ច ស្តីពី ការងារ​សង្គមកិច្ច ទាក់ទង​នឹង​អនីតិជន​ទំនាស់​នឹង​ច្បាប់​

ដោយ Pothe Thun
05/09/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រសួង​សង្គមកិច្ច បើក​វគ្គ​បណ្តុះបណ្តាល​ដ​ល់​ភ្នាក់ងារ​សង្គមកិច្ច ស្តីពី ការងារ​សង្គមកិច្ច ទាក់ទង​នឹង​អនីតិជន​ទំនាស់​នឹង​ច្បាប់​
43
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ដោយមាន​ការសហការ​គាំទ្រ​ពី​អង្គការ UNICEF នៅ​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នា​២០១៩​នេះ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​មួយ​នៅ​ខេត្តសៀមរាប មាន​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃទី​០៥ ដល់​ថ្ងៃទី​០៦​ខែកញ្ញា ជូន​ដល់​ភ្នាក់ងារ​សង្គមកិច្ច ស្តីពី ការងារ​សង្គមកិច្ច​ទាក់ទង​នឹង​អនីតិជន​ទំនាស់​នឹង​ច្បាប់ ដោយ​ផ្តោត​សំខាន់​ទៅលើ​ការងារ​សង្គមកិច្ច និង​ការគ្រប់គ្រង​ករណី ការពិភាក្សា​លើ​ការបង្កើត​ទម្រង់​របាយការណ៍​ស្តីពី​ការប៉ាន់ប្រមាណ​សុខុមាលភាព និង​ស្ថានភាព​សង្គមកិច្ច​របស់​អនីតិជន និង​ការតាក់តែង​មេរៀន​សម្រាប់​បង្រៀន​បន្ត​ដល់​ថ្នាក់ស្រុក ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​អនីតិជន​ទំនាស់​នឹង​ច្បាប់ ស្របតាម​បទដ្ឋាន​ជាតិ អន្តរជាតិ សំដៅ​ទប់ស្កាត់ ការប្រព្រឹត្ត​បទល្មើស របស់​អនីតិជន និង ដើម្បី​ឧ​ត្ត​ម​ប្រយោជន៍​របស់​អនីតិជន ដែល​ត្រូវបាន​ដកហូត​សេរីភាព ។​

​វគ្គ​បណ្ដុះបណ្ដាល​នេះ បាន​ប្រ​ព្រឹ​ត្ថ​ទៅ ក្រោម​អធិបតីភាព​ឯកឧត្ដម ជា ចំណាន អនុរដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង តំណាង​ឯកឧត្ដម វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ដោយមាន​ការចូលរួម​សំណាក់​លោក លោកស្រី ជា​មន្ត្រី​មកពី​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន​និង​យុវនីតិសម្បទា រាជធានី​-​ខេត្ត​ចំនួន​១២ រួមមាន​៖ រាជធានី​ភ្នំពេញ , ខេត្តសៀមរាប , ស្ទឹងត្រែង , កំពង់ធំ , ព្រះវិហារ , ឧ​ត្ត​រ​មានជ័យ , បន្ទាយមានជ័យ , បាត់ដំបង , ប៉ៃលិន , ពោធិសាត់ , កំពង់​ឆ្នាំ និង​ខេត្តកំពង់ស្ពឺ ។​

​លោក អោ ម៉ៅ ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា វគ្គ​បណ្តុះបណ្តាល​នាពេលនេះ គឺជា​លើក​ទី​២​ហើយ ដែល​ក្រសួង​បានរៀបចំ​ឡើង ដើម្បី​ពង្រឹងសមត្ថភាព​ភ្នាក់ងារ​សង្គមកិច្ច​ដែល​បានតែងតាំង​ចងក្រង​គោលបំណង​ត្រីមាស ក្នុងការ​អនុវត្ត​ច្បាប់​ស្តីពី​យុត្តិធម៌​អនីតិជន ខណៈដែល​ច្បាប់​ស្ដីពី​យុត្តិធម៌​អនីតិជន ជា​ប្រព័ន្ធយុត្តិធម៌​ទំនើប​មួយ ដែល​ផ្ដោត​សំខាន់​ទៅលើ​ការ​បង្វែរ ដែល​តម្រូវឱ្យ​មានការ​ពិ​ចា​ណា​នៅ​គ្រប់​ដំណាក់កាល​នៃ​នីតិវិធី ជាពិសេស​ដំណាក់កាល​មន្ត្រីនគរបាល​យុត្តិធម៌ ហើយ​ការឃុំខ្លួន​ជា​ជម្រើស​ចុងក្រោយ និង​មាន​រយៈពេល​ខ្លី​បំផុត ។​

