Friday, March 5, 2021
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ប្រធាន​ប្រតិភូ​អាជ្ញាធរ​ខេត្តសៀមរាប សួរសុខទុក្ខ​ជនរងគ្រោះ​ជួប​ឧប្បត្តិហេតុ​អគ្គិភ័យ​ផ្ទុះ​ស្ថានីយ​លក់​ហ្គាស​កណ្ដាល​ក្រុង​សៀមរាប​

ដោយ Pothe Thun
15/08/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ប្រធាន​ប្រតិភូ​អាជ្ញាធរ​ខេត្តសៀមរាប សួរសុខទុក្ខ​ជនរងគ្រោះ​ជួប​ឧប្បត្តិហេតុ​អគ្គិភ័យ​ផ្ទុះ​ស្ថានីយ​លក់​ហ្គាស​កណ្ដាល​ក្រុង​សៀមរាប​
92
ចំនួនអ្នកមើល
ចែករំលែកលើ Facebook

​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩​នេះ ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប និង​លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្នុងនាម​ប្រធាន​ប្រតិភូ​អាជ្ញាធរ​ខេត្តសៀមរាប បាន​ដឹកនាំ​ប្រតិភូ​ជា​មន្ត្រីរាជការ​នៃ​រដ្ឋបាលខេត្ត និង ប្រតិភូ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ចុះសួរសុខទុក្ខ និង នាំយក​អំណោយ​មនុស្សធម៌ ជូន​ដល់​អ្នករងគ្រោះ​ក្នុង​ឧប្បត្តិហេតុ​អគ្គិភ័យ​ផ្ទុះ​ស្ថានីយ​លក់​ហ្គាស​មួយកន្លែង កាលពី​ម្សិលមិញ ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត និង មន្ទីរពេទ្យ​ឯកជន​ក្នុង​ក្រុង​សៀមរាប ។​

​ឯកឧត្តម ទៀ សីហា មានប្រសាសន៍ថា ឯកឧត្តម ពិតជា​មានការ​សោកស្តាយ​ខ្លាំងណាស់​ចំពោះ​ឧប្បត្តិហេតុ​គួរ​រន្ធត់​នេះ ដែល​វា​កើតចេញពី​ការធ្វេសប្រហែស របស់​ម្ចាស់​ស្ថានីយ ដូច​អ្វីដែល​សមត្ថកិច្ច​ជំនាញ​បានដាក់​ចេញ​នូវ​វិធានការ​អនុវត្ត​ចំពោះ​មុខរបរ​ដែលមាន​ហា​នី​ភ័យ​ខ្ពស់ រួមមាន​ស្ថានីយ​ប្រេង​ឥន្ទ​នៈ និង​ស្ថានីយ​លក់​ហ្គាស​នេះ​ជាដើម វា​មិន​ត្រឹមតែ​បង្ក​វិនាសកម្ម​បំផ្លាញ​ខ្លួនឯង​ប៉ុណ្ណោះ​ទេ តែ​វា​ក៏បាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​សម្រាប់​អ្នកដទៃ​ផងដែរ ។​

​ក្នុងឱកាស​នោះដែរ ឯកឧត្តម ទៀ សីហា ក៏បាន​សុំ​ការ​អធ្យាស្រ័យ​ផងដែរ ចំពោះ​ព្រឹត្តិការណ៍​គ្រោះថ្នាក់​អគ្គិភ័យ​មួយ​នេះ ដែល​ឯកឧត្តម​មិនបាន​ចូលរួម​ចាត់ចែង​អន្តរាគមន៍​ដោយផ្ទាល់ ដោយសារ​ឯកឧត្តម​ជាប់​បំពេញការងារ​ត្រួតពិនិត្យ​ស្ថានភាព​ជួយសង្គ្រោះ​ស្រូវ​ស្រែ​ប្រជាពលរដ្ឋ ដែល​ជួប​វិបត្តិ​គ្រោះរាំងស្ងួត​នៅ​ស្រុក​ស្រីស្នំ ។​

ព័ត៌មានជាតិ ថ្មីៗ

អាជ្ញាធរខេត្ត បានបិទហាងហ្វឺ ( ហាងគុយទាវ ) មួយកន្លែងនៅក្រុងសៀមរាប ក្រោយពេលទទួលបានព័ត៌មានថា មានអ្នកពាក់ព័ន្ធ ដែលរត់ចេញពីចក្រាឡីស័កនៅខេត្តព្រះសីហនុ ចូលញ៉ាំអាហារនៅទីនោះ !

អាជ្ញាធរខេត្ត បានបិទហាងហ្វឺ ( ហាងគុយទាវ ) មួយកន្លែងនៅក្រុងសៀមរាប ក្រោយពេលទទួលបានព័ត៌មានថា មានអ្នកពាក់ព័ន្ធ ដែលរត់ចេញពីចក្រាឡីស័កនៅខេត្តព្រះសីហនុ ចូលញ៉ាំអាហារនៅទីនោះ !

