Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៃ​គម្រោង​កម្មវិធី​អភិវឌ្ឍ​ជំនាញ ត្រូវបាន​ប្រកាស​បញ្ចប់​ជា​ផ្លូវការ​ហើយ កាលពី​ថ្ងៃទី​១៤ ម្សិលមិញ បន្ទាប់ពី​ដំណើរការ​អស់​រយៈពេល​៦​ខែ​កន្លងមក​

ដោយ Pothe Thun
15/08/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៃ​គម្រោង​កម្មវិធី​អភិវឌ្ឍ​ជំនាញ ត្រូវបាន​ប្រកាស​បញ្ចប់​ជា​ផ្លូវការ​ហើយ កាលពី​ថ្ងៃទី​១៤ ម្សិលមិញ បន្ទាប់ពី​ដំណើរការ​អស់​រយៈពេល​៦​ខែ​កន្លងមក​
30
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​វគ្គ​បណ្តុះបណ្តាល​ជំនាញ នៃ​គម្រោង​កម្មវិធី​អភិវឌ្ឍ​ជំនាញ ហៅ​កាត់​ថា SDP ដែល​គាំទ្រ​ថវិកា​ដោយ​អង្គការ​ស្វី​ស ខន​ថាក់ នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ចំនួន​២​កន្លែង នៅ​ខេត្តសៀមរាប ដែលមាន​សិក្ខាកាម​ចំនួន​៦៧​នាក់ ជា​យុវជន យុវនារី ងាយ​រងគ្រោះ នៃ​សហគមន៍​ជនបទ​របស់​ខេត្តព្រះវិហារ ក្នុងនោះ​សិក្ខាកាម​ដែល​បានទទួល​ការសិក្សា​នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​អង្គរ ចំនួន​៣២​នាក់ និង សិក្ខាកាម​ដែល​បានទទួល​ការសិក្សា​នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ សែន សៀមរាប មាន​ចំនួន​៣៥​នាក់ បានប្រកាស​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​ជា​ផ្លូវការ​ហើយ កាលពី​នា​រសៀល​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ ក្រោម​អធិបតីភាព​លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្តសៀមរាប ។​

​វគ្គ​បណ្តុះបណ្តាល​ជំនាញ​នេះ មាន​រយៈពេល​៦​ខែ ដោយ​ចែកចេញជា​ពីរ​ផ្នែក​គឺ ១. ការបណ្តុះបណ្តាល​ជំនាញ​រយៈពេល​៤​ខែ នៅក្នុង​មជ្ឈមណ្ឌល និង ២. ការចុះ​កម្មសិក្សា​បន្ថែម​រយៈពេល​២​ខែ ហើយ​ជាមួយនឹង​ការបិទ​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​នេះ សិក្ខាកាម​ទាំង​៦៧​នាក់ ក៏​ទទួលបាន​វិញ្ញាបនបត្រ​វិជ្ជាជីវៈ​ម្នា​ក់មួយ លើ​ជំនាញ​តម្លើង​បណ្តាញអគ្គីសនី , សេវាកម្ម​ជួសជុល​បរិ​ក្ខា​ត្រជាក់ , ជំនាញ​តម្លើង​បណ្តាញ​បំពង់​ទឹក , ជំនាញ​បដិសណ្ឋារកិច្ច និង ធ្វើ​ម្ហូប ហើយ​សិក្ខាកាម​ទាំងអស់​ដែល​បាន​ចូលរៀន​វគ្គ​បណ្តុះបណ្តាល​នេះ ត្រូវតែមាន​ការយល់ព្រម​ពី​មាតាបិតា អាណាព្យាបាល និង ត្រូវ​ទទួល​ដឹងឮ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​ផងដែរ ។​

