Wednesday, February 1, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលខេត្ត​សៀមរាប ជំរុញ​ដល់​មន្ទីរ​អង្គភាព​ពាក់​ព័​ន្ឋ ពិនិត្យ​ឱ្យអស់​ល​ទ្ឋ​ភាព​ដើម្បី​សង្គ្រោះ​ស្រូវ​ប្រជាពលរដ្ឋ​

ដោយ Pothe Thun
15/08/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អភិបាលខេត្ត​សៀមរាប ជំរុញ​ដល់​មន្ទីរ​អង្គភាព​ពាក់​ព័​ន្ឋ ពិនិត្យ​ឱ្យអស់​ល​ទ្ឋ​ភាព​ដើម្បី​សង្គ្រោះ​ស្រូវ​ប្រជាពលរដ្ឋ​
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តសៀមរាប និង​លោក ង៉ាន់ ភិ​រុណ អភិបាលរង​ខេត្តសៀមរាប បាន​ដឹកនាំ​កម្លាំងចម្រុះ​របស់​ស្រុក​ពួក ក្រឡាញ់ និង​ស្រុក​ស្រីស្នំ ព្រមទាំង​មន្ទីរ​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​ប្រព័ន្ធធារាសាស្ត្រ និង​ស្រូវ​ដែល​រង​ផលប៉ះពាល់ ដោយ​គ្រោះរាំងស្ងួត​ក្នុង​រដូវវស្សា​នេះ នៅ​ស្រុក​ពួក ក្រឡាញ់ និង​ស្រុក​ស្រីស្នំ ខេត្តសៀមរាប នៅ​រសៀល​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩ ។​

​ក្នុង​ការចុះពិនិត្យ​ក្នុងភូមិ​សាស្ត្រ​ទាំង​៣​ស្រុក​នេះ ឯកឧត្តម ទៀ សីហា បាន​ជំរុញ​ឱ្យ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត រួម​និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប ពិនិត្យ​ឱ្យអស់​លទ្ធភាព​ក្នុងការ​ជួយសង្គ្រោះ​ស្រូវ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់ពេលវេលា​។ ឯកឧត្តម ក៏បាន​ស្នើឱ្យ អាជ្ញាធរ​ស្រុក​ត្រូវ​រាយការណ៍​បន្ទាន់ រាល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​នៅតែ​បន្ត​ជួប​បញ្ហា​គ្រោះរាំងស្ងួត​នេះ​។ ម្យ៉ាងទៀត ត្រូវ​ស្វែងរក​ប្រភពទឹក ដើម្បី​ធ្វើការ​បូម​បង្ហូរ​ចូល​ស្រែ​ដែល​រងគ្រោះ និង​ត្រូវ​ត្រៀម​ពូជស្រូវ​សម្រាប់​សង្គ្រោះ​តំបន់​ដែល​ខូចខាត​។​

​បន្ថែម​ពីលើ​នេះ ឯកឧត្តម អភិបាលខេត្ត ក៏បាន​ក្រើនរំលឹក ដល់​មន្ទីរ​អង្គភាព​ពាក់​ព័​ន្ឋ អំពី​កិច្ចការពារ និង​ប្រុងប្រយ័ត្ន​ខ្ពស់​ផងដែរ ចំពោះ​បញ្ហា​ទឹកជំនន់​ដែល​អាច​កើតឡើង​ភ្លាមៗ ទោះបីជា​ខេត្ត​យើង​កើតមាន​គ្រោះរាំងស្ងួត​អូសបន្លាយ​យូរ​ក៏ដោយ​។​

ព័ត៌មានជាតិ ថ្មីៗ

សិក្ខាសាលាស្តីពីវឌ្ឍភាពការងាររបស់ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្តសៀមរាបឆ្នាំ២០២២និងទិសដៅការងារអនុវត្តឆ្នាំ២០២៣

សិក្ខាសាលាស្តីពីវឌ្ឍភាពការងាររបស់ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្តសៀមរាបឆ្នាំ២០២២និងទិសដៅការងារអនុវត្តឆ្នាំ២០២៣

