Saturday, June 14, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ថវិកា​មនុស្សធម៌​ចំនួន​៥០​ម៉ឺន​រៀល ត្រូវបាន​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន នាំយក​ទៅជូន​ស្ត្រី​មេម៉ាយ​ទីទ័លក្រ​ផ្ទុកមេរោគ និង​ពិការភ្នែក នៅ​ក្រុង​សៀមរាប​

ដោយ Pothe Thun
05/09/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ថវិកា​មនុស្សធម៌​ចំនួន​៥០​ម៉ឺន​រៀល ត្រូវបាន​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន នាំយក​ទៅជូន​ស្ត្រី​មេម៉ាយ​ទីទ័លក្រ​ផ្ទុកមេរោគ និង​ពិការភ្នែក នៅ​ក្រុង​សៀមរាប​
35
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ឯកឧត្តម លីវ សុខុន ទីប្រឹក្សា​ក្រសួង​ព័ត៌មាន និង ជា​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ក្រោយពី​ទទួលដំណឹង​តាមរយៈ​ការចុះផ្សាយ​របស់​គេហទំព័​រ​និង​ទូរទស្សន៍​ជាតិ​ខេត្តសៀមរាប រៀបរាប់​ពី​ការលំបាក និង​ការសុំ​ការឧបត្ថម្ភ​ពី​សប្បុរជន​របស់​មេម៉ាយ​ទីទ័លក្រ​ផ្ទុកមេរោគ និង​ពិការភ្នែក​នៅ​ភូមិ​អញ្ចាញ ក្នុង​ក្រុង​សៀមរាប និង តប​តាម​ការអំពាវនាវ​សុំ​ជំនួយ​សប្បុរសធម៌ កាលពីពេល​ថ្មីៗ​នេះ លោក ហឿន សំនៀង នាយករង​ខុ​ទ្ឋ​កាល័យ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង​ជា​អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ហិរញ្ញវត្ថុ ក្រសួង​សាធារណ​:​ការ​និង​ដឹកជញ្ជូន បាន​ឧបត្ថម្ភ​នូវ​ថវិកា​ចំនួន​៥០​ម៉ឺន​រៀល ដើម្បី​ជួយ​សម្រួល​ដល់​ទុក្ខលំបាក​របស់​ក្រុមគ្រួសារ​អ្នកស្រី ឈ្មោះ សុខ សំណាង មាន​អាយុ​៤៥​ឆ្នាំ មានកូន​ម្នាក់ និង ម្ដាយ​ចាស់ជរា អាយុ​៧០​ឆ្នាំ ក្នុងបន្ទុក ដែល​សុំ​ផ្ទះ​គេ​ស្នាក់នៅ​ស្ថិតនៅ​ភូមិ​អញ្ចាញ ។​

​ឯកឧត្តម លីវ សុខុន បាន​ឲ្យ​ដឹង​ទៀតថា អំណោយ​សប្បុរសធម៌រ​ប​ស់លោក ហឿន សំនៀង ជា​ថវិកា​ចំនួន​៥០​ម៉ឺន​រៀល​នេះ ត្រូវបាន​ឯកឧត្តម និង ក្រុមការងារ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប យក ទៅជូន​ដោយ​ផ្ទាល់ដៃ​នៅ​ទីកន្លែង​រស់នៅ​ផ្ទាល់​របស់​អ្នកស្រី សុខ សំណាង នា​ព្រឹក​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៩ ។​

​ក្នុងឱកាស​នោះដែរ​ឯកឧត្តម លីវ សុខុន បាន​ពាំ​នាំនូវ​ការសាកសួរ​សុខទុក្ខ និង អាណិតអាសូរ​ពី​សំណាក់​លោក ហឿន សំនៀង ដែលជា​និច្ច​ជា​កាល​លោក​តែងតែ​ចូលរួម​ជួយ​ក្នុង​ការងារ​មនុស្សធម៌ និង​ផ្តល់ជូន​ដល់​ទៅតាម​ល​ទ្ឋ​ភាព​ដែល​អាច​ធ្វើបាន ជួយឧបត្ថម្ភ​ទោះ​តិចតួច​ក្តី ដល់​គ្រួសារ​ក្រីក្រ​និង​ជនរងគ្រោះ​ដោយ​ឧប្បត្តិហេតុ​ផ្សេងៗ​ទៅតាម​ភាពជាក់ស្តែង ខណៈ​កន្ល​មក​លោក ហឿន សំនៀង ធ្លាប់បាន​ជួយឧបត្ថម្ភ​ដល់​យុវជន​ពីររូប រស់នៅ​ភូមិ​ផ្លូវ​លាវ ឃុំ​ប្រាសាទ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ជា​គ្រួសារ​ក្រីក្រ ហើយ​យុវជន​ត្រូវ​ខ្សែភ្លើង​ឆក់​ធ្លាក់ខ្លួន​ពិការ​មួយជីវិត និង​យុវជន​ម្នាក់ទៀត​រស់នៅ​ភូមិ​ទន្លាប់ ឃុំ​ប្រាសាទ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ពិការ​ជើង​ទាំងពីរ និង​ដៃស្តាំ តាំងពី​កំណើត ហើយ​គ្រួសារ​ក្រីក្រ​ទៀត ។​

