Saturday, May 24, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ស្ត្រី​មេម៉ាយ​ទីទ័លក្រ​ផ្ទុកមេរោគ និង​ពិការភ្នែក​ម្នាក់​ខំតស៊ូ​រស់នៅ ដោយ​មិន​យក​ការដើរ​សុំទាន ធ្វើជា​របរ​

ដោយ Pothe Thun
15/08/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ស្ត្រី​មេម៉ាយ​ទីទ័លក្រ​ផ្ទុកមេរោគ និង​ពិការភ្នែក​ម្នាក់​ខំតស៊ូ​រស់នៅ ដោយ​មិន​យក​ការដើរ​សុំទាន ធ្វើជា​របរ​
44
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ស្ត្រី​មេម៉ាយ​មាន​ផ្ទុកមេរោគ​អេដស៍​ម្នាក់ បាន​ខិតខំ​ប្រឹង​តស៊ូ​រស់នៅ​ជាមួយ​កូន​ម្នាក់ និង ម្ដាយ​ចាស់ជរា​ម្នា​ក់វ័យ ៧០​ឆ្នាំ ដោយ​គ្មាន​ផ្ទះសម្បែង​តាំងពី​ឆ្នាំ​២០០៣ ស្ថិត​ក្នុងភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប ខេត្តសៀមរាប​។ បច្ចុប្បន្ន​លោកស្រី សុខ សំណាង មាន​អាយុ​៤៥​ឆ្នាំ ព្រមទាំង​ពិការភ្នែក​ទាំងសងខាង​ទៀតផង ទោះជា​លំបាក​យ៉ាងណាក៏ដោយ ក្រុមគ្រួសារ​លោកស្រី និង​លោកស្រី សុខចិត្ត​រកបាន​មួយថ្ងៃ​រស់​មួយថ្ងៃ ក៏​មិន​ដើរ​សុំទាន ដើម្បី​យកប្រាក់​មក​ទិញ​ចំណីអាហារ​ប្រចាំថ្ងៃ​ឡើយ​។​

​លោកស្រី សុខ សំណាង បាន​បញ្ជាក់ថា បន្ទាប់ពី​ប្ដី​លោកស្រី​បាន​ស្លាប់ លោកស្រី​បាន​ធ្លាក់ខ្លួន​ឈឺ លោកស្រី​ក៏បាន​ទៅពិនិត្យ​សុខភាព ទើប​ដឹងថា​ខ្លួន​បាន​ឆ្លង​មេរោគ​អេដស៍​ពី​ប្ដី​។ មួយរយៈ​ក្រោយមក លោកស្រី​បាន​ឈប់​ធ្វើការ​នៅ​រោងចក្រ​នៅ​រាជធានី​ភ្នំពេញ និង​បានមក​រស់នៅ​ខេត្តសៀមរាប​ក្នុង​ឆ្នាំ​២០០៣ នៅពេលនោះ លោកស្រី​ក៏បាន​ទៅ​ទទួល​សេវា​ព្យាបាល​ពី​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ដើម្បី​ទទួល​ថ្នាំ​ប្រឆាំង​មេរោគ​អេស​ដ៍ ជា​អកុសល​នៅ​ឆ្នាំ​២០០៧ លោកស្រី បាន​ធ្លាក់ខ្លួន​ពិការភ្នែក​ទាំងសងខាង​។​

​លោកស្រី បញ្ជាក់​បន្ថែមថា បច្ចុប្បន្ននេះ លោកស្រី​សុំ​ខ្ទម​ចាំ​ដី​លោកតា​ម្នាក់​ស្នាក់នៅ ដោយ​ពុំមាន​ប្រកប​របរ​អ្វី​ឡើយ គឺ​ពឹង​ម្ដាយ និង​កូន​រក​ចិញ្ចឹម រីឯ​បងប្អូន​លោកស្រី​នៅ​ខេត្ត​ផ្សេង មាន​ជីវភាព​លំបាក ពុំមាន​លទ្ធភាព​ជួយ​លោកស្រី​ទេ ក្រៅពីនោះ​លោកស្រី​ក៏​ធ្លាប់​ទាក់ទង​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្តសៀមរាប ដើម្បីរ​កដី​សម្រាប់​សង់​លំនៅដ្ឋាន​ផងដែរ តែ​អាជ្ញាធរ​ថា ពុំមាន​ដី​នោះទេ​។​

ព័ត៌មានជាតិ ថ្មីៗ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

13/05/2025
អាជ្ញាធរក្រុងសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋទុកដាក់សំរាមឱ្យបានល្អ ដើម្បីបរិស្ថានស្អាតស្របនឹងពាក្យស្លោក ”ក្រុងសៀមរាប បរិស្ថានស្អាត“

អាជ្ញាធរក្រុងសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋទុកដាក់សំរាមឱ្យបានល្អ ដើម្បីបរិស្ថានស្អាតស្របនឹងពាក្យស្លោក ”ក្រុងសៀមរាប បរិស្ថានស្អាត“

13/05/2025

((​ឃ្លី​ប​សំឡេង​លោកស្រី សុខ សំណាង​))