04/03/2021
អភិបាលរងខេត្តសៀមរាបជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រីបរិស្ថានខេត្ត បន្តខិតខំការពារ និងស្តារព្រៃឈើឡើងវិញ ក្នុងតំបន់ការពារធម្មជាតិ

អភិបាលរងខេត្តសៀមរាបជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រីបរិស្ថានខេត្ត បន្តខិតខំការពារ និងស្តារព្រៃឈើឡើងវិញ ក្នុងតំបន់ការពារធម្មជាតិ

04/03/2021

​គួររំលឹកថា កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រសៀល ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩​នេះ មាន​ករណី​អគ្គិភ័យ​មួយ​បាន​កើតឡើង ដោយសារ​ផ្ទុះ​ធុង​ហ្គាស​ហើយ​ឆេះ នៅ​ហាង​បញ្ចូល​ហ្គាស​រថយន្ត​មួយកន្លែង ជា​របស់​ឈ្មោះ ឈុ​ក ឈុនលី ភេទ​ប្រុស អាយុ​៤៨ ឆ្នាំ មុខរបរ​លក់​ហ្គាស មាន​ទីលំនៅ​បច្ចុប្បន្ន នៅ​ភូមិ​គោក​ស្រុក ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លោកតា​ណឺ​យ ទល់មុខ​អតីត​មន្ទីរពេទ្យ​នាគ​ទេព ក្នុងភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប បណ្តាល​ឲ្យ​មនុស្ស​ចំនួន​១៣​នាក់ មាន​ស្រី​ចំនួន​០៣​នាក់ បាន​រងរបួស ក្នុងនោះ​របួសធ្ងន់​ចំនួន​០៦​នាក់ ។​

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ដោយមាន​ការយកចិត្ត​ទុកដាក់ និង សម្របសម្រួល​ពី​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប ដែលជា​ជំហាន​ដំបូង ក្រោយពី​កើតហេតុ ជនរងគ្រោះ​ទាំងអស់​ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល​ជំងឺ ទាំង​នៅ​មន្ទីរពេទ្យ​រដ្ឋ ពេទ្យ​ឯកជន និង​មួយចំនួន​បាន​បញ្ជូន​បន្តទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ រួមមាន ៖
១-​ឈ្មោះ ABIGAIL ALEXANDER ភេទ​ស្រី អាយុ ១៨​ឆ្នាំ សញ្ជាតិ​អាមេរិក មុខរបរ​គ្រូបង្រៀន​ភាសា​អង់គ្លេស នៅ​សាលា IQ កំពុង​ទទួល​ការព្យាបាល​នៅ​រាជធានី​ភ្នំពេញ​។​
២-​ឈ្មោះ ZOE ELEFTHERIOU ភេទ​ស្រី អាយុ​២២​ឆ្នាំ សញ្ជាតិ​អង់គ្លេស មុខរបរ​គ្រូបង្រៀន​ភាសា​អង់គ្លេស នៅ​សាលា​IQ កំពុង​ទទួល​ការព្យាបាល​នៅ​ប្រទេស​ថៃ​។​
៣-​ឈ្មោះ កែវ ប៉ុង ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ នៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប សម្រាក​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។​
៤-​ឈ្មោះ ឈាន ខុន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជាងគំនូ នៅ​ភូមិ​បន្ទាយ​ចាស់ ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​សុរិន្ទ ប្រទេស​ថៃ ។​
៥-​ឈ្មោះ យិន ខាន់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មេជាង​គំ​នុ ភូមិ​បន្ទាយ​ចាស់ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​សង់​តេ ក្នុង​ក្រុង​សៀមរាប ។​
៦-​ឈ្មោះ ទ្រុត​ម៉ែ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជាងគំនូ នៅ​ភូមិ​បន្ទាយ​ចាស់ ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​សុរិន្ទ ប្រទេស​ថៃ ។​
៧-​ឈ្មោះ សែ សី​គឹម​សាន ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជាងគំនូ នៅ​ភូមិ​បន្ទាយ​ចាស់ ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​សុរិន្ទ ប្រទេស​ថៃ ។​
៨-​ឈ្មោះ ហួត រ័ត្ន​មុនី ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ សមាជិក​ភូមិ​បន្ទាយ​ចាស់ ទៅ​សម្រាក​ព្យាបាល​នៅផ្ទះ​។​
៩-​ឈ្មោះ ហូត មុន្ទី​ពិសាខ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​នគរបាល​អន្តរាគមន៍ ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​សុរិន្ទ ប្រទេស​ថៃ ។​
១០-​ឈ្មោះ ជើង​ខាវ​ដាង (​ហៃ ខាវ​ជាង​)​ភេទ​ស្រី អាយុ​៣២​ឆ្នាំ បុគ្គលិក​លក់​ហ្គាស ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​សុរិន្ទ ប្រទេស​ថៃ ។​
១១-​ឈ្មោះ មឿ​ន គុយ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ អ្នកបើក​ឡាន​ដឹក​ហ្គាស ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​សុរិន្ទ ប្រទេស​ថៃ ។​
១២.​ឈ្មោះ តែម លាង​ហេង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មន្ត្រីរាជកា​រ នៅ​ភូមិ​ជ្រាវ សង្កាត់​ជ្រាវ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នាគ​ទេព ក្នុង​ក្រុង​សៀមរាប ។​
១៣-​ឈ្មោះ ឡុង រិ​ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរ មុខរបរ​លក់​ស៊ុប នៅ​ភូមិ​ដក​ពោធិ៍ សង្កាត់​ស្លក្រាម សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នាគ​ទេព ក្នុង​ក្រុង​សៀមរាប ៕