31/01/2023
យ៉ាងហោច កូនខ្មែរ៨០នាក់ទទួលបានការបណ្ដុះបណ្ដាល លើជំនាញអភិរក្ស និងព្យាបាលថ្មប្រាសាទបុរាណក្នុងតំបន់អង្គរ ពីGIZ

យ៉ាងហោច កូនខ្មែរ៨០នាក់ទទួលបានការបណ្ដុះបណ្ដាល លើជំនាញអភិរក្ស និងព្យាបាលថ្មប្រាសាទបុរាណក្នុងតំបន់អង្គរ ពីGIZ

31/01/2023

​លោក នួន គ្រឺះ​ស្នា ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧ​ត្តុ​និយម​បាន​មានប្រសាសន៍​ឱ្យដឹងថា​៖ នៅក្នុង​ទូទាំង​ខេត្តសៀមរាប មាន​ផ្ទៃដី​បង្កបង្កើនផល​ស្រូវប្រាំង និង​វស្សា​ចំនួន​ជាង​២០​ម៉ឺន​ហិកតា ក្នុងនោះ​ផ្ទៃដី​ដាំ​ដុះ​ស្រូវវស្សា​មាន​ជាង​១៨​ម៉ឺន​ហិកតា ប្រភពទឹក​ដែល​សំខាន់​គឺ​ទឹកភ្លៀង និង​ប្រភពទឹក​សំខាន់ៗ​បន្តបន្ទាប់ ជា​ផ្ទៃ​រងទឹក​ភ្លៀង​ហូរ​មកពី​តំបន់ភ្នំ​ដងរែក ភ្នំ​គូលែន ព្រមទាំង​មាន​អាង​ស្ទាក់​ទឹក ទំនប់​ម្កាក់​នៅ​ស្រុក​ជីក្រែង ទំនប់​ស្រែ​ខ្វាវ និង​អាងទឹក​ស្លែង​ស្ពាន​នៅ​ស្រុក​ស្រីស្នំ​។​ដោយឡែក ប៉ែក​ខាងលើ​នៃ​ស្ទឹងតូចៗ​មួយចំនួន នៃ​ស្រុក​ខ្លះ​នៅ​ភាគ​កណ្តាល នៃ​ខេត្តសៀមរាប ពុំមាន​ប្រភពទឹក​ហូរ​ធ្លាក់​ពី​ខាងលើ​នោះទេ ដែល​នេះ​ជា​បញ្ហា យើង​កំពុង​ជួបប្រទះ​នៅពេល​ជួប​ភាពរាំងស្ងួត​។

​លោក នួន គ្រឺះ​ស្នា បញ្ជាក់ថា កន្លងមក​មន្ទីរ​ធន​ធាន​ទឹក និង​ឧ​ត្តុ​និយម មាន​គម្រោង​សិក្សា និង​រៀបចំ​ប្រ​ព័​ន្ឋ​ធារាសាស្ត្រ​ទាំងនេះ​ឱ្យបាន​១០០% ដើម្បី​ទាញយក​ទឹក​ពី​ប្រភពទឹក​ដែលមាន​ស្រាប់ ប៉ុន្តែ​បច្ចុប្បន្ន​យើង​ធ្វើ​បានតែ​ជាង​៦០% ដោយសារ​ថវិកា​មាន​កម្រិត​មិន​ឆ្លើយតប​ទៅនឹង​គម្រោង​ផែនការ​។ ចំពោះ​ការសិក្សា​លើ​ប្រ​ព័​ន្ឋ​ធារាសាស្ត្រ​នេះ​ទៀតសោត គឺ​ធ្វើ​តែ​នៅលើ​ប្រ​ព័​ន្ឋ​ប្រឡាយ​ចាស់ៗ រីឯ​ប្រឡាយ​ណា​ជីក​ថ្មី ត្រូវ​សិក្សា​ជាមួយ​ប្រជាពលរដ្ឋ និង​សុំ​ការឯកភាព​ពី​គាត់​។​

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស និង លោក ស៊ាន សុផាត​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តសៀមរាបបី​សង្គ្រោះ​ស្រូវអភិបាលខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រធាន​ប្រតិភូ​អាជ្ញាធរ​ខេត្តសៀមរាប សួរសុខទុក្ខ​ជនរងគ្រោះ​ជួប​ឧប្បត្តិហេតុ​អគ្គិភ័យ​ផ្ទុះ​ស្ថានីយ​លក់​ហ្គាស​កណ្ដាល​ក្រុង​សៀមរាប​