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋបាលខេត្តសៀមរាប បើកវគ្គតម្រង់ទិសស្តីពីការបំពេញបញ្ជីសំណួរពាក់ព័ន្ធនឹងព័ត៌មានរបស់មន្ត្រីភូមិ តាមប្រព័ន្ធអនឡាញ

រដ្ឋបាលខេត្តសៀមរាប បើកវគ្គតម្រង់ទិសស្តីពីការបំពេញបញ្ជីសំណួរពាក់ព័ន្ធនឹងព័ត៌មានរបស់មន្ត្រីភូមិ តាមប្រព័ន្ធអនឡាញ

13/06/2025
មន្ទីរអធិការកិច្ចខេត្តសៀមរាប៖ ការអនុវត្តច្បាប់ស្ដីពីសំណង់ គឺជាការធានាគុណភាព សុវត្ថិភាពទ្រព្យសម្បតិ្ត និងសុខុមាលភាពរបស់ម្ចាស់សំណង់ និងអ្នកប្រើប្រាស់

មន្ទីរអធិការកិច្ចខេត្តសៀមរាប៖ ការអនុវត្តច្បាប់ស្ដីពីសំណង់ គឺជាការធានាគុណភាព សុវត្ថិភាពទ្រព្យសម្បតិ្ត និងសុខុមាលភាពរបស់ម្ចាស់សំណង់ និងអ្នកប្រើប្រាស់

13/06/2025

​បើតាម​ការរៀបរាប់រ​បស់​អ្នកស្រី សុខ សំណាង បាន​ឲ្យ​ដឹងថា អ្នកស្រី បាន​ខិតខំ​ប្រឹង​តស៊ូ​រស់នៅ​ជាមួយ​កូន​ម្នាក់ និង ម្ដាយ​ចាស់ជរា​ម្នា​ក់វ័យ ៧០​ឆ្នាំ ដោយ​គ្មាន​ផ្ទះសម្បែង​តាំងពី​ឆ្នាំ​២០០៣​មក ដែល​បច្ចុប្បន្ន​សុំ​ខ្ទម​ចាំ​ដី​លោកតា​ម្នាក់ សម្រាប់​ស្នាក់អាស្រ័យ ដែល​ស្ថិត​ក្នុងភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប ទោះជា​លំបាក​យ៉ាងណាក៏ដោយ ក្រុមគ្រួសារ​អ្នកស្រី និង​អ្នកស្រី មិនបាន​ដើរ​សុំទាន​គេ ដើម្បី​យកប្រាក់​មក​ទិញ​ចំណីអាហារ​ប្រចាំថ្ងៃ​ឡើយ ។​

​អ្នកស្រី បាន​រំលឹក​ពី​ប្រវត្តិ​គ្រួសារ​ថា បន្ទាប់ពី​ប្ដី​អ្នកស្រី​បាន​ស្លាប់ទៅ អ្នកស្រី​បាន​ធ្លាក់ខ្លួន​ឈឺ ហើយ​ក៏បាន​ទៅពិនិត្យ​សុខភាព ទើប​ដឹងថា​ខ្លួន​បាន​ឆ្លង​មេរោគ​អេដស៍​ពី​ប្ដី ពេលនោះ​អ្នកស្រី​បាន​ឈប់​ធ្វើការ​ពី​រោងចក្រ​នៅ​រាជធានី​ភ្នំពេញ និង​បានមក​រស់នៅ​ខេត្តសៀមរាប​ក្នុង​ឆ្នាំ​២០០៣ ដែល​នៅពេលនោះ អ្នកស្រី​ក៏បាន​ទៅ​ទទួល​សេវា​ព្យាបាល​ពី​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ដើម្បី​ទទួល​ថ្នាំ​ប្រឆាំង​មេរោគ​អេស​ដ៍ ជា​អកុសល​នៅ​ឆ្នាំ​២០០៧ អ្នកស្រី បាន​ធ្លាក់ខ្លួន​ពិការភ្នែក​ទាំងសងខាង​ទៅ រីឯ​បងប្អូន​អ្នកស្រី​នៅ​ខេត្ត​ផ្សេង មាន​ជីវភាព​លំបាក ពុំមាន​លទ្ធភាព​ជួយ​អ្នកស្រី​ទេ ។​