​ដោយមាន​ទុក្ខលំបាក​ដោយ​សារ​ពិការភាព និង​មាន​ផ្ទុកមេរោគ​អេដស៍ មិនអាច​ប្រក​បរបរ​ចិញ្ចឹមជីវិត លោកស្រី បាន​ជួបប្រទះ​បញ្ហា​កង្វះខាត​ស្បៀងអាហារ​ទទួលទាន​ប្រចាំថ្ងៃ​។ ជាមួយ​នោះ លោកស្រី សុខ សំណាង បាន​ទាក់ទង​តាម​ទូរ​សព្ទ​ទៅ ឯកឧត្តម ជុំ កុសល ទីប្រឹក្សា​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ក្នុង​កម្មវិធី​នាទី​វប្បធម៌ របស់​ប៉ុស្តិ​វិទ្យុ​បាយ័ន ដើម្បី​សុំ​ជំនួយ​ឧបត្ថម្ភ​។ បន្ទាប់ពី​ទទួលបាន​ដំណឹង​នេះ ពី​ឯកឧត្តម ជុំ កុសល ជាការ​ឆ្លើយតប នៅ​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩ ឯកឧត្តម ជា ចន្ទ​បរិបូរណ៍ រដ្ឋលេខាធិការ ក្រសួង​ព័ត៌មាន និង ឯកឧត្តម ម៉ូត ទូ​ល័ស ទីប្រឹក្សា​ក្រសួង​ព័ត៌មាន តាមរយៈ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប បាន​នាំយក​ស្បៀងអាហារ​មួយចំនួន រួម​និង​ថវិកា​ខ្លះ​ដើម្បី​ជួយ​សម្រួល​ដល់​ទុក្ខលំបាក​របស់​ក្រុមគ្រួសារ​លោកស្រី​។

​អំណោយ​ដែល​បាន​ចែកជូន​នាពេលនោះ រួមមាន​អង្ករ​១០០​គីឡូក្រាម ជា​អំណោយ​របស់​ឯកឧត្តម ម៉ូត ទូ​ល័ស និង ថវិកា​១៥​ម៉ឺន​រៀល ទឹក​ស៊ី​អី​វ ១​យួរ ទឹកត្រី ១​យូរ ជា​អំណោយ​របស់​ឯកឧត្តម ជា ចន្ទ​បរិបូរណ៍​។ លើសពីនោះ ឯកឧត្តម​ទាំងបី ក៏​នឹង​ខិតខំ​ស្វែងរក​សប្បុរជន​បន្ថែម​ទៀត ដើម្បី​ជួយ​សម្រាល​ដល់​ទុក្ខលំបាក​របស់ លោកស្រី សុខ សំណាង និង​ក្រុមគ្រួសារ​ផងដែរ​។​

​អត្ថបទ និង​រូបភាព​៖ លោក សេង ផល្លី លោក ថៃ មករា និង លោក ខេង ឧ​ត្ត​ម​

Tags: ដើរ​សុំទានពិការភ្នែក​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប ខេត្តសៀមរាបស្ត្រី​មេម៉ាយ​ទីទ័លក្រ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលខេត្ត​សៀមរាប ជំរុញ​ដល់​មន្ទីរ​អង្គភាព​ពាក់​ព័​ន្ឋ ពិនិត្យ​ឱ្យអស់​ល​ទ្ឋ​ភាព​ដើម្បី​សង្គ្រោះ​ស្រូវ​ប្រជាពលរដ្ឋ​

អភិបាលខេត្ត​សៀមរាប ជំរុញ​ដល់​មន្ទីរ​អង្គភាព​ពាក់​ព័​ន្ឋ ពិនិត្យ​ឱ្យអស់​ល​ទ្ឋ​ភាព​ដើម្បី​សង្គ្រោះ​ស្រូវ​ប្រជាពលរដ្ឋ​

ប្រធាន​ប្រតិភូ​អាជ្ញាធរ​ខេត្តសៀមរាប សួរសុខទុក្ខ​ជនរងគ្រោះ​ជួប​ឧប្បត្តិហេតុ​អគ្គិភ័យ​ផ្ទុះ​ស្ថានីយ​លក់​ហ្គាស​កណ្ដាល​ក្រុង​សៀមរាប​

ប្រធាន​ប្រតិភូ​អាជ្ញាធរ​ខេត្តសៀមរាប សួរសុខទុក្ខ​ជនរងគ្រោះ​ជួប​ឧប្បត្តិហេតុ​អគ្គិភ័យ​ផ្ទុះ​ស្ថានីយ​លក់​ហ្គាស​កណ្ដាល​ក្រុង​សៀមរាប​

ចិន​បដិសេធសំណើ​អាមេរិក សុំចូល​ចត​នាវាចម្បាំង​២​គ្រឿង នៅ​ហុងកុង​

ចិន​បដិសេធសំណើ​អាមេរិក សុំចូល​ចត​នាវាចម្បាំង​២​គ្រឿង នៅ​ហុងកុង​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • គិតត្រឹមឆ្នាំ២០២៥រដ្ឋាករទឹកស្វយ័តសៀមរាប ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋបាន២៣ឃុំ/សង្កាត់ ក្នុងក្រុងស្រុកចំនួន៤

    គិតត្រឹមឆ្នាំ២០២៥រដ្ឋាករទឹកស្វយ័តសៀមរាប ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋបាន២៣ឃុំ/សង្កាត់ ក្នុងក្រុងស្រុកចំនួន៤

    161 shares
    Share 64 Tweet 40
  • ក្រសួងទេសចរណ៍និងអាជ្ញាធរខេត្ត ជំរុញដល់អ្នកពាក់ព័ន្ធចូលរួមអភិវឌ្ឍតំបន់ទេសចរណ៍ភ្នំគូលែន ពិសេសលើផ្នែកសេវាកម្ម និងអនាម័យ

    45 shares
    Share 18 Tweet 11
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    23 shares
    Share 9 Tweet 6
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    265 shares
    Share 106 Tweet 66
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    8928 shares
    Share 5402 Tweet 1469

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (121)
  • ចំណេះដឹង និង ការអប់រំ (724)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,895)
  • ព័ត៌មានកីឡា (55)
  • ព័ត៌មានជាតិ (6,221)
  • ព័ត៌មានជាតិទូទៅ (221)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,069)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (887)
  • សាសនា និង មនុស្សធម៌ (1,028)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (245)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.