​សូមបញ្ជាក់ថា វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​អង្គរ និង វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ សែន សៀមរាប បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ដែល​ហៅ​កាត់​ថា M.O.U ស្តីពី​ការទទួល​បណ្តុះបណ្តាល​ជំនាញ​សម្រាប់​យុវជន​នៅ​ជនបទនិង​ងាយ​រងគ្រោះ កាលពីដើម​ខែតុលា ឆ្នាំ​២០១៨​កន្លងមក ដែល​នៅក្នុង M.O.U នោះ បានកំណត់​យក​ខេត្ត​គោលដៅ​ចំនួន​៣ គឺ​ខេត្តក្រចេះ ស្ទឹងត្រែង និង​ខេត្តព្រះវិហារ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​សម្រាប់​វគ្គ​សិក្សា​ជំនាញ​ដែល​បានបញ្ចប់​ទៅនេះ គឺ​ជំហាន​គោលដៅ​សម្រាប់​ខេត្តព្រះវិហារ ដែល​យុវជន​-​យុវនារី ជា​សិក្ខាកាម​ទាំងអស់នោះ ត្រូវបាន​យកមក​ពី​បណ្តា​មូលដ្ឋាន​ជនបទ​នៃ​ស្រុក​រវៀង , ស្រុក​សង្គម​ថ្មី , ស្រុក​ជ័យ​សែន , ស្រុក​ត្បែងមានជ័យ និង ស្រុក​ឆែប ។​

​មានប្រសាសន៍​ក្នុងឱកាស​បិទ​វគ្គ​បណ្ដុះបណ្ដាល​នេះ លោក នាក់ ណេ​រុន អភិបាលរង​ខេត្តសៀមរាប បាន​ថ្លែង​នូវ​ការគាំទ្រ ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់ម​ន្ត្រី បុគ្គលិក គ្រូ​បណ្តុះបណ្តាល​របស់​វិទ្យាស្ថាន​ពហុបច្ចេកទេស​ទាំង​២ រួមទាំង​ដៃគូ​សហការ​ដទៃ​ទៀតផង​ដែរ ដូចជា​អង្គការ​ស្វី​ស ខន​ថាក់ ប្រចាំ​កម្ពុជា បណ្តា​ក្រុមហ៊ុន​-​សហគ្រាស វិស័យ​ឯកជន​មួយចំនួនទៀត ដែល​បានរួម​ចំណែក​យ៉ាង​ធំធេង​ជួយ​ដល់​សិក្ខាកាម បើក​វគ្គ​បណ្តុះបណ្តាល​នេះ ។​

​លោក នាក់ ណេ​រុន ក៏បាន​សម្ដែង​នូវ​ការកោតសរសើរ​ផងដែរ ចំពោះ​សិក្ខាកាម​ទាំងអស់ ដែល​បាន​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ ដើរ​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល លើ​វិស័យ​អភិវឌ្ឍន៍​ធនធានមនុស្ស ក្រេបជញ្ជក់​យកចំណេះ​ដឹង ផ្នែក​មុខជំនាញ​វិជ្ជាជីវៈ ដើម្បី​ទៅប្រើ​ប្រាស់ ប្រកបមុខរបរ​ដោយ​ខ្លួនឯង ដោះស្រាយ​ជីវភាព​គ្រួសារ បង្កើន​សេដ្ឋកិច្ចសង្គម ដែល​នេះ​គឺជា​គំរូ​ដ៏​ល្អ ក្នុងនាម​ជា​យុវជន បាន​ប្រើប្រាស់​ពេលវេលា​ដ៏​មានតម្លៃ ឲ្យ​មាន​ប្រយោជន៍​សម្រាប់​អនាគត​របស់ខ្លួន ស្របតាម​ទ្រឹស្តី​ដែល​ក្រសួង​ការងារ បាន​កំណត់ថា ជំនាញ​ពិត ចំណូល​ខ្ពស់ ៕


​អត្ថបទ និង រូបថត ៖ លោក ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: គម្រោង​កម្មវិធី​អភិវឌ្ឍ​ជំនាញវគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​អង្គរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គ្រោះ​រញ្ជួយ​ដី​កម្រិត ៥.៤​រ៉ិ​ច​ទ័​រ វាយប្រហារ​ភាគ​ខាងជើង ប្រទេស​ជប៉ុន​

គ្រោះ​រញ្ជួយ​ដី​កម្រិត ៥.៤​រ៉ិ​ច​ទ័​រ វាយប្រហារ​ភាគ​ខាងជើង ប្រទេស​ជប៉ុន​

យន្តហោះ​មួយគ្រឿង​បង្ខំ​ចុះចត​នៅ​រុស្ស៊ី ជាមួយ​អ្នកដំណើរ ជាង​១០០​នាក់​

យន្តហោះ​មួយគ្រឿង​បង្ខំ​ចុះចត​នៅ​រុស្ស៊ី ជាមួយ​អ្នកដំណើរ ជាង​១០០​នាក់​

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.