​អ្នកស្រី សុខ សំណាង បាន​រៀបរាប់​ទៀតថា​៖ កន្លងមក អ្នកស្រី​ក៏​ធ្លាប់​ទាក់ទង​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្តសៀមរាប ដើម្បី​សុំ​ដី​សង់​លំនៅដ្ឋាន​ផងដែរ តែ​អាជ្ញាធរ​ថា ពុំមាន​ដី​នោះទេ ហើយ​តាមរយៈ​ឯកឧត្តម លីវ សុខុន ដែល​កំពុងមាន​វត្តមាន​នាពេលនេះ សូម​សំណូមពរ​ដល់​ឯកឧត្តម ជា ច័ន្ទ​បរិបូរណ៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​ក្រឡាញ់ និង ឯកឧត្តម ម៉ូត ទូ​ល័ស ទីប្រឹក្សា​ក្រសួង​ព័ត៌មាន មេត្តាជួយ​ដោះស្រាយ​នូវ​ការលំបាក​នេះ សម្រាប់​គ្រួសារ​អ្នកស្រី​ផង ។​

​សូម​រំលឹក​ផងដែរ​ថា ៖ កាលពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩​កន្លងទៅនេះ ឯកឧត្តម លីវ សុខុន ទីប្រឹក្សា​ក្រសួង​ព័ត៌មាន និង ជា​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប និង សហការី បាន​នាំយក​អំណោយ​មនុស្សធម៌ រួមមាន​អង្ករ​ចំនួន​១០០​គីឡូក្រាម ថវិកា​ចំនួន​១៥ ម៉ឺន រៀល , ទឹក​ស៊ី​អី​វ ១​យួរ និង ទឹកត្រី ១​យូរ ជា​អំណោយ​របស់​ឯកឧត្តម ជា ច័ន្ទ​បរិបូរណ៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​ក្រឡាញ់ និង ឯកឧត្តម ម៉ូត ទូ​ល័ស ទីប្រឹក្សា​ក្រសួង​ព័ត៌មាន តាម​សំណូមពរ​របស់​អ្នកស្រី ម្តង​រួចហើយ ដើម្បី​ជួយ​សម្រួល​ការលំបាក និង ភាព​ទីទ័ល​ដល់​គ្រួសារ​នេះ ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ទីប្រឹក្សា​ក្រសួង​ព័ត៌មាន​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាបស្ត្រី​មេម៉ាយ​ទីទ័លក្រ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ផ្ទុះ​ឆេះ​ក្នុង​រោងចក្រ​ផលិត​កាំជ្រួច​មួយកន្លែង​នៅ​ឥណ្ឌា សម្លាប់​មនុស្ស​អស់​តិច​បំផុត​១៧​នាក់​

ផ្ទុះ​ឆេះ​ក្នុង​រោងចក្រ​ផលិត​កាំជ្រួច​មួយកន្លែង​នៅ​ឥណ្ឌា សម្លាប់​មនុស្ស​អស់​តិច​បំផុត​១៧​នាក់​

ព្យុះសង្ឃរា Dorianនឹង​គំរាមកំហែងដល់​អាយុជីវិត​ពលរដ្ឋនៅ​តំបន់ឆ្នេរ​ខាងកើតនៃ​ដែនដី​អាមេរិក​

ព្យុះសង្ឃរា Dorianនឹង​គំរាមកំហែងដល់​អាយុជីវិត​ពលរដ្ឋនៅ​តំបន់ឆ្នេរ​ខាងកើតនៃ​ដែនដី​អាមេរិក​

មនុស្ស​ប្រហែល៣០​នាក់រងគ្រោះថ្នាក់​ក្នុង​ហេតុការណ៍ រថភ្លើង​ដឹក​អ្នកដំណើរបុក​ជាមួយ​រថយន្ត​ដឹកទំនិញ នៅ​ជប៉ុន​

មនុស្ស​ប្រហែល៣០​នាក់រងគ្រោះថ្នាក់​ក្នុង​ហេតុការណ៍ រថភ្លើង​ដឹក​អ្នកដំណើរបុក​ជាមួយ​រថយន្ត​ដឹកទំនិញ នៅ​ជប៉ុន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    284 shares
    Share 114 Tweet 71
  • អភិបាលខេត្តសៀមរាបអញ្ជើញជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមហ៊ុន Beijing Jingneng Power Co.,Ltd វិនិយោគរោងចក្រផលិតថាមពលអគ្គិសនី

    761 shares
    Share 584 Tweet 74
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    8944 shares
    Share 5409 Tweet 1473
  • ក្រុងសៀមរាប នឹងកាន់តែមានភាពស្រស់បំព្រងនិងទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើន ប្រសិនបើប្រជាពលរដ្ឋកែប្រែទម្លាប់ទុកដាក់ និងចោលសំរាមបានត្រឹមត្រូវ

    20 shares
    Share 8 Tweet 5
  • មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ជំរុញដល់គ្រប់មណ្ឌលសុខភាព ត្រូវបង្កើនការថែទាំសុខភាពបឋម កែលម្អគុណភាពនៃការផ្ដល់សេវាឱ្យកាន់តែប្រសើរ

    20 shares
    Share 8 Tweet 5

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (121)
  • ចំណេះដឹង និង ការអប់រំ (729)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,908)
  • ព័ត៌មានកីឡា (55)
  • ព័ត៌មានជាតិ (6,253)
  • ព័ត៌មានជាតិទូទៅ (221)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,080)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (892)
  • សាសនា និង មនុស្សធម៌ (1,032)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (245)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.