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

​ឯកឧត្ដម ជា ចំណាន បាន​បញ្ជាក់ថា ក្រសួង​សង្គមកិច្ច បាន​ព្យាយាម​បញ្ចៀស​អនីតិជន​ទំនាស់​នឹង​ច្បាប់ ចេញពី​នីតិវិធី​ផ្លូវការ​របស់​តុលាការ ដើម្បី​កុំឱ្យ​ជាប់​ក្នុង​បញ្ជី​ថ្កោល​ទោល​ផងដែរ ហើយ​ជាមួយគ្នានេះ ភ្នាក់ងារ​សង្គមកិច្ច ត្រូវមាន​វត្ត​មាននៅ​គ្រប់​ដំណាក់កាល ចាប់តាំងពី​ដំណាក់កាល​នគរបាល​យុត្តិធម៌​ឡើងទៅ ហើយ​វត្តមាន​របស់​ភ្នាក់ងារ​សង្គមកិច្ច​នេះ គឺ​ដើម្បី​ផ្តល់​ការគាំទ្រ​ផ្លូវចិត្ត សេវា​សង្គម​ចាំបាច់​នានា និង​ធ្វើ​របាយការណ៍​ប៉ាន់ប្រមាណ​ស្តីពី​សុខុមាលភាព និង​ស្ថានភាព​សង្គម​របស់​អនីតិជន ដូច្នេះ​ក្នុងឱកាស​នេះ សុំឱ្យ​សិក្ខាកាម​ទាំងអស់ យកចិត្តទុកដាក់​ស្តាប់ កត់ត្រា និង លើក​ជា​សំណួរ ដើម្បី​ទទួលបាន​ចំណេះដឹង និង​បទពិសោធន៍​ល្អៗ​បន្ថែមទៀត ទាក់ទង​នឹង​ការងារ​សង្គមកិច្ច ដែល​គ្រូឧទ្ទេស នឹងធ្វើ​បទ​បង្ហាញជូន​នៅពេលនេះ ៕

​អត្ថបទ និង រូបថត ៖ លោក អ៊ិន សី​ហរិ​ទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ក្រសួង​សង្គមកិច្ចវគ្គ​បណ្តុះបណ្តាល​ដ​ល់​ភ្នាក់ងារ​សង្គមកិច្ច ស្តីពី ការងារ​សង្គមកិច្ច ទាក់ទង​នឹង​អនីតិជន​ទំនាស់​នឹង​ច្បាប់​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់​បន្ថែមទៀត ពីបទ​អំពើ​លួច​គោក្របី​

សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់​បន្ថែមទៀត ពីបទ​អំពើ​លួច​គោក្របី​

ថវិកា​មនុស្សធម៌​ចំនួន​៥០​ម៉ឺន​រៀល ត្រូវបាន​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន នាំយក​ទៅជូន​ស្ត្រី​មេម៉ាយ​ទីទ័លក្រ​ផ្ទុកមេរោគ និង​ពិការភ្នែក នៅ​ក្រុង​សៀមរាប​

ថវិកា​មនុស្សធម៌​ចំនួន​៥០​ម៉ឺន​រៀល ត្រូវបាន​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន នាំយក​ទៅជូន​ស្ត្រី​មេម៉ាយ​ទីទ័លក្រ​ផ្ទុកមេរោគ និង​ពិការភ្នែក នៅ​ក្រុង​សៀមរាប​

ផ្ទុះ​ឆេះ​ក្នុង​រោងចក្រ​ផលិត​កាំជ្រួច​មួយកន្លែង​នៅ​ឥណ្ឌា សម្លាប់​មនុស្ស​អស់​តិច​បំផុត​១៧​នាក់​

ផ្ទុះ​ឆេះ​ក្នុង​រោងចក្រ​ផលិត​កាំជ្រួច​មួយកន្លែង​នៅ​ឥណ្ឌា សម្លាប់​មនុស្ស​អស់​តិច​បំផុត​១៧​នាក់​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.