ប្រធាន​ប្រតិភូ​អាជ្ញាធរ​ខេត្តសៀមរាប សួរសុខទុក្ខ​ជនរងគ្រោះ​ជួប​ឧប្បត្តិហេតុ​អគ្គិភ័យ​ផ្ទុះ​ស្ថានីយ​លក់​ហ្គាស​កណ្ដាល​ក្រុង​សៀមរាប​

ចិន​បដិសេធសំណើ​អាមេរិក សុំចូល​ចត​នាវាចម្បាំង​២​គ្រឿង នៅ​ហុងកុង​

ចិន​បដិសេធសំណើ​អាមេរិក សុំចូល​ចត​នាវាចម្បាំង​២​គ្រឿង នៅ​ហុងកុង​

វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៃ​គម្រោង​កម្មវិធី​អភិវឌ្ឍ​ជំនាញ ត្រូវបាន​ប្រកាស​បញ្ចប់​ជា​ផ្លូវការ​ហើយ កាលពី​ថ្ងៃទី​១៤ ម្សិលមិញ បន្ទាប់ពី​ដំណើរការ​អស់​រយៈពេល​៦​ខែ​កន្លងមក​

វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៃ​គម្រោង​កម្មវិធី​អភិវឌ្ឍ​ជំនាញ ត្រូវបាន​ប្រកាស​បញ្ចប់​ជា​ផ្លូវការ​ហើយ កាលពី​ថ្ងៃទី​១៤ ម្សិលមិញ បន្ទាប់ពី​ដំណើរការ​អស់​រយៈពេល​៦​ខែ​កន្លងមក​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សាខាធនាគារ ABA ខេត្តសៀមរាប ប្រកាសផ្លាស់ពីទីតាំងជិតផ្សារកណ្តាល មកតាមដងស្ទឹងសៀមរាប ជាមួយសេវាកម្មកាន់តែប្រសើរ និងងាយស្រួល

    សាខាធនាគារ ABA ខេត្តសៀមរាប ប្រកាសផ្លាស់ពីទីតាំងជិតផ្សារកណ្តាល មកតាមដងស្ទឹងសៀមរាប ជាមួយសេវាកម្មកាន់តែប្រសើរ និងងាយស្រួល

    843 shares
    Share 337 Tweet 211
  • បវរកញ្ញាឯកភពផែនដីអន្តរជាតិ (Miss Planet International) ថានឹងប្រើប្រាស់បណ្តាញសង្គមផ្ទាល់ខ្លួនដើម្បីបង្ហាញពីវិស័យទេសចរណ៍កម្ពុជា

    448 shares
    Share 179 Tweet 112
  • យុវជនបីក្រុមនៅស្រុកអង្គរជុំ រួមគ្នាផ្សព្វផ្សាយទប់ស្កា់ត់ការបោះបង់ការសិក្សារបស់សិស្ស និងរៀបការនៅវ័យក្មេង 

    387 shares
    Share 155 Tweet 97
  • សាខាអង្គភាពការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តសៀមរាប បានចុះត្រួតពិនិត្យការចរាចរណ៍ទំនិញ ម្ហូបអាហារ នៅផ្សាលើធំថ្មី ក្រុងសៀមរាប ខណ: បុណ្យចូលឆ្នាំចិន វៀតណាម ខិតជិតមកដល់ !

    335 shares
    Share 134 Tweet 84
  • អាជ្ញាធរ ផ្សព្វផ្សាយជាសាធារណៈនូវឯកសារការវិនិច្ឆ័យក្បាលដី ដល់ប្រជាពលរដ្ឋក្នុង ឃុំឃុនរាម ស្រុកបន្ទាយស្រី ពិនិត្យផ្ទៀងផ្ទាត់

    182 shares
    Share 73 Tweet 46

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (453)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,966)
  • ព័ត៌មានកីឡា (39)
  • ព័ត៌មានជាតិ (4,490)
  • ព័ត៌មានជាតិទូទៅ (201)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (658)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (770)
  • សាសនា និង មនុស្សធម៌ (784)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (178)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.