 



​អត្ថបទ និង រូបថត ៖ លោក ងិន គឹម​ឡេង និង លោក ថាច់ ពិសុទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ប្រធាន​ប្រតិភូ​អាជ្ញាធរ​ខេត្តសៀមរាបផ្ទុះ​ស្ថានីយ​លក់​ហ្គាស​កណ្ដាល​ក្រុង​សៀមរាប​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ចិន​បដិសេធសំណើ​អាមេរិក សុំចូល​ចត​នាវាចម្បាំង​២​គ្រឿង នៅ​ហុងកុង​

ចិន​បដិសេធសំណើ​អាមេរិក សុំចូល​ចត​នាវាចម្បាំង​២​គ្រឿង នៅ​ហុងកុង​

វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៃ​គម្រោង​កម្មវិធី​អភិវឌ្ឍ​ជំនាញ ត្រូវបាន​ប្រកាស​បញ្ចប់​ជា​ផ្លូវការ​ហើយ កាលពី​ថ្ងៃទី​១៤ ម្សិលមិញ បន្ទាប់ពី​ដំណើរការ​អស់​រយៈពេល​៦​ខែ​កន្លងមក​

វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៃ​គម្រោង​កម្មវិធី​អភិវឌ្ឍ​ជំនាញ ត្រូវបាន​ប្រកាស​បញ្ចប់​ជា​ផ្លូវការ​ហើយ កាលពី​ថ្ងៃទី​១៤ ម្សិលមិញ បន្ទាប់ពី​ដំណើរការ​អស់​រយៈពេល​៦​ខែ​កន្លងមក​

គ្រោះ​រញ្ជួយ​ដី​កម្រិត ៥.៤​រ៉ិ​ច​ទ័​រ វាយប្រហារ​ភាគ​ខាងជើង ប្រទេស​ជប៉ុន​

គ្រោះ​រញ្ជួយ​ដី​កម្រិត ៥.៤​រ៉ិ​ច​ទ័​រ វាយប្រហារ​ភាគ​ខាងជើង ប្រទេស​ជប៉ុន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

លោក បៃដិន ស្នើឲ្យរដ្ឋនានារបស់អាមេរិក ផ្តោតអាទិភាពចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់គ្រូបង្រៀន

លោក បៃដិន ស្នើឲ្យរដ្ឋនានារបស់អាមេរិក ផ្តោតអាទិភាពចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់គ្រូបង្រៀន

03/03/2021
ម៉ាឡេស៊ីអនុម័តឲ្យប្រើវ៉ាក់សាំងកូវីដ-១៩ របស់ Sinovac និង AstraZeneca បន្ថែមពីលើ Pfizer-BioNTech

ម៉ាឡេស៊ីអនុម័តឲ្យប្រើវ៉ាក់សាំងកូវីដ-១៩ របស់ Sinovac និង AstraZeneca បន្ថែមពីលើ Pfizer-BioNTech

03/03/2021
ភ្នំភ្លើង  ព្រួសផេះឡើងលើផ្ទៃអាកាសកម្ពស់ ៥គីឡូម៉ែត្រ

ភ្នំភ្លើង  ព្រួសផេះឡើងលើផ្ទៃអាកាសកម្ពស់ ៥គីឡូម៉ែត្រ

02/03/2021

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • ​គ្រោះធម្មជាតិ (60)
  • ចំណេះដឹង និង ការអប់រំ (269)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,192)
  • ព័ត៌មានកីឡា (22)
  • ព័ត៌មានជាតិ (2,946)
  • ព័ត៌មានជាតិទូទៅ (70)
  • ព័ត៌មានអន្តរជាតិ (475)
  • ព្យាករណ៍អាកាសធាតុ (63)
  • វប្បធម៌ និង ទេសចរណ៍ (357)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (611)
  • សាសនា និង មនុស្សធម៌ (448)
  • សេដ្ឋកិច្ច និង កសិកម្ម